Miss International Cambodia 2023 សំណាង អេលីណា បានចាកចេញពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតកម្មវិធី Miss International 2023 កាលពីយប់ម្សិលមិញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុងនោះគេឃើញមាន ហង្ស ម៉ានីតា Miss Universe Cambodia 2022 សិល្បករ-សិល្បការិនី ហ្វេនៗ និងបណ្តាហ្វេនផេកធំៗជាច្រើន រួមទាំងក្រុមការងារ CIM បាននាំគ្នាមកជូនដំណើរបវរកញ្ញាកម្ពុជារូបនេះ និងផ្តល់ជាកម្លាំងចិត្តធំៗដល់នាង សម្រាប់ការចេញទៅតំណាងកម្ពុជាលើឆាកអន្តរជាតិជាលើកទី២នេះ។


ជារឿងនឹកស្មានមិនដល់ អេលីណា ស្រាប់តែរអិលដួលបន្ទាប់ពីនាងចេញពី Check-In រួចរាល់ បណ្តាលឱ្យភ្លាត់សរសៃ ធ្វើឱ្យជើងឈឺពិបាកក្នុងការដើរ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ក៏ អេលីណា មិនរុញរាឡើយ ដោយនាងសុខចិត្តប្តូរស្បែកជើងកែងមកពាក់ស្បែកជើងប៉ាត់តាជំនួសវិញ រួចឡើងយន្តហោះ ហោះឆ្ពោះទៅប្រទេសជប៉ុនតែម្នាក់ឯង ដែលនេះសបញ្ជាក់ពីទឹកចិត្តដ៏មុះមុត និងទំនួលខុសត្រូវរបស់បវរកញ្ញាកម្ពុជារូបនេះ។



Miss International Cambodia 2023 រូបនេះ បានធ្វើការ update សកម្មភាពរបស់នាងជាប្រចាំ ដើម្បីឱ្យហ្វេនៗបានដឹងពីសុខទុក្ខ និងបានថ្លែកអំណរគុណដល់អ្នកគ្រប់គ្នាដែលបារម្ភ និងបានឆាតមកសួរនាំពីអាការៈជើងរបស់នាង។
តាមការបញ្ជាក់លើ Story របស់ អេលីណា ពេលនេះជើងរបស់នាងនៅហើមនៅឡើយ តែបានគុណបុណ្យព្រះជួយ ពេលកំពុងរង់ចាំនៅព្រលានយន្តហោះហ្វីលីពីន មានបុរសចិត្តធម៌ម្នាក់បានយកទឹកកកមកឱ្យនាងស្អំជើង ដើម្បីបំបាត់ការឈឺចាប់តាមផ្លូវ។ នាងពិតជាអរគុណសម្មានចិត្តរបស់បរុសម្នាក់នោះខ្លាំងណាស់ ដែលបានយកទឹកកកមកឱ្យនាងស្អំបន្តគ្នារហូត ទាំងដែលនាងបានសុំគាត់តែម្តងប៉ុណ្ណោះ។


ជាការលើកទឹកចិត្តខ្លួនឯង បវរកញ្ញាកម្ពុជារូបនេះ បង្ហោះឡើង «I believe in the power of praying I believe in Buddha Good things that we do will come back to us One obstacle can’t stop us»។ ការលើកឡើងខ្លីខ្លឹមរបស់ អេលីណា ធ្វើឱ្យហ្វេនៗអ្នកគាំទ្រនាងកាន់តែមានកម្លាំងចិត្ត និងជឿជាក់ថានាងនឹងធ្វើបានល្អក្នុងការប្រកួត Miss International 2023។


ក្រឡេកទៅមើល បងប្អូនស្រីសែស្រឡាយ Miss Universe Cambodia ឯណោះវិញ ដ្បិតមានតែ ហង្ស ម៉ានីតា ម្នាក់បានមកចូលរួមជូនដំណើរផ្ទាល់ តែបងប្អូនស្រីៗផ្សេងទៀត រួមមាន រឿន ណាត ,រ៉េត សារីតា និង ងិន ម៉ារ៉ាឌី នាំគ្នាបង្ហោះពាក្យជូនពរ និងផ្តល់កម្លាងំចិត្តដល់ សំណាង អេលីណា ព្រោងព្រាតតែម្តង បង្ហាញពីទំហំចិត្ត និងក្តីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក៕





























Account
Security
Favourite Content