ធ្វើ MC លើកទី១ វ៉ាន់ នីឡា សប្បាយចិត្ត ព្រោះរួមការងារជាមួយអ្នកយល់ចិត្ត

ម្ចាស់បទ «មិនចង់ខូចចិត្តដដែលៗ» កញ្ញា វ៉ាន់ នីឡា ទទួលបានឱកាសដ៏ធំមួយពីផលិតកម្ម បារមី ដោយនាងត្រូវជ្រើសរើសជាពិធីការិនីក្នុងកម្មវិធីប្រឡងចម្រៀងរ៉េបដ៏កំពុង​មានប្រជាប្រិយភាព The Rapper Cambodia ជាមួយពិធីកររូបសង្ហា Vin Vitou ដែល​ត្រូវគេស្គាល់ថា ជាសិល្បកររ៉េប ​មានជំនាញ និងចំណេះដឹងពី Hip-Hop ដ៏មានប្រជាប្រិយភាពមកពី KlapYaHandz។

ក្នុងពិធីសន្និសីទសារព័ត៌មានកម្មវិធី The Rapper Cambodia កាលពីល្ងាចម្សិលមិញ តារាចម្រៀងសំឡេងផ្អែម វ៉ាន់ នីឡា បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយថ្លៃថ្នូរស័ក្តិសមជាពិធីការិនីក្នុងកម្មវិធីដ៏ធំអស្ចារ្យនេះ។ ទោះបីនេះជាការធ្វើពិធីការិនីលើកដំបូងរបស់ នីឡា ក៏ពិតមែន តែនាងពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយអាចដំណើរ​ការកម្មវិធីទៅបានយ៉ាងរលូន ថែមទាំងពូកែថ្វីមាត់ អាចបត់បែនបានគ្រប់កាលៈទេសៈទៀតផង។

គ្រាន់តែបញ្ចប់ការងារ MC កម្មវិធីសន្និសីទសារព័ត៌មានកម្មវិធី The Rapper Cambodia ភ្លាម វ៉ាន់ នីឡា មិនបង្អង់យូរក៏បង្ហោះរូបថតជាច្រើនពីព្រឹត្តិការណ៍នេះ ដោយភ្ជាប់ជាមួយ Caption ដ៏មានអត្ថន័យថា នាងពិតជាសប្បាយចិត្ដបំផុតដែលបានរួមការងារជាមួយក្រុមការងារដែលយល់ពីចិត្តគ្នា និងមានឆន្ទៈតែមួយដូចគ្នា។

តារាចម្រៀងរាងតូចច្រឡឹង វ៉ាន នីឡា រៀបរាប់ថា៖ «សប្បាយចិត្តបំផុតនៅពេលដែលបានរួមការងារជាមួយ team ដែលចេះយល់ចិត្តគ្នា ក្រុមដែលផ្តោតទៅលើឆន្ទះតែមួយ អ្វីដែលពួកយើងចង់បានគឺមិនមែនជាផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែជាមុខមាត់ប្រទេសជាតិយើងទាំងមូលនៅក្នុងការជំរុញវិស័យបទចម្រៀងបែប hip hop វិស័យ​បទ​ចម្រៀង​បែប rap អោយកាន់តែរីកសាយភាយកាន់តែទូលំទូលាយទៅកាន់បរទេស នឹងចង់បង្ហាញថាកូនខ្មែរក៏អាចមានសមត្ថភាពខ្លាំងៗមិនចាញ់បរទេសឡើយ . ខ្ញុំមានមោទនៈភាពខ្លាំងដែលបានរួមចំណែកនៅក្នុងកម្មវិធីដ៏ធំអស្ចារ្យចំណាត់លេខ1នៅក្នុងតំបន់អាសុីអាគ្នេយ៍»

តាមរយៈវីដេអូបង្ហោះលើទំព័រហ្វេសប៊ុក The Rapper Cambodia បានឱ្យដឹងថា នេះជាលើកទី១ក្នុងឆាកជីវិតដែលតារាចម្រៀង វ៉ាន់ នីឡា ដែលទទួលធ្វើការងារជាពិធីការិនី។ នាងពិតជារំភើបខ្លាំងណាស់ និងបានផ្តាំប្រាប់ឱ្យទស្សនិកជន និងហ្វេនៗរបស់នាងឱ្យរង់ចាំទស្សនាកម្មវិធី The Rapper Cambodia ឱ្យបានច្រើនកុះករ ព្រោះកម្មវិធីប្រឡងចម្រៀងនេះមានគ្រប់រសជាតិ សើចក្អាកក្អាយ សប្បាយៗ លាយឡំទឹកភ្នែកទៀតផង។ 

ចង់ជ្រាបច្បាស់ កុំភ្លេចទស្សនាកម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹងធ្វើការចាក់ផ្សាយវគ្គដំបូងនៅ ថ្ងៃអាទិត្យ ទី១៧ ខែ កញ្ញា ឆ្នាំ២០២៣ លើកញ្ចក់ទូរទស្សន៍បាយ័ន វេលារាត្រី ចាប់ពីម៉ោង ៩ ដល់ ១០:៣០នាទី ដែលមានចំនួន ១៣វគ្គ នឹងចាក់ផ្សាយជារៀងរាល់ថ្ងៃអាទិត្យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​