បុគ្គលសំខាន់ៗទាំងនេះ ជាអ្នកនៅពីក្រោយកម្មវិធី វនយាត្រា ថតផ្សាយតំបន់ទេចរណ៍បានយ៉ាងស្រស់បំព្រង

បើ​និយាយ​ដល់​កម្មវិធី វនយាត្រា ទើប​បញ្ចប់​រដូវ​កាល​ទី​១ នោះ ឃើញ​ថា​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ប្រិយមិត្ត​ដែល​ចូលចិត្ត​ដំណើរ​បែប​ផ្សងព្រេង។ បើ​ទោះ​ជា​បញ្ចប់​ទៅ​ក៏​ពិត​មែន តែក្រឡេក​ទៅ​មើល​ក្រុម​អ្នក​ផលិត​កម្មវិធី វនយាត្រា ប្រិយមិត្ត​ពិតជា​មិន​ទាន់​បាន​ស្គាល់​ទេ​មែន​អត់?

មាន​មនុស្ស​ជាច្រើន​នៅ​ពី​ក្រោយ​ការ​ផលិត​កម្មវិធី វនយាត្រា ដែល​អាច​ផ្ដិត​យក​រូបភាព និង​វីដេអូ​ច្បាស់​ត្រជាក់​ភ្នែក។ ក្រៅពី guide ទាំង ២ ព្រម​ទាំង​ឧទ្យាន​អនុរក្ស​តាម​តំបន់​ហើយ នៅ​មាន Producer មាន ៣ រូប​ទៀត រួម​មាន លោក ដូណា ដែល​មាន​បទពិសោធន៍​ធ្លាប់​ផលិត​កម្មវិធី​ល្បី​ៗ​ជាច្រើន​ដូចជា Mister Chef, កញ្ញា ធាង តូច គឺជា​ផលិតករ ធ្លាប់​ផលិត Sitcom ស៊ីកាដា និងshow ល្អ​ៗ​កន្លង​មក។ ចំណែក កញ្ញា និច ជា​អ្នក​ដឹកនាំ​សម្ដែង​ស្រី​មាន​ភាព​ម៉ត់ចត់ ក្លាហាន ហ៊ាន​លះបង់​ចុះ​ទៅ​ដល់​ទីតាំង​ថត​ផ្ទាល់​ដោយ​មិន​រុញរា បើ​ទោះ​ជា​ចុះ​ទឹក ឬ​ឡើង​ភ្នំ​ក៏​ដោយ។

ងាក​មក​ស្គាល់ Director of Photographer ម្នាក់ គឺ​លោក ហេនឌី ដោយ​លោក​មិនមែន​កាន់​មុខងារ​តែ​ម្យ៉ាង​នោះ​ទេ តែ ហេនឌី អាច​បត់បែន​រ៉ាប់រង​តួនាទី​ផ្សេង​ៗ​តាម​ស្ថានភាព​ជាក់ស្ដែង។ បើ​និយាយ​ពី Cameraman កម្មវិធី វនយាត្រា ​វិញ គឺ រស់ សុផល ហៅ Bella មិន​ត្រឹម​ថត​វីដេអូ​ប៉ុណ្ណោះ​ទេ លោក​ក៏​ជា​មនុស្ស​តែង​នាំ​សំណើច​ដល់​ក្រុម​ការងារ​ផង​ដែរ ជួយ​ឲ្យ​ក្រុម​ការងារ​បាត់​អស់​ភាព​ហត់នឿយ​បាន​មួយ​កម្រិត។ វនយាត្រា មាន​ការី​បច្ចេកទេស​សំឡេង​ម្នាក់​ឈ្មោះ សៀង វាសនា ជា​មនុស្ស​ឆ្លាតវៃ​រៀបចំ​ឧបករណ៍​ស្រូប​សំឡេង​បាន​ត្រូវ​តាម​កាលៈទេសៈ។ ចំណែក​លោក ហៀង ប៊ុណ្ណា អ្នក​សម្របសម្រួល​ការ​ផលិត​កម្មវិធី​ម្នាក់ និង​ជា​មនុស្ស​សំខាន់​បំផុត​ដែល​ក្រុម​ខ្វះ​មិន​បាន ហើយ​ថែម​ទាំង​ផ្លាស់ប្ដូរ​តួនាទី​ភ្លាម​ៗ តាម​តម្រូវការ​ក្រុម​ការងារ។

ដើម្បី​នាំ​អ្នក​ទាំងអស់​គ្នា​ទៅ​ដល់ ៦ តំបន់​ នោះ អ្នក​ដែល​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ជាង​គេ គឺ​មិនមែន​មាន​តែ​​បុគ្គល​សំខាន់​ៗ​ប៉ុន្មាន​រូប​នោះ​ទេ នៅ​មាន​ថ្នាក់​ដឹកនាំ និង​ផ្នែក​ពាក់ព័ន្ធ​ជាច្រើន​ទៀត។ វីដេអូ​ដែល​យើង​ឃើញ​មាន​ត្រឹម ១០ នាទី​ជាង​ប៉ុណ្ណោះ ប៉ុន្តែ​ដំណើរ​ការងារ​ផ្សេង​ៗ​ត្រូវ​រៀបចំ​​ចាត់តាំង​ច្រើន​ដំណាក់កាល ហើយ​ខាង​ក្រុម​ផលិត​បាន​រៀបចំ​តាំង​រាប់​ខែ​មុន ព្រោះ​ត្រូវ​ទាក់ទង​ទៅ​ខាង​មន្ទីរ​បរិស្ថាន និង​ការ​សុំ​ទីតាំង​ជាច្រើន​ដំណាក់កាល​តាម​ផ្នែក​រដ្ឋបាល​ខេត្ត/ស្រុក ដែល​នោះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង។

ស្ដាប់​តាម​ការ​រៀបរាប់​របស់​អ្នក​នៅ​ពីក្រោយ​ការ​ផលិត​កម្មវិធី វនយាត្រា ម្នាក់​ៗ​សុទ្ធតែ​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ហើយ​តំបន់​ខ្លះ​ពិតជា​យក​ខ្លួន​ទៅ​ប្រថុយ​ខ្លាំង ដោយ​ត្រូវ​ឡើង​ភ្នំ​តាម​ខ្សែពួរ ឬ​វគ្គ​ត្រូវ​ថត​នៅ​តំបន់​មាន​ទឹក គឺ​​​ជ្រមុជ​ចុះ​ទឹក​ដោយ​មិន​អាច​រារែក​បាន​ឡើយ។ ព្រោះ​បើ​មិន​ធ្វើ​បែប​នោះ​ទេ មិន​អាច​ផលិត​បាន​វីដេអូ​ល្អ​យក​មក​ចែក​ជូន​អ្នក​គាំទ្រ​កម្មវិធី​បាន​ឡើយ។ វនយាត្រា រដូវ​កាល​ទី​១ បាន​បង្រៀន​ក្រុម​ការងារ​នូវ​មេរៀន​ជីវិត​ជាច្រើន​បូករួម ទាំង​រឿង​សំខាន់​បំផុត​ដែល អ្នក​ធ្វើការ​ជា​ក្រុម​ត្រូវ​ដឹង គឺ​ការ​អត់ធ្មត់ អធ្យាស្រ័យ និង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ទើប​កម្មវិធី​ដំណើរ​ការ​ទៅ​មុខ​បាន​តាម​ការ​កំណត់។ បើ​ទោះ​ជា​ហត់​នឿយ ប៉ុន្តែ​ក្រុម​ការងារ​ក៏​ទទួល​បាន​បទពិសោធន៍​ថ្មី​មិន​ធ្លាប់​សាកល្បង​ធ្វើ​ពី​មុន​មក និង​ឆ្លងកាត់​ពេលវេលា​ល្អ បរិយាកាស​ល្អ​ៗ និង​ដល់​គោលដៅ​រួម​គ្នា។

បើ​ទោះ​ជា​រីករាយ​ច្រើន​ក៏​ដោយ តែ​ក្រុម​ការងារ​ក៏​មាន​ការ​ខឹង អាក់អន់ស្រពន់ចិត្ត​គ្នា​ខ្លះ​ដែរ ដូច្នេះ​ហើយ​ក៏​នៅ​មាន​ម្នាក់​ចាំ​សម្របសម្រួល​ឲ្យ​ត្រូវរ៉ូវ​គ្នា​វិញ​ជានិច្ច។ តែ​នៅ​ពេល​អ្នក​ទាំង ៦ និង guide ២ រូប​មក​អង្គុយ​ជុំ​គ្នា លើក​ឡើង​ពី​អនុស្សាវរីយ​ចូល​ព្រៃ ចុះ​ទឹក ឡើង​ភ្នំ​ជាមួយ​គ្នា ដែល​មាន​ពី​ផល​លំបាក និង​ភាព​សប្បាយរីករាយ ម្នាក់​ៗ​ផ្ទុះ​សំណើច​រៀង​ៗ​ខ្លួន ពេល​រំលឹក​ដល់​គ្រា​កន្លង។

ជា​ចុង​បញ្ចប់​ក្រុម​ការងារ AMS Infotainment សូម​ថ្លែង​អំណរគុណ​ដល់​ក្រសួង​បរិស្ថាន និង​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ដែល​បាន​សហការ និង​សម្របសម្រួល​ផលិត​យ៉ាង​អស់​ពី​ចិត្ត ធ្វើឲ្យ​កម្មវិធី​ទទួល​បាន​ជោគជ័យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ