ធ្វើ MC លើកទី១ វ៉ាន់ នីឡា សប្បាយចិត្ត ព្រោះរួមការងារជាមួយអ្នកយល់ចិត្ត

ម្ចាស់បទ «មិនចង់ខូចចិត្តដដែលៗ» កញ្ញា វ៉ាន់ នីឡា ទទួលបានឱកាសដ៏ធំមួយពីផលិតកម្ម បារមី ដោយនាងត្រូវជ្រើសរើសជាពិធីការិនីក្នុងកម្មវិធីប្រឡងចម្រៀងរ៉េបដ៏កំពុង​មានប្រជាប្រិយភាព The Rapper Cambodia ជាមួយពិធីកររូបសង្ហា Vin Vitou ដែល​ត្រូវគេស្គាល់ថា ជាសិល្បកររ៉េប ​មានជំនាញ និងចំណេះដឹងពី Hip-Hop ដ៏មានប្រជាប្រិយភាពមកពី KlapYaHandz។

ក្នុងពិធីសន្និសីទសារព័ត៌មានកម្មវិធី The Rapper Cambodia កាលពីល្ងាចម្សិលមិញ តារាចម្រៀងសំឡេងផ្អែម វ៉ាន់ នីឡា បានរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយថ្លៃថ្នូរស័ក្តិសមជាពិធីការិនីក្នុងកម្មវិធីដ៏ធំអស្ចារ្យនេះ។ ទោះបីនេះជាការធ្វើពិធីការិនីលើកដំបូងរបស់ នីឡា ក៏ពិតមែន តែនាងពិតជាធ្វើបានល្អខ្លាំងមែនទែន ដោយអាចដំណើរ​ការកម្មវិធីទៅបានយ៉ាងរលូន ថែមទាំងពូកែថ្វីមាត់ អាចបត់បែនបានគ្រប់កាលៈទេសៈទៀតផង។

គ្រាន់តែបញ្ចប់ការងារ MC កម្មវិធីសន្និសីទសារព័ត៌មានកម្មវិធី The Rapper Cambodia ភ្លាម វ៉ាន់ នីឡា មិនបង្អង់យូរក៏បង្ហោះរូបថតជាច្រើនពីព្រឹត្តិការណ៍នេះ ដោយភ្ជាប់ជាមួយ Caption ដ៏មានអត្ថន័យថា នាងពិតជាសប្បាយចិត្ដបំផុតដែលបានរួមការងារជាមួយក្រុមការងារដែលយល់ពីចិត្តគ្នា និងមានឆន្ទៈតែមួយដូចគ្នា។

តារាចម្រៀងរាងតូចច្រឡឹង វ៉ាន នីឡា រៀបរាប់ថា៖ «សប្បាយចិត្តបំផុតនៅពេលដែលបានរួមការងារជាមួយ team ដែលចេះយល់ចិត្តគ្នា ក្រុមដែលផ្តោតទៅលើឆន្ទះតែមួយ អ្វីដែលពួកយើងចង់បានគឺមិនមែនជាផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុន្តែជាមុខមាត់ប្រទេសជាតិយើងទាំងមូលនៅក្នុងការជំរុញវិស័យបទចម្រៀងបែប hip hop វិស័យ​បទ​ចម្រៀង​បែប rap អោយកាន់តែរីកសាយភាយកាន់តែទូលំទូលាយទៅកាន់បរទេស នឹងចង់បង្ហាញថាកូនខ្មែរក៏អាចមានសមត្ថភាពខ្លាំងៗមិនចាញ់បរទេសឡើយ . ខ្ញុំមានមោទនៈភាពខ្លាំងដែលបានរួមចំណែកនៅក្នុងកម្មវិធីដ៏ធំអស្ចារ្យចំណាត់លេខ1នៅក្នុងតំបន់អាសុីអាគ្នេយ៍»។

តាមរយៈវីដេអូបង្ហោះលើទំព័រហ្វេសប៊ុក The Rapper Cambodia បានឱ្យដឹងថា នេះជាលើកទី១ក្នុងឆាកជីវិតដែលតារាចម្រៀង វ៉ាន់ នីឡា ដែលទទួលធ្វើការងារជាពិធីការិនី។ នាងពិតជារំភើបខ្លាំងណាស់ និងបានផ្តាំប្រាប់ឱ្យទស្សនិកជន និងហ្វេនៗរបស់នាងឱ្យរង់ចាំទស្សនាកម្មវិធី The Rapper Cambodia ឱ្យបានច្រើនកុះករ ព្រោះកម្មវិធីប្រឡងចម្រៀងនេះមានគ្រប់រសជាតិ សើចក្អាកក្អាយ សប្បាយៗ លាយឡំទឹកភ្នែកទៀតផង។ 

ចង់ជ្រាបច្បាស់ កុំភ្លេចទស្សនាកម្មវិធីប្រឡងចម្រៀងរ៉េបនេះនឹងធ្វើការចាក់ផ្សាយវគ្គដំបូងនៅ ថ្ងៃអាទិត្យ ទី១៧ ខែ កញ្ញា ឆ្នាំ២០២៣ លើកញ្ចក់ទូរទស្សន៍បាយ័ន វេលារាត្រី ចាប់ពីម៉ោង ៩ ដល់ ១០:៣០នាទី ដែលមានចំនួន ១៣វគ្គ នឹងចាក់ផ្សាយជារៀងរាល់ថ្ងៃអាទិត្យ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ