ការប្រកាសចែកផ្លូវគ្នារបស់គូស្នេហ៍ល្បីល្បាញប្រចាំប្រទេសហ្វីលីពីន គឺ Kathryn Bernardo និង Daniel Padilla បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការសោកស្ដាយខ្លាំង ដោយសារតែមើលចិត្ដថ្លើមគ្នាអស់រយៈពេលជាង ១០ ឆ្នាំទៅហើយ។ ស្របពេលដែលលេចពាក្យចចាមអារ៉ាមជនទី ៣ ចូលមកជ្រៀតជ្រែកស្នេហាទៀតនោះ កាន់តែធ្វើឲ្យរឿងអ្នកទាំងពីរក្លាយជាប្រធានបទក្ដៅត្រូវបានគេលើកយកមកពិភាក្សាពាសពេញអ៊ីនធើណេត។



នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ កម្មវិធីទទួលពានរង្វាន់ធំ AAA ( Asia Artist Awards) បានធ្វើឡើងនៅលើទឹកដីប្រទេសហ្វីលីពីន ដោយមានតារាសម្ដែងជាច្រើនជុំវិញតំបន់អាស៊ី និងតារាចម្រៀងខេប៉ុប បានមកចូលរួមក្នុងកម្មវិធីមួយនេះ។ ក្នុងចំណោមនោះ អតីតគូស្នេហ៍ដ៏ល្បីល្បាញ Kathryn និង Daniel ក៏បានចូលរួមផងដែរ។ អ្នកទាំងពីរចូលរួមតំណាងឲ្យរឿងភាគដែលខ្លួនសម្ដែង និងឈ្នះពានរង្វាន់ Fabulous Award (Television)។


អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលព្រមទាំងរីករាយនោះ អ្នកទាំងពីរនៅតែបន្ដបង្ហាញភាពសិ្នទ្ធស្នាល និងយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។ ជាមួយគ្នាដែរ អ្នកទាំងពីរក៏បានដើរបណ្ដើរគ្នាយ៉ាងស្និទ្ធស្នាលនៅខាងក្រោមឆាកផងដែរ។ ជាពិសេស Daniel Padilla ថែមទាំងបានយកអាវក្រៅដណ្ដប់ឲ្យតារាស្រី Kathryn Bernardo។ បើទោះជាចែកផ្លូវគ្នាហើយក្ដី អ្នកពីរក៏នៅតែបង្ហាញភាពស្និទ្ធស្នាលច្រានចោលពាក្យចចាមអារ៉ាមមានជម្លោះនឹងគ្នា។



គួរបញ្ជាក់ថា គូស្នេហ៍មួយគូនេះបានប្រកាសចែកផ្លូវគ្នាកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្រោយលេចពាក្យចចាមអារ៉ាមស្នេហាប្រេះឆាជាបន្ដបន្ទាប់។ ប៉ុន្ដែអ្នកទាំងពីរនៅតែសន្យាធ្វើជារាប់អានគ្នា និងបន្ដខិតខំប្រឹងប្រែងបង្កើនសមត្ថភាពធ្វើយ៉ាងណានាំយកអ្វីដែលថ្មីមកជូនមហាជន និងអ្នកគាំទ្រ៕


























Account
Security
Favourite Content