កាលពីខែ មេសា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងស្រីចិនដ៏មានប្រជាប្រិយភាព Angelababy បានទៅចូលរួមកម្មវិធីរបស់ប្រេនល្បី Tiffany & Co នៅឯទីក្រុង New York សហរដ្ឋអាមេរិក។ រូបនាងក៏មានឱកាសបានដើរលើកម្រាលព្រំក្រហមផងដែរ និងបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌ផ្កាឈូកបែប 3D ដែលមើលដូចផ្កាជាច្រើនផុសលើខ្លួនអ៊ីចឹង។


ក្រុមអ្នកច្នៃម៉ូដសម្រាប់រ៉ូបពណ៌ផ្កាឈូករបស់ Angelababy ដែលមកពីខាងអាមេរិក ក៏បានទម្លាយពីផលលំបាករបស់ពួកគេក្នុងការកែរ៉ូបតម្រូវរាងរបស់តារាស្រីរូបនេះ។ ពួកគេបានលើកឡើងថា រាងរបស់ Angelababy គឺតូចពេក ដោយត្រូវបញ្ចូលបរិវេណចង្កេះដល់ ១១,៥ សង់ទីម៉ែត្រ ដើម្បីឱ្យរ៉ូបនេះត្រូវរាងរបស់នាង។ ជាសំណាងពួកគេអាចកែច្នៃរ៉ូបនេះទាន់ពេលវេលាមុនថ្ងៃដែលកម្មវិធីមកដល់។ វាពិតជារឿងគួរឱ្យភ្ញាក់ផ្អើលដែលរ៉ូបនេះកាត់មកគឺតូចណាស់ទៅហើយ ប៉ុន្ដែរាងរបស់តារាស្រី Angelababy តូចជាងនេះទៅទៀត រហូតត្រូវបញ្ចូលថែមទើបអាចស្លៀកបាន។


ក្រោយពីពួកគេទម្លាយនូវរឿងនេះ មហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថារាងរបស់តារាស្រី Angelababy តូចដល់ថ្នាក់នេះសោះគឺមើលសឹងតែមួយក្ដាប់ដៃប៉ុណ្ណោះ។ តែក៏មានក្រុមអ្នកគាំទ្ររបស់ Angelababy ជាច្រើនសម្ដែងការមិនពេញចិត្តព្រោះនិយាយបែបនេះហាក់ដូចជាកំពុងតែរិះគន់ពីរូបរាងអ្នកដទៃហើយ វាមិនមែនបញ្ហាមកចង្កេះតូចពេក ឬយ៉ាងណាទេ ក្នុងនាមជាអ្នកច្នៃម៉ូដគួរតែព្យាយាមរកវិធីកែតម្រូវរ៉ូបមិនមែនផុសរិះគន់រាងរបស់អ្នកដទៃឡើយ។



គួរបញ្ជាក់ តារាស្រីត្រូវបានគេរាយការណ៍ថាមានកម្ពស់រហូតដល់ ១៦៨ សង់ទីម៉ែត្រឯណោះ ហើយខ្លួននាងផ្ទាល់ធ្លាប់បានបញ្ជាក់ថានាងមានទម្ងន់តែ ៤៤ គីឡូប៉ុណ្ណោះ៕

























Account
Security
Favourite Content