មុននេះបន្តិច Miss Planet Cambodia 2024 ដេត ស្រីនាឌ បានប្រកាសធ្វើពហិការមិនចូលរួមប្រកួត ផ្ដាច់ព្រ័ត្រ Miss Planet International យប់នេះ ដែលដំណឹងមួយនេះ ធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្តឡើយ។


ដេត ស្រីនាឌ បានបង្ហោះលើបណ្ដាញសង្គមថា «ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជាបវរកញ្ញាភពផែនដីប្រចាំប្រទេសកម្ពុជា Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពហិការ មិនចូលរួមប្រគួត Miss Planet lnternational 2024 នេះបន្តទៀតទេ នៅថ្ងៃទី 27 ខែ វិច្ឆិកា ឆ្នាំ 2024 នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែលតែងតែ គាំទ្រ និងផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំ តាំងពីដើមរហូតមកដល់ចំណុចមួយនេះនាងខ្ញុំសូមគោរពអរគុណប្រជាជនកម្ពុជា»។
ការប្រកាសភ្លាមៗរបស់ ស្រីនាឌ ធ្វើឲ្យអ្នកគាំទ្រខកបំណង ព្រោះថាវគ្គផ្ដាច់ព្រ័ត្រនឹងរៀបចំឡើងយប់នេះហើយ ហើយការប្រកាសនោះទៀតសោតនាងមិនបានប្រាប់ពីមូលហេតុជាក់លាក់ឡើយ ទើបធ្វើឲ្យអ្នកស្នេហាវិស័យបវរកញ្ញាជាច្រើនមិនពេញចិត្ត ដោយសារកម្ពុជាជាម្ចាស់ផ្ទះ មួយវិញទៀតនៅសល់តែមួយយប់នេះទៀតប៉ុណ្ណោះអ្វីៗនឹងចប់ តែនាងបែរជាមិនទ្រាំ អាចនាំឲ្យអាប់ឱនមុខមាត់លើឆាកអន្តរជាតិ។

ម្យ៉ាងទៀត នេះជាលើកទី២ ដែល ដេត ស្រីនាឌ បោះបង់ការប្រកួត ដោយកាលកញ្ញាជា កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ ២០២៩ ត្រូវទៅប្រកួត តែនាងបោះបង់ការចេញទៅប្រកួតនៅប្រទេសវេណេហ្ស៊ុយអេឡា ដោយសម្អាងថា ប្រទេសនោះកំពុងមានបញ្ហា និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។
ទោះជាយ៉ាងណា អ្នកគាំទ្រកញ្ញា និងទន្ទឹងរង់ចាំការបកស្រាយផ្ទាល់បន្ថែមពី ដេត ស្រីនាឌ ដែរ ព្រោះមិនមែនសុខៗនាងបោះបង់ការប្រកួតសំខាន់បែបនេះឡើយ ដែលនាងបានត្រៀមជាយូរមកហើយ។ នៅពេលបវរកញ្ញាភពផែនដីបកស្រាយ AMS នឹងចុះផ្សាយ Update បន្ថែមទៀត៕
រូបភាព៖ FB ដេត ស្រីនាឌ

























Account
Security
Favourite Content