បន្ទាប់ពីតស៊ូពុះពារលើវិថីសិល្បៈរយៈពេលជាច្រើនឆ្នាំ តាំងពីការតួរាយរងអមឆាក មកក្លាយជាតារាសម្តែងស្រីដ៏លេចធ្លោ និងមានប្រជាប្រិយភាព កញ្ញា ហ្វាហ្វា បានកំពុងផ្លាស់ប្តូរខ្លួនឯងមកជាថៅកែស្រីវិញម្តង ដោយកាលពីពេលថ្មីៗតួឯកស្រីរូបស្រស់នេះបានប្រកាសឱ្យដឹងថា ឆាប់ៗនេះនាងនឹងបើកហាងអាហារមួយកន្លែង ដែលពោរពេញដោយរបស់ញ៉ាំឆ្ងាញ់ៗ និងមានអនាម័យខ្ពស់។




ហាងអាហារដែល ស្រីយី កំពុងរៀបនឹងបើកដំណើរការនេះ មានឈ្មោះថា 𝐃𝐀𝐍𝐂𝐘 𝐁𝐁𝐐& 𝐇𝐎𝐓𝐏𝐎𝐓 មានលក់ ស៊ុបស៊ីឈ័ន គុយទាវទឹកខ្មៅ និង សាច់អាំងបែបកូរ៉េ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍នោះ គឺតារាស៊ិចស៊ី ហ្វាហ្វា បានលើកឡើងថា ការបើកហាងនេះគឺនាងមានដៃគូសហការម្នាក់ទៀត ដែលម្នាក់នោះជាអ្នកដែលគេសង្ស័យថា ជាគូស្នេហ៍ភេទដូចគ្នារបស់នាង បន្ទាប់ពីនាងមិនសមបំណងជាមួយស្នេហាជាមួយបុរសជាច្រើនដង។


ក្នុងវីដេអូនោះ ហ្វាហ្វា បាននិយាយថា ដៃគូសហការរបស់នាងម្នាក់នេះ នឹងជាចុងភៅធ្វើម្ហូបឱ្យគ្រប់គ្នាដោយផ្ទាល់ដៃតែម្តង ដែលនេះរឹតតែធ្វើឱ្យហ្វេនៗ និងមហាជនសង្ស័យថា ហាងថ្មីដែល ហ្វាហ្វា រៀបសម្ភោធបើកដំណើរការឆាប់ៗនេះ អាចជាជំនួញរួមគ្នាជាមួយគូស្នេហ៍ភេទដូចគ្នាក៏ថាបាន ព្រោះកន្លងមកមានគូស្នេហ៍អ្នកសិល្បៈជាច្រើនបានបោះទុនរកស៊ីជាមួយគ្នាមុនពេលពួកគេសម្រេចចិត្តចាប់ដៃសាងគ្រួសារជាមួយគ្នា។
យ៉ាងណាមិញ មកទល់ពេលនេះអតីត Miss CosmoWorld Cambodia 2018 រូបនេះ នៅតែមិនទាន់ចេញមុខបកស្រាយដំណឹងខ្សឹបខ្សៀវនេះនៅឡើយ ខណៈដៃគូសហការបើកហាងជាមួយនាងតាមនាងទៅស្អិតគ្រប់ទីកន្លែង សូម្បីទៅថតកម្មវិធីសិល្បៈក៏គេឃើញជូនទៅផងដែរ។


គួររំលឹកដែរថា ដំណឹងខ្សឹបខ្សៀវថា សោភារូបស្រស់ ហ្វាហ្វា ទំនងកំពុងមានស្នេហាភេទដូចគ្នា បានកើតឡើងបន្ទាប់ពីគេឃើញតារាស្រីរូបនេះបង្ហាញកាយវិការសិទ្ធស្នាលខ្លាំងជាមួយដៃគូសហការបើកហាង 𝐃𝐀𝐍𝐂𝐘 𝐁𝐁𝐐 & 𝐇𝐎𝐓𝐏𝐎𝐓ដែលគេដឹងថាជា ភេទដូចគ្នានោះ។
កន្លងមក គេធ្លាប់ប្រទះឃើញរូបថត និងវីដេអូដែលអ្នកទាំងពីរកំពុងផ្អែមល្អែមជាមួយគ្នាជាច្រើន គួបផ្សំការបើកហាងថ្មីនេះទៀត រឹតតែធ្វើឱ្យគ្រប់គ្នាគិតថា នេះអាចជាជំនួញរួមគ្នារវាង ហ្វាហ្វា ជាមួយគូស្នេហ៍ ប្រសិនបើដំណឹងខ្សឹបខ្សៀវនេះវាគឺជាការពិត។ ទោះជាយ៉ាងនេះក្តី គេមិនដឹងថាការពិតបែបណាឡើយ មានតែរង់ចាំមើលការបកស្រាយរបស់ ហ្វាហ្វា តែប៉ុណ្ណោះ។



ក្រឡេកទៅមើលហាង 𝐃𝐀𝐍𝐂𝐘 𝐁𝐁𝐐 & 𝐇𝐎𝐓𝐏𝐎𝐓 របស់ ហ្វាហ្វា វិញ ពិតជាទំនើប រីឯទីតាំងនៅម្តុំបឹងត្របែក ជាទីប្រជុំជនកណ្តាលទីក្រុង ដូច្នេះគេប៉ាន់ស្មានថា ហាងថ្មីដែល ហ្វាហ្វា កំពុងដាក់ទុនធ្វើថៅកែស្រីនេះ ពិតជាមានតម្លៃថ្លៃរាប់ម៉ឺនដុល្លារជាក់ជាមិនខាននោះទេ៕
























































Account
Security
Favourite Content