អ្នកគាំទ្រមិនអស់ចិត្ត រឿង Coco Lee ធ្លាប់ត្រូវគេធ្វើបាបពេលធ្វើគ្រូបង្វឹកនៅកម្មវិធី “The Voice” តែគ្មានអ្នកខ្វាយខ្វល់

កន្លងផុតជាង ២ ខែទៅហើយដែលតារាស្រី Coco Lee បានស្លាប់បាត់បង់ជីវិតដោយសារតែការធ្វើអត្ដឃាត។ ការចាកចេញរបស់នាងនៅតែធ្វើឱ្យអ្នកគាំទ្រជាច្រើនមិនអស់អាល័យ។ បន្ទាប់ពីនាងទទួលមរណភាពមិនបានប៉ុន្មាន ក៏ស្រាប់លេចដំណឹងថារូបនាងធ្លាប់ត្រូវបានគេធ្វើបាបកំឡុងពេលធ្វើជាគ្រូបង្វឹកក្នុងកម្មវិធី “The Voice China”។

ផ្អែកតាមប្រភពនោះ Coco Lee ត្រូវបានគេធ្វើបាប និងមិនឱ្យតម្លៃកំឡុងពេលធ្វើគ្រូបង្វឹកក្នុងកម្មវិធី “The Voice China” ជាហេតុធ្វើឱ្យនាងយំយ៉ាងខ្លាំង។ គំនិតរបស់នាងជាច្រើនត្រូវបានខាងកម្មវិធីមិនទទួលយក។ នៅពេលដែលនាងត្រូវឡើងលើឆាក នាងត្រូវបានក្រុមការងារទុកចោលមិនរវល់ទាំងដែលនាងមានបញ្ហាជើងពិបាកក្នុងការដើរ និងបានផ្លាស់ប្ដូរក្នុងកម្មវិធីដោយមិនបានផ្ដល់ដំណឹងដល់នាងជាមុន។

ក្រោយមានរឿងភ្លាមៗ កម្មវិធី The Voice China ត្រូវបានផ្អាកជាបណ្ដោះអាសន្នដើម្បីធ្វើការស៊ើបអង្កេតចំពោះរឿងរ៉ាវទាក់ទិនការធ្វើបាបតារាស្រី Coco Lee និងត្រូវបានគេរាយការណ៍ថា បាត់បង់ម្ចាស់ឧបត្ថម្ភកម្មវិធីដល់ទៅចំនួន ៧ រីឯតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនកាន់កម្មវិធីក៏បានធ្លាក់ចុះជាបន្ដបន្ទាប់។ ប៉ុន្ដែមិនបានប៉ុន្មានក៏លេចដំណឹងថា កម្មវិធីនេះត្រៀមលួចចាក់ផ្សាយឡើងវិញ ខណៈអ្នកគាំទ្រ និងមហាជនជាច្រើនហាក់មានការខឹងសម្បារចំពោះរឿងមួយនេះ ជាពិសេសគិតថាអ្នកពាក់ព័ន្ធទាំងឡាយព្យាយាមរត់យករួចខ្លួន។

ថ្មីៗ នេះតារាប្រុសលោក Chung WeiQiang បានចេញនិយាយទាក់ទិនតារាស្រី Coco Lee ថា៖ Coco Lee ជាតារាស្រីដ៏គួរ​ឱ្យគោរពម្នាក់ និងយកចិត្តទុកដាក់ខ្លាំងចំពោះការងារ។ នាងលើសពីតារាចម្រៀង នាងជាមនុស្សអស្ចារ្យម្នាក់ នៅពេលដែលទទួលការងារទាក់ទិនចម្រៀង ប្រាក់មិនមែនជារឿងសំខាន់នាងឡើយ។ នាងចង់ចែករំលែកបទពិសោធន៍របស់ខ្លួន ទៅកាន់ក្មេងៗ ជំនាន់ក្រោយ។ តែកម្មវិធីនោះ មិនបានគោរពនាង និងឱ្យតម្លៃនាងឡើយ។ ជីវិតរបស់នាងពិតជាកម្សត់ខ្លាំង។​

គួរបញ្ជាក់ថា តារាស្រី Coco Lee បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី ៥ ខែ កក្កដា ឆ្នាំ ២០២៣ ដោយសារការធ្វើអត្ដឃាត។ ចំពោះមូលហេតុវិញគឺមានជំងឺបាក់ទឹកចិត្ដធ្ងន់ធ្ងរ ព្រមទាំងមានជំងឺប្រចាំកាយដូចជាមហារីកសុដន់ និងជំងឺផ្នែកជើងពីកំណើត។ ស្របពេលនេះ មហាជនកាន់តែមានក្ដីអាណិតចំពោះនាងក្រោយបានដឹងពីរឿងរូបនាងត្រូវគេធ្វើបាបនៅក្នុងកម្មវិធី “The Voice” ទៀត តែហាក់គ្មានអ្នកខ្វាយខ្វល់ដោះស្រាយរឿងនេះឲ្យនាងទាល់តែសោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨