ទោះមនុស្សមិននៅ តែអត្តចរិតពិតរបស់ Jungkook សមាជិក BTS នៅតែធ្វើឱ្យអ្នកគាំទ្រចាំមិនភ្លេច

បើរាប់មកដល់បច្ចុប្បន្នមានរយៈពេលជិត ៦០ ថ្ងៃទៅហើយដែល Jungkook កូនពៅក្រុមតារាចម្រៀងបុរស BTS បានចូលបំពេញកាតព្វកិច្ចបម្រើយោធា។ បើទោះបីជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែនឹករឮកដល់លោកជានិច្ច ជាពិសេសទង្វើល្អៗដែលលោកធ្លាប់បានធ្វើកន្លងមក។

រំឭកទៅកាលពីឆ្នាំ ២០២១ ក្រុម BTS បានបង្ហាញខ្លួននៅក្នុងកម្មវិធី The Late Late Show របស់ James Corden ហើយពួកគេក៏បានតម្រូវឱ្យសម្ដែងបទចម្រៀង “Dynamite”, “Permission to Dance” និង “Butter” នៅលើទ្រូងផ្លូវអំឡុងពេលភ្លើងក្រហមផងដែរ។

អំឡុងពេលសម្ដែង អ្នកគាំទ្រមួយចំនួនបានទស្សនាការសម្ដែងរបស់ពួកគេយ៉ាងជក់ចិត្តថែមទាំងបានថតរូបភាព និងវីដេអូជាច្រើនហើយចែករំលែកនៅលើបណ្ដាញសង្គមទៀតផង។ អ្វីដែលកាន់តែពិសេស និងទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រកាន់តែខ្លាំងនោះគឺសកម្មភាពរបស់ Jungkook។

នៅពេលភ្លើងស្ដុបចាប់ផ្ដើមលោតពណ៌បៃតង សមាជិកទាំងអស់រួមទាំងក្រុមការងារត្រូវបំបែកគ្នាភ្លាមៗដើម្បីបញ្ជៀសបញ្ហាកកស្ទះចរាចរណ៍។ ដូចនេះក្រុមការងារទាំងអស់ត្រូវរើនូវឧបករណ៍ និងគ្រឿងតុបតែងឆាកទៅដាក់ទុកនៅចិញ្ចើមផ្លូវ។ ក្រោយមក Jungkook បានសង្កេតឃើញថាក្រុមការងារកំពុងព្យាយាមយ៉ាងខ្លាំងធ្វើយ៉ាងណាដើម្បីរើឱ្យបានលឿនបំផុត ដូច្នេះលោកក៏បានរត់ត្របល់មកវិញដើម្បីជួយក្រុមការងារ។ មិនត្រឹមតែ Jungkook ប៉ុណ្ណោះទេ ពោលគឺសមាជិក BTS ក៏បានបកត្រលប់មកជួយក្រុមការងារវិញដូចគ្នាដែរ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី ១ ដែល Jungkook និងសមាជិកទាំងអស់បានបង្ហាញទង្វើល្អនៅទីសាធារណៈ។ បន្ទាប់ពីឃើញទង្វើល្អដែលចេញចិត្តបែបនេះធ្វើឱ្យហើយអ្នកគាំទ្រទាំងអស់ជុំវិញពិភបលោកកោតសរសើរក្រុមតារាចម្រៀងមួយនេះជាខ្លាំងដោយពួកគេមិនប្រកាន់ខ្លួនថាជាតារាល្បីលំដាប់ពិភពលោកអ្វីនោះឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល