សំឡេង​អ្នកគាំទ្រ​នៅអាមេរិកស្រែកហ៊ោកញ្ជ្រៀវ ពេល វណ្ណថាន បង្ហើរ​សំនៀងពីរោះ រណ្ដំ

ដូច​អ្នក​គាំទ្រ​បាន​ដឹង​ហើយ​ថា សិល្បករ​បារមី​ជាច្រើន​រូប បាន​ទៅ​អាមេរិក ដើម្បី​ការ​ប្រគំ​តន្ត្រី។ មិន​តែ​ប៉ុណ្ណោះ​តារា​ប្រុស​ស្រី​នៃ Baramey Crew ទាំងអស់​ក៏​បាន​ទៅ​សម្ដែង​នៅ Asian Art Museum ដើម្បី​សម្ដែង​ជូន​អ្នក​គាំទ្រ ក៏​ដូចជា​ជនជាតិ​ខ្មែរ ដែល​រស់នៅ​លើ​ទឹក​ដី​មហា​អំណាច​មួយ​នោះ​ដែរ។

ការ​សម្ដែង​នៅ​សារមន្ទីរ Asian Art កាលពី​ពេល​កន្លង​ទៅ​តារា​ទាំង ៥ រូប​របស់ បារមី បាន​បញ្ចេញ​ទេពកោសល្យ​រៀង​ខ្លួន ឲ្យ​អ្នក​គាំទ្រ​បាន​ឃើញ ក្រោយ​ការ​ទន្ទឹង​រង់ចាំ​ពួកគេ​អស់​ពេល​ជា​យូរ។ ក្នុង​នោះ វណ្ណថាន ជា​តារា​ប្រុស​ពហុ​ជំនាញ​តែម្ដង​ដែល​ត្រឹម​ស្រែក​ច្រៀង​សំឡេង​លើង​ពីរោះ​គ្រលួច​ឡើយ ការ​ប្រើ​ដៃ​លេង​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ ក៏​អស្ចារ្យ​មិន​ធម្មតា​ដែរ។

វេន លី វណ្ណថាន បង្ហាញ​សមត្ថភាព​អ្នក​គាំទ្រ​ដែល​ទិញ​សំបុត្រ​ទស្សនា​ការ​សម្ដែង​នៅ Asian Art Museum បាន​ស្រែក​ហ៊ោកញ្ជ្រៀវ​ពេញ​កន្លែង​រៀបចំ​កម្មវិធី​តែម្ដង ព្រោះ​ទាំង​សំឡេង និង​ថ្វីដៃ​លេង​ឧបករណ៍​តន្ត្រី​គ្រប់​យ៉ាង​ល្អ​ទាំង​អស់។

តារា​ប្រុស​ដែល​មាន​ដើម​កំណើត​មកពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ គឺជា​គ្រាប់​ពេជ្រ​របស់​បារមី ព្រោះ​មិន​ត្រឹម​តែ​មាន​សមត្ថភាព​ច្រៀង​ពីរោះ​ប៉ុណ្ណោះ​ទេ ថ្វីដៃ​លេង​ឧបករណ៍​តន្ត្រី​ជិត ៣០ ប្រភេទ​ឯណោះ​ទាំង​ឧបករណ៍​បុរាណ និង​សម័យ។ មួយ​វិញ​ទៀត វណ្ណថាន គឺជា​អ្នក Mix សំឡេង​ឧបករណ៍​ភ្លេង​បុរាណ និង​សម័យ​យ៉ាង​ស្ទាត់​ជំនាញ​ប្រចាំ​នៅ​បារមី។

កាលពី​ពេល​កន្លង​ទៅ ម្ចាស់​បទ «កំលោះ​ស្រុក​ខ្មែរ» បាន​និយាយ​ថា អ្នក​គាំទ្រ​លោក​នៅ​ក្រៅ​ប្រទេស ពិតជា​ទទួល​ស្គាល់ និង​ដឹង​ពី​សមត្ថភាព​លោក​ពិត​ប្រាកដ តាម​រយៈ​សមត្ថភាព​ក្នុង​ការ​លេង​ឧបករណ៍​តន្ត្រី និង​​ការ​ច្រៀង​របស់​លោក។ ដូចនេះ​ហើយ​វត្តមាន​នៅ Asian Art Museum ទទួល​បាន​ការ​សាទរ​កក្រើក Bay Area កាលពី​ថ្ងៃ ២០ ខែ​កក្កដា កន្លង​ទៅ​នោះ ពិតជា​ស័ក្ដិសម​នឹងកិត្តិយសលោក។

គួរ​បញ្ជាក់​ថា ការ​ចេញ​ទៅ​សម្ដែង​លើ​ទឹកដី​អាមេរិក​លើក​នេះ​របស់​សិល្បករ​បារមី ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​សារព័ត៌មាន​អន្តរជាតិ​ដូចជា NBC និង kron4 បាន​ចំផ្សាយ​ពី​ការ​សម្ដែង​របស់ វណ្ណថាន, វណ្ណដា, រ៉េត ស៊ូហ្សាណា, នរិទ្ធ និង យូហៃ៕

រូបភាព៖ Baramey Production និង Vanthan



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *