ម៉ែន ណងនិត កាន់តែលេចធ្លោ ហ្វេនរឹតតែចង់ដឹង នាងស្នងតំណែងរៀមច្បងបាន ឬអត់?

បណ្តាហ្វេនផេកគាំទ្រវិស័យបវរកញ្ញានៅកម្ពុជា កំពុងបង្វិលមុខព្រួញបាញ់សំដៅទៅស្រីស្រស់ ម៉ែន ណងនិត Miss Grand តំណាងខេត្តព្រះសីហនុ បន្ទាប់ពីនាងបង្ហាញឱ្យឃើញសមត្ថភាព ភាពស្រស់ស្អាត និងការវិត្តន៍ខ្លួនយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លី ប្រៀបដូចសេះខ្មៅក្នុងវិស័យបវរកញ្ញា។

រូបសម្រស់ កម្ពស់ សមត្ថភាព ភាពឆ្លាតវៃ និងឆន្ទុៈមុះមុតក្នុងការប្រកួតប្រជែង បូករួមទាំងជយលាភី Best Photogenic ជ្រើសរើសដោយហាងពេជ្រ ជាងហេង វណ្ណអាន ធ្វើឱ្យបេក្ខភាព Miss Grand ព្រះសីហនុ កាន់តែលេចធ្លោឡើងថែមមួយកម្រិតទៀត។ 

លើសពីនេះ នាងបានវិវត្តន៍សមត្ថភាពដើរបង្ហាញម៉ូដយ៉ាងល្អ ស្ទីល៍កាច់រាងថតរូបក៏ទាក់ទាញខ្លាំង ធ្វើឱ្យបណ្តាហ្វេនផេកធំៗមិនចាប់អារម្មណ៍នាងមិនបាននោះទេ ព្រោះគ្រប់សកម្មភាព ណងនិត មិនដែលធ្វើឱ្យហ្វេនៗ​អស់សង្ឃឹមម្តងណាឡើយ។

ហាក់ដូចឱ្យតម្រុយថ្មីៗនេះ ម៉ែន ណងនិត ស្រាប់តែគ្រងឈុតមួយដែល ម្ចាស់មកុដ Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី ធ្លាប់គ្រងពីមុន។ គួរឱ្យភ្ញាក់ផ្អើល រូបសម្រស់ កែវភ្នែក និងកាយវិការរបស់ Miss Grand ព្រះសីហនុ ឆ្នាំ ២០២៣ ពិតជាមុតស្រួចដូចរៀមច្បងបេះបិទ ដុតចិត្តហ្វេនផេកឱ្យរំជើបរំជួលចង់ដឹងថា តើស្រីស្អាត​​រូបនេះ អាចស្នងតំណែងរៀមច្បង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឬអត់? ព្រោះនាងមានទាំងសមត្ថភាព និងរូបសម្រស់មិនចាញ់រៀមច្បងប៉ុន្មានឡើយ។

យ៉ាងណាមិញ ក្រៅពីហ្វេនដែលយកនាងទៅផ្គូផ្គងជាមួយ ​ពេជ្រ វត្តីសារ៉ាវឌ្ឍី ហើយនោះ ក៏នៅមានហ្វេនផេកផ្សេងទៀតយក ណងនិត ទៅផ្គូផ្គងជាមួយរៀមច្បង Miss Grand  ព្រះសីហនុ ២ ជំនាន់មុន គឺកញ្ញា លីម សុធារី ដែលជាប់ 1st Runner up MGC 2020 , កញ្ញា អែម គុនថង ជយលាភី 2nd Runner up MGC 2021ព្រោះគេជឿជាក់ថា ស្រីស្រស់សោភារូបនេះនឹងអាចឆក់បានតំណែង Top 5 ចុងក្រោយជាក់ជាមិនខាននោះទេ។

រូបភាព៖Beauty of Queen Cambodia

យ៉ាងណាមិញ នេះគ្រាន់ជាការផ្គូផ្គង និងការទស្សន៍ទាយទុក​ជាមុនរបស់ហ្វេនផេកតែប៉ុណ្ណោះ តែមកុដតម្លៃ ២៧ ម៉ឺនដុល្លារអាចធ្លាក់ទៅលើដៃបេក្ខភាពរូបណានោះ គឺអាស្រ័យលើការដាក់ពិន្ទុរបស់គណៈកម្មការរៀបចំ Miss Grand Cambodia 2023 ខណៈបេក្ខភាពផ្សេងៗទៀតក៏សុទ្ធតែជាជើងខ្លាំង និងមានសមត្ថភាពខ្ពស់មិនងាយទម្លាក់បាននោះឡើយ។ ចង់ដឹងថា ស្រីស្អាតរូបណានឹងក្លាយជាម្ចាស់កមុដ Miss Grand Cambodia 2023 មានតែរង់ចាំមើលការប្រកួតទាំងអស់គ្នា ដែលការប្រកួតឈុតហែលទឹកនឹងប្រារព្ធឡើងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen