អ្នកគាំទ្រគុណភាព! គម្រោង SUGA Forest របស់អ្នកគាំទ្រ SUGA ទទួល​បានពានរង្វាន់ផ្នែកបរិស្ថាននៅទីក្រុងសេអ៊ូល

SUGA Forest គម្រោងអភិរក្សាបរិស្ថាន ដែលជាគំនិតផ្ដួចផ្ដើមដោយអ្នកគាំទ្ររបស់ SUGA បានទទួលពានរង្វាន់នៅក្នុងកម្មវិធី Seoul Environmental Award សម្រាប់ការចូលរួមថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាពក្នុងគ្រាកន្លងមក។

គម្រោងដែលបង្កើតឡើងជាកាដូសម្រាប់ថ្ងៃកំណើតរបស់ SUGAR មួយនេះ ត្រូវបានសហព័ន្ធបរិស្ថានទីក្រុងសេអ៊ូលទទួលស្គាល់ជាផ្លូវការថា ជាម្នាក់នៃ “ក្រុមមនុស្សដែលបានធ្វើឱ្យទីក្រុងសេអ៊ូលស្រស់ស្អាតប្រចាំឆ្នាំ ២០២៤” ឬ “2024 People who made Seoul Beautiful” ជាមួយនឹងពានរង្វាន់ Environmental Stepping Stone Award។ នេះបើយោងតាម Allkpop។

ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ បង្កើតឡើងសម្រាប់ប្រគល់ជូនបុគ្គល ឬអង្គការនានាដែលបានរួមចំណែកការពារបរិស្ថាន និងធ្វើការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងទីក្រុងសេអ៊ូល។ ជាក់ស្ដែង មូលហេតុដែលសហព័ន្ធបរិស្ថានទីក្រុងសេអ៊ូលសម្រេចជ្រើសរើស SUGA Forest ​ឱ្យចូលរួមនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Seoul Environmental Award នេះ ក៏ព្រោះតែការតាំងចិត្តរបស់ក្រុមក្នុងពេលកន្លងមក ដែលអាចយកមកធ្វើជាគំរូ ទៅកាន់ក្រុមអ្នកគាំទ្រដទៃទៀត។

គួររំឭកផងដែរថា ក្រុមអ្នកគាំទ្ររបស់ SUGA បានបង្កើត SUGA Forest ឡើងនៅក្នុងខែមីនា ឆ្នាំ២០២៤​ ដើម្បីធ្វើការអបអរសាទរដល់ថ្ងៃកំណើតរបស់សមាជិក BTS រូបនេះ ព្រមគ្នាជាមួយនឹងគោលបំណងក្នុងការលើកកម្ពស់សកម្មភាពនានាដែលទាក់ទងនឹងអាកាសធាតុ និងជីវចម្រុះ។

អ្វីដែលធ្វើឱ្យគម្រោងមួយនេះលេចធ្លោជាងគម្រោងរបស់ក្រុមអ្នកគាំទ្រដទៃទៀតនោះ ព្រោះតែ SUGA Forest ជាគម្រោងទីមួយដែលបានសហការជាមួយសហព័ន្ធបរិស្ថានទីក្រុងសេអ៊ូល និងមជ្ឈមណ្ឌលរុករកអេកូឡូស៊ី Bukhansan នៃឧទ្យានជាតិកូរ៉េ ដោយបានចាប់ផ្ដើមពីការដាំដើមឈើ រហូតអភិវឌ្ឍខ្លួនទៅជាគម្រោងមួយដែលមានសកម្មភាពជាបន្តបន្ទាប់ នាំឱ្យជះផលល្អដល់អាកាសធាតុ និងប្រព័ន្ធអេកូឡូស៊ីជារួម។

សមិទ្ធផលនៃ SUGA Forest បានក្លាយជាភស្តុតាងមួយនៃសកម្មភាពល្អៗពីសហគមន៍អ្នកគាំទ្រ ទន្ទឹមគ្នានឹងការចូលរួមលើកទឹកចិត្តមួយបន្ថែមទៀត ទៅកាន់សហគមន៍អ្នកគាំទ្រដទៃ ឱ្យយកចិត្តទុកដាក់ទៅលើសកម្មភាពនានា ដែលធ្វើឡើងដើម្បីប្រយោជន៍រួម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *