បង្ហាញសម្រស់ចែងចាំង​លើ​ឆាក​អន្តរជាតិ តែ Fan Bingbing ត្រូវ​​គេ​វាយ​តម្លៃ​ថា​ពិបាក​ស្ដារ​កេរ្តិ៍ឈ្មោះវិញ

មួយ​សប្តាហ៍​កន្លង​ទៅ​នេះ Fan Bingbing ​ ​មាន​សកម្មភាព​សិល្បៈ​ជាប់ៗ​គ្នា​ដែល​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍ជាច្រើន។ ភាពទាក់ទាញរបស់នាងនៅតែមាន ប៉ុន្តែលទ្ធភាពដែលអាចត្រលប់មកតំណែងកំពូលវិញគឺមិនដូចការរំពឹងទុកនោះទេ។

នៅថ្ងៃទី ០១ ខែមីនា សារព័ត៌មាន Sina បានរាយការណ៍ថា Fan Bingbing បង្ហាញខ្លួននៅប្រទេសបារាំងដើម្បីចូលរួមក្នុងកម្មវិធី Paris Fashion Week ។ តារា​ស្រី​រូប​នេះ​បាន​ជ្រើស​រើស​ម៉ូដរ៉ូបបូ​ធំ​ជាមួយ​ពណ៌​ផ្កាឈូក ដើម្បី​ជួយ​ឱ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ។ ការចូលរួមរបស់នាងនៅលើកម្រាលព្រំក្រហម ទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដោយសារតែមុនពេលត្រូវបានហាមឃាត់ពីសកម្មភាពសិល្បៈ Fan Bingbing ​ត្រូវបានគេស្គាល់ថាជា “រាជនីកម្រាលព្រំក្រហមរបស់ចិន”។

មុន​ពេល​មក​ដល់​ប្រទេស​បារាំង តួឯកស្រីអ៊ូម៉ីនាង​បាន​បង្ហាញ​ខ្លួន​ជា​ច្រើន​ដង​នៅ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​ក្រុង​បែរឡាំង ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត Green Light។ ភាពយន្តនេះជាការ​វិល​ត្រឡប់​លើកដំបូង​របស់នាងមក​កាន់​វិស័យ​កុន​ខ្នាត​ធំក្រោយ​ជាប់​បម្រាម ​៥​ឆ្នាំ ដោយសារ​រឿង​អាស្រូវ​គេច​ពន្ធ។

Fan Bingbing ​ធ្លាប់បានរំពឹងថា នេះជាជំហានដំបូងដ៏ជោគជ័យមួយ ដើម្បីឲ្យនាងអាចត្រលប់មកសម្តែង និងរស់នៅជាមួយការងារដែលនាងស្រលាញ់រហូតដល់ចុងបញ្ចប់នៃជីវិត។ ប្រព័ន្ធផ្សព្វផ្សាយបានបញ្ចេញមតិថា Fan Bingbing ចង់សាងកេរ្តិ៍ឈ្មោះនិងភាពជោគជ័យក្នុងកម្មវិធីពានរង្វាន់អន្តរជាតិ ហើយបន្ទាប់មកបន្តិចម្តងៗ នាងនឹងស្វែងរកវិធីដើម្បីត្រលប់ទៅពិភពសិល្បៈចិនវិញ។

ដូច្នេះហើយ ពេលទទួលយកការអញ្ជើញឱ្យចូលរួមក្នុងសម្ដែងរឿង “Green Light” Fan Bingbing ​បានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្តែងក្នុងឈុតឆាករំលោភ និងត្រូវ​គេ​ធ្វើ​បាប ហើយតួអង្គ​ដែលនាង​សម្ដែង​គឺមាន​ឈុត​ឆាក​ស្នេហា​ស្រី​និង​ស្រី​ថែមទៀត។ នេះ​ជាការផ្លាស់ប្ដូរ​ដ៏ធំ​មួយ​ ​បើ​ធៀប​នឹងការសម្ដែងមុន​ៗ​របស់​នាង។ ទោះជាយ៉ាងណាក៏ដោយ ខ្សែភាពយន្ដ Green Light មិនទទួលបានរង្វាន់ណាមួយនៅក្នុងមហោស្រពភាពយន្តទីក្រុងបែរឡាំងនោះទេ។ ក្រៅ​ពី​នេះ អ្នក​ជំនាញ​ក៏​មាន​មតិ​អវិជ្ជមាន​ចំពោះ​ខ្លឹមសារ និង​ការ​សម្ដែងរបស់តួ​រឿងនេះដែរ។

ជាងនេះទៅទៀតសារព័ត៌មាន Sina បាន​បន្ថែមថា Fan Bingbing មិនបានបង្ហាញអារម្មណ៍វិប្បដិសារីនោះទេ នៅពេលឆ្លើយប្រាប់អ្នកសារព័ត៌មានអំពីពេលវេលាដែលនាងត្រូវលាក់ខ្លួនដោយសារតែបំពានច្បាប់។ តារាវ័យ ៤១ឆ្នាំ​​និយាយ​ថា នាង​បាន​រង​ទុក្ខ​ដោយ​សារ​នាង​មិន​អាច​ធ្វើ​ដូច​ដែល​នាង​ចង់​បាន ហាក់​ដូច​បង្វែរ​ខ្លួន​នាង​ទៅ​ជា​ជន​រងគ្រោះ។ បើ​តាម​ Sina, Fan Bingbing ទំនង​ជា​មិន​អាច​ត្រឡប់​មក​ដល់ចំណុចកំពូល​វិញនោះ​ទេ ព្រោះ​វិស័យ​សិល្បៈ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​កន្លង​មក​នេះ។ ក្រៅពី​អ្នកគាំទ្រ​ដែល​នៅតែ​រង់ចាំ​ការ​ត្រលប់របស់តារា​រូបនេះ មហាជន​ជាច្រើន​មិន​ចង់​លើកលែងទោស​ចំពោះ​ទង្វើ​ខុសច្បាប់​របស់​នាង​ឡើយ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម