Fan BingBing ជាតារាស្រីចិនដ៏ល្បីល្បាញម្នាក់។ ក្រៅពីមានទេពកោសល្យ សម្រស់ស្រស់ស្អាត រូបនាងក៏ត្រូវបានគេចាត់ទុកជាតារាស្រីមានភាពតស៊ូផងដែរ។ បើទោះជាជីវិតរបស់នាងជួបព្យុះភ្លៀងយ៉ាងណាក្រោយជួបរឿងអាស្រូវគេចពន្ធ នាងនៅតែបន្ដតស៊ូក្នុងវិថីសិល្បៈ និងបន្ដអភិវឌ្ឍជាបន្ដបន្ទាប់មិនបោះបង់ចោលឡើយ។ តារាស្រីរូបនេះធ្លាប់បានលើកឡើង អាជីពសិល្បៈជាជីវិតរបស់នាង រឿងដែលនាងភ័យខ្លាចបំផុតក្នុងឆាកជីវិតគឺមិនអាចសម្ដែងរឿង និងធ្វើអ្វីដែលនាងស្រឡាញ់ពេញចិត្ត។

សាជាថ្មីម្ដងទៀត Fan BingBing ក៏បន្ដធ្វើរឿងអស្ចារ្យជាច្រើនសម្រាប់ជីវិតរបស់នាង ដោយរូបនាងបង្ហាញខ្លួនលើឆាកបង្ហាញម៉ូដដ៏ធំប្រចាំឆ្នាំ Paris Fashion Week។ តារាស្រីវ័យ ៤២ ឆ្នាំរូបនេះបានបង្ហាញខ្លួនលើឆាករបស់កម្មវិធី Paris Fashion Week របស់ប្រេនល្បី Mugler ដោយនាងត្រូវបានគេអញ្ជើញចូលរួមឲ្យដើរក្នុងកំឡុងពេលបិទកម្មវិធីដើរបង្ហាញម៉ូតសម្លៀកបំពាក់ថ្មីរបស់ Mugler សម្រាប់ឆ្នាំ ២០២៤។



គ្រាន់តែបង្ហាញខ្លួនភ្លាមរូបនាងត្រូវបានក្លាយជាទីចាប់អារម្មណ៍របស់មហាជន ដោយរូបនាងពិតជាមានសម្រស់ស្រស់ស្អាត និងមើលទៅសមខ្លាំងជាមួយឈុតពណ៌ខ្មៅដែលរូបនាងស្លៀកលើខ្លួន។ មហាជនជាច្រើនសឹងតែមិនជឿថា តារាស្រីរូបនេះមានវ័យជាង ៤០ ឆ្នាំឡើយ។
គួរបញ្ជាក់ថា Fan BingBing ជាតារាស្រីចិនម្នាក់ដែលចូលចិត្តលេងស្ទីល Fashion ខ្លាំង និងជាតារាស្រីម្នាក់ដែលតែងតែបង្ហាញខ្លួនជាមួយស្ទីលប្លែកស្រស់ស្អាតដែលធ្វើឲ្យមហាជនឃើញហើយមិនសរសើរមិនបាន ៕

































































Account
Security
Favourite Content