រូបមន្ដតមអាហាររបស់កំពូលតារាហុងកុង ល្បីៗ ធ្វើឲ្យរូបសម្រស់នៅក្មេងល្ហក់

ការតមអាហារជាផ្នែកមួយដែលមនុស្សជាច្រើនបានធ្វើ ដើម្បីថែរក្សារូបរាងឲ្យនៅស្រស់ស្អាត និងមានសុខភាពល្អ។ ជាមួយគ្នាដែរ បើក្រឡេកមកមើលកំពូលតារាល្បីៗ ការតមអាហារគឺជារឿងដែលកាន់តែសំខាន់មិនអាចខ្វះបាន។ តារាហុងកុងល្បីៗ ចំនួន ៥ រូប បានបង្ហើបពីរូបមន្ដតមអាហារធ្វើឲ្យម្នាក់ៗ អាយុច្រើនជាង ៤០ ឆ្នាំទៅហើយ តែមើលទៅក្មេងល្ហក់តែម្ដង៖

១.Andy Lau

បច្ចុប្បន្ន តារាប្រុស Andy Lau ឬគ្រប់គ្នាស្គាល់ថា លី តាវហួរ មានវ័យ ៦២ ឆ្នាំទៅហើយ តែលោកមើលទៅនៅតែរឹងមាំខ្លាំង។ លោកធ្លាប់បានទម្លាយពីរបបអាហារ និងការតមអាហារដែលធ្វើឲ្យលោកមានសុខភាពល្អ។ តារាប្រុស Andy Lau លើកឡើងថា លោកមិនបានទទួលទានបាយអស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ ជំនួសមកវិញលោកទទួលទានតែគ្រាប់ធញ្ញជាតិ និងបន្លែផ្លែឈើ។ លោកក៏តែងហាត់ប្រាណជាប្រចាំផងដែរ។

២.ShuQi

ShuQi ជាតារាស្រីហុងកុង តៃវ៉ាន់ ជើងចាស់ម្នាក់ ដែលមិនត្រឹមតែមានទេពកោសល្យ តែសម្រស់របស់នាងក៏ត្រូវបានគេចាត់ទុកថាមានភាពលេចធ្លោខ្លាំងដែរ។ ឆ្នាំថ្មី ShuQi មានវ័យ ៥០ ឆ្នាំ ទៅហើយ តែសម្រស់របស់នាងមើលទៅដូចមានវ័យ ជាង ៣០ ប៉ុណ្ណោះ។ សម្រាប់របបអាហាររបស់នាងវិញ នាងស្ទើរតែមិនទទួលបាយនោះទេ ជាពិសេសមិនហូបម្ហូបឆៅ ដូចជា សាច់គោ ឬគ្រឿងសមុទ្រជាដើម។ នាងក៏មិនទទួលទានម្ហូបដែលមានជាតិហិរផងដែរ និងភាគច្រើនជ្រើសទទួលទានតែបន្លែផ្លែឈើប៉ុណ្ណោះ។ ShuQi ធ្លាប់បានលើកឡើងថា ធ្វើជាតារា ការដែលមានសម្រស់មិនស្អាត និងធាត់ វាជារឿងខុសខ្លាំង។

៣.Wallace Chung

Wallace Chung ជាតារាប្រុសហុងកុងល្បីល្បាញម្នាក់ បច្ចុប្បន្នលោកជាតារាម្នាក់ដែលមានភាពល្បីល្បាញក្នុងប្រទេសចិន។ ដើម្បីថែរក្សាសុខភាពរបស់លោក និងកាត់បន្ថយជាតិស្ករក្នុងខ្លួន លោកជ្រើសទទួលទានអាហារតែមួយពេលប៉ុណ្ណោះ ក្នុងមួយថ្ងៃ និងហាត់ប្រាណជាប្រចាំ។ បច្ចុប្បន្ន តារាប្រុស Wallace Chung មានវ័យ ៤៩ ឆ្នាំ លោកនៅតែមើលទៅសង្ហាមិនចាញ់ក្មេងៗស្រករក្រោយ។

 ៤.Louis Koo

តារាប្រុស Louis Koo ក៏បានទម្លាយពីរបបអាហាររបស់លោក ដែលធ្វើឲ្យលោកមានសុខភាពល្អ អស់រយៈពេលជាច្រើនឆ្នាំ។ មិនខុសពី Wallace Chung លោកក៏ទទួលទានអាហារតែមួយពេល ក្នុងមួយថ្ងៃ។ លោកបានលើកឡើងថា ជាតិស្ករ និងធ្វើឲ្យរូបរាងមនុស្សឆាប់ចាស់ខ្លាំង។ នៅពេលដែលឃ្លាន គឺលោកផឹកទឹកជំនួសការទទួលទានអាហារ។ តែទោះជាយ៉ាងណា លោកបានបន្ថែមថា មុនតមអាហារត្រូវសម្រេចចិត្ដឲ្យច្បាស់ និងពិភាក្សាជាមួយគ្រូពេទ្យជំនាញឲ្យបានត្រឹមត្រូវ ព្រោះរូបរាងកាយរបស់មនុស្សខុសៗ គ្នា។ បច្ចុប្បន្ន តារាប្រុស Louis Koo មានអាយុ ៥៣ ឆ្នាំហើយ។

៥.Chermaine Sheh

តួស្រីក្នុងរឿង រាជិនីសារព័ត៌មាន តារាស្រី Chermaine Sheh ក៏មានរូបមន្ដតមអាហារ និងថែរក្សាសម្រស់ផ្ទាល់ខ្លួនផងដែរ។ ឆ្នាំនេះ​ នាងមានវ័យ ៤៨ ឆ្នាំហើយ តែក្រឡេកមើលសម្រស់គឺពិតជាស្រស់ស្អាតខ្លាំង។ ដើម្បីថែរក្សាសម្រស់ឲ្យក្មេងជាងវ័យ Chermaine Sheh ជ្រើសផឹកទឹកផ្លែឈើស្រស់ជាប្រចាំ និងទទួលទានអាហារ បន្លែពណ៌បៃតង ឲ្យបានច្រើនតាមដែលអាចធ្វើបាន និងមានអមជាមួយការហាត់ប្រាណឲ្យបានទៀងទាត់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន