ល្បីពេក! រឿង «វីរៈបុរសចាង អ៊ូជី» ធ្លាប់ត្រូវគេទិញសិទ្ធិថតឡើងវិញដល់ទៅ ១៣ ដង

រឿង វីរៈបុរសចាង អ៊ូជី ជារឿងមួយដ៏ល្បីល្បាញក្នុងប្រទេសចិនដកស្រង់ចេញពីប្រលោកដើមមានឈ្មោះថា «The Heaven Sword and Dragon Saber» តាក់តែងនិពន្ធដោយលោក Jin Young ក្នុងឆ្នាំ ១៩៦១។ និយាយពីរឿងរ៉ាវពិភពគុនដែលកើតមានឡើងក្នុងសម័យរាជវង្ស Yuan ដោយនាពេលនោះមានដាវទេពមួយដែលមានឬទ្ធិអំណាចខ្លាំងអស្ចារ្យមានឈ្មោះថា Heaven Sword and Dragon Saber។ អ្នកពិភពគុនជឿថាប្រសិនបើនរណាម្នាក់អាចយក និងគ្រប់គ្រងដាវនេះបាននឹងក្លាយជាម្ចាស់ពិភពគុន។ ដូច្នេះហើយរឿងរ៉ាវស្មុគស្មាញជាច្រើនក៏បានកើតឡើងដោយសារតែមនុស្សគ្រប់គ្នាលោភលន់ចង់បានអំណាចរៀងខ្លួនរហូតដល់កាប់សម្លាប់គ្នាទៅវិញទៅមក។

ដោយសារតែភាពល្បីល្បាញ និងការគាំទ្រមិនចេះជិនណាយពីប្រជាជនចិន រឿងមួយនេះនៅតែត្រូវបានក្រុមហ៊ុនជាច្រើនបន្ដទិញសិទ្ធិថតឡើងវិញជាបន្ដបន្ទាប់រហូតដល់ទៅ ១៣ ដងឯណោះគិតទាំងខ្សែភាពយន្ដដែលចេញចុងក្រោយក្នុងឆ្នាំ ២០២២។ មិនតែប៉ុណ្ណោះក៏ត្រូវបានគេចាត់ទុកថាជារឿងដែលត្រូវបានគេទិញសិទ្ធិយកមកថតឡើងវិញច្រើនជាងគេដែរបន្ទាប់ពីរឿង «ស៊ុន អ៊ូខុង» ឬ “Journey To The West”។ តោះមកមើលដឹងខ្លះៗ ពីរឿងវីរៈបុរស ចាង អ៊ូជី ទាំងអស់បន្ដិចមើល។

សម្រាប់ខ្សែភាពយន្ដ៖

.ចេញក្នុងឆ្នាំ ១៩៦៣

រឿងនេះត្រូវបានទិញនិងផលិតដោយក្រុមហ៊ុនរបស់ហុងកុង Emei Film Company។ ដោយមានចំណងជើងថា “Story Of The Sword And The Sabre”។ រឿងនេះបានចូលរួមសម្ដែងដោយតារាសម្ដែងជើងចាស់ល្បីកាលពីជំនាន់ឆ្នាំ ៦០ ដូចជា Ka-Sing Lam, Cheung Ying, Pak Yin, Ho Kai Chan និង Connie Chan។

២. ចេញក្នុងឆ្នាំ ១៩៧៨

សម្រាប់រឿងនេះត្រូវបានទិញនិងផលិតដោយក្រុមហ៊ុនរបស់ហុងកុង Shaw Brothers Studio និងមាន ២ វគ្គ។ វគ្គទី ១ ចេញក្នុងឆ្នាំ ១៩៧៨ និងវគ្គទី ២ ចេញក្នុងឆ្នាំ ១៩៨៤។ រឿងនេះដែរមានចំណងជើងថា “Heaven Sword and Dragon Saber” ខណៈចូលរួមសម្ដែងដោយលោក Derek Yee, Ching Li, Candice Yu, Cheng Lai-fong និង Wen Hsueh-erh។

៣. ចេញក្នុងឆ្នាំ ១៩៩៣

ភាពយន្ដនេះត្រូវបានទិញនិងផលិតដោយក្រុមហ៊ុនរបស់ហុងកុង Win’s Entertainment,Ltd មានចំណងជើងថា “KungFu Cult Master”។ សម្រាប់រឿងនេះចូលរួមសម្ដែងដោយកំពូលតារាល្បីៗ ដូចជា Jet Li, Sharla Cheung, Gigig Lai, Chingmy Yau និង Sammo Hung។

៤. ចេញក្នុងឆ្នាំ ២០២២

រឿងនេះដែរត្រូវបានទិញនិងផលិតដោយក្រុមហ៊ុនហុងកុង Mega-Vision Pictures TVB និងចិន Shaw Brothers Pictures International។ រីឯចំណងជើងគឺ “New KongFu Cult Master 1” ចូលរួមសម្ដែងដោយ  Louis Koo, Donnie Yen, Raymond Lam និង Janice Man។

. ចេញក្នុងឆ្នាំ ១៩៧៨

ត្រូវបានផលិតក្រោមស្ថានីយទូរទស្សន៍ហុងកុងដ៏ល្បីគឺ TVB និងមានចំណងជើងថា “The Heaven Sword and Dragon Saber”។ ដោយមានការចូលរួមសម្ដែងដោយតារាល្បីៗ នាជំនាន់នោះដូចជា Adam Cheng, Liza Wang, Angie Chiu, Wong Wan-Choi, Sharon Yeung, Idy Cha, Ha Yu, Gigi Wong និង​ Shih Kien។

. ចេញក្នុងឆ្នាំ ១៩៨៤

ជារឿងផលិតដោយទូរទស្សន៍តៃវ៉ាន់ TTV និងមានចំណងជើងថា “The Heaven Sword and Dragon Saber”។ សម្រាប់រឿងនេះចូលរួមសម្ដែងដោយតារាជាច្រើនដូចជា Liu Dekai, Liu Yupu, Yu Ke-hsin និង Tien Li។

៧. ចេញក្នុងឆ្នាំ ១៩៨៦

ផលិតដោយស្ថានីយទូរទស្សន៍ហុងកុង TVB និងមានចំណងជើងថា “New Heavenly Sword and Dragon Saber” សម្ដែងដោយតារាជើងចាស់ល្បីៗ Tony Leung,  Kitty Lai, Sheren Tang, Maggie Shiu, Carol Cheng, Simon Yam និង Kenneth Tsang។

. ចេញក្នុងឆ្នាំ ១៩៩៤

ផលិតដោយស្ថានីយទូរទស្សន៍ហុងកុង TVB និងមានចំណងជើងថា “The Legend Of The Golden Lion” សម្ដែងដោយតារាជើងចាស់ល្បីៗ Wang Yeung-ming, Choi Ka-Lei, Anita Lee, Li shing-Cheong និង Ng Wai-Kwok។

. ចេញក្នុងឆ្នាំ ១៩៩៤

 ជារឿងផលិតដោយទូរទស្សន៍តៃវ៉ាន់ TTV និងមានចំណងជើងថា “The Heaven Sword and Dragon Saber”។ សម្រាប់រឿងនេះចូលរួមសម្ដែងដោយ Steve Ma, Cecilla Yip, Kathy Chow និងផ្សេងៗទៀត។

១០. ចេញក្នុងឆ្នាំ ២០០០

ផលិតដោយស្ថានីយទូរទស្សន៍ហុងកុង TVB និងមានចំណងជើងថា “The Heaven Sword and Dragon Saber” សម្ដែងដោយតារាជើងចាស់ល្បីៗ Lawrence Ng, Gigi Lai, Charmaine Sheh, Damian Lau និង Michelle Yim។

១១. ចេញក្នុងឆ្នាំ ២០០៣

សម្រាប់រឿងភាគមួយនេះគឺជា Version ដែលល្បីជាងគេបំផុតក្នុងចំណោមរឿងដែលថតសាឡើងវិញទាំងអស់។ ផលិតដោយក្រុមហ៊ុនចិន Beijing Asia Central Audio Productions Ltd. មានចំណងជើងថា  “The Heaven Sword and Dragon Saber” សម្ដែងដោយតារាល្បីៗ ដូចជា Alec Su, Alyssa chia, Gao Yuanyuan, Florence Tan, Phyllis Quek, Zhang Guoli, Zhang Tielin, Elvis Tsui និង Wang Gang។

១២. ចេញក្នុងឆ្នាំ ២០០៩

ផលិតដោយក្រុមហ៊ុនចិន Huayi Brothers Media Corporation និង Beijing cathay Media Ltd. មានចំណងជើងថា  “The Heaven Sword and Dragon Saber” សម្ដែងដោយតារាល្បីៗ ដូចជា DengChao, An YiXuan, Liu Jing, He Zhouyan, Zhang Meng, Ken Chang, Wang Yuanke និង Yu ChengHui។

១៣. ចេញក្នុងឆ្នាំ ២០១៩

រឿងភាគនេះត្រូវបានទិញនិងផលិតដោយក្រុមហ៊ុនចិន Beijing cathay Media Ltd. មានចំណងជើងថា  “Heavenly Sword and Dragon Slaying Sabre”។ ដោយមានការចូលរួមសម្ដែងដោយតារាល្បីៗជំនាន់ក្រោយរបស់ប្រទេសចិនដូចជា Zeng ShunXi, Chen Yuqi, Zhu Xudan, Kabby Hui, Cao Xiyue និង Kathy Chow។

តើប្រិយមិត្តចូលចិត្តវគ្គមួយណាជាងគេ?


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បវរកញ្ញាកម្ពុជាដើរម៉ូតបង្ហាញឈុត «ស្បៃបុរាណខ្មែរ» រំលេចអត្តសញ្ញាណជាតិ

ក្រោម​ហេតុផល​នៃ​ក្ដី​ស្រលាញ់ និង​ចង់​បន្ត​ថែ​រក្សា​អត្តសញ្ញាណ​វប្បធម៌​ជាតិ បណ្ដា​សិល្បករ​វ័យ​ក្មេង និង​បវរ​កញ្ញា​ល្បីៗ​នៅ​ក្នុង​ស្រុក​ជា​ច្រើន​រូប​បាន​ចូលរួម​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​បុរាណ​ឈុត «ស្បៃ​ខ្មែរ» ក្នុង​កម្មវិធី​

នេះជាឈុតដែល អូលីវ៉ា គង់ នៅមហោស្រពភាពយន្តកាន ឆ្នាំ ២០២៦

ទី​បំផុត​បំណង​ប្រាថ្នា​ អូលីវ៉ា គង់ បានសម្រេចហើយ ដោយ​បាន​នាំ​យក​ឈុត “ជ័យជម្នះ​នៃ​ព្រះ​វិស្ណុ​ផ្លែងសរ” សម្រាប់​គ្រង​ដើរ​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​កាន ឆ្នាំ ២០២៦ នា​ប្រទេស​បារាំង។

ខួបកំណើតឆ្នាំនេះ Taeyang ទម្លាក់អាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រ ក្រោយខកខាន ៩ ឆ្នាំ

នៅថ្ងៃទី១៨ ខែឧសភា ចំថ្ងៃកំណើតផ្ទាល់ Taeyang បានបញ្ចេញអាល់ប៊ុមខ្នាតពេញថ្មីជូនអ្នកគាំទ្រក្រោមឈ្មោះ “Quintessence” ក្រោយខកខានចេញអាល់ប៊ុមប្រភេទនេះចាប់តាំងពីអាល់ប៊ុម White Night កាលពី

៨ ឆ្នាំទើបទទួលបានយុត្តិធម៌! តុលាការអេស្ប៉ាញបង្គាប់ឱ្យអាជ្ញាធរពន្ធដារសងប្រាក់ ៦៤ លានដុល្លារទៅ Shakira វិញ ជុំវិញការផាកពិន័យច្រឡំ

ទីភ្នាក់ងារពន្ធដាររបស់ប្រទេសអេស្ប៉ាញ ត្រូវបានបង្គាប់ឱ្យសងប្រាក់ចំនួនជាង ៥៥ លានអឺរ៉ូ (ប្រហែល ៦៤ លានដុល្លារអាមេរិក) ត្រឡប់ទៅឱ្យកំពូលតារាចម្រៀងសញ្ជាតិកូឡុំប៊ី Shakira វិញ បន្ទាប់ពីតុលាការមួយនៅក្នុង

បវរកញ្ញាធ្លាប់តំណាងខេត្តស្ទឹងត្រែង បច្ចុប្បន្នជាគ្រូបង្រៀនដែលខូចតម្រងនោម ពេលនេះមានសង្ឃឹមហើយ

អ្នកគ្រូ​ ម៉ូវ សុផាន់ ដែល​មាន​ជំងឺ​ខូច​តម្រងនោម ពេលនេះ​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ហើយ​ក្រោយពី​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​ឯកឧត្ដម ហ៊ុន ម៉ានី និង​ក្រុមការងារ​បាន​សង្គ្រោះ​ និង​ចេញ

Hailey Bieber ទម្លាយពីសម្ពាធដែលត្រូវក្លាយជាម្ដាយ និងលក់ក្រុមហ៊ុន Rhode ក្នុងពេលប្រកៀកគ្នា

នៅថ្ងៃទី៧ ខែឧសភា កន្លងទៅ ទស្សនាវដ្ដី Time បានបញ្ចេញបទសម្ភាសន៍ជាមួយនឹង Hailey Bieber អំពីជីវិតជាអ្នកម្ដាយថ្មីថ្មោង រួមជាមួយនឹងការលក់ម៉ាកយីហោតម្លៃ ១ ពាន់លានដុល្លារអាមេរិក ដែលហេតុការណ៍ធំៗ

Sandara Park ជ្រើសរើសអភ័យទោសឱ្យ Park Bom ក្នុងខួប ១៧ឆ្នាំរបស់ 2NE1

នៅថ្ងៃទី១២ ខែឧសភា នេះ Sandara Park បានបង្ហាញពី ចំណងមិត្តភាពរវាងនាង និងសមាជិកក្រុម 2NE1 រួមទាំង Park Bom បើទោះបីជាធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នាកន្លងមក។

កុយ អេនណា យកឈុតស្បៃខ្មែរ ទៅបង្ហាញនៅប៉ម Tour Eiffel

កញ្ញា កុយ អេនណា បាន​បន្ត​បេសកកម្ម​នាំ​យក​សម្បត្តិ​វប្បធម៌​ខ្មែរ​ទៅ​ផ្សព្វផ្សាយ​នៅ​ក្រៅ​ប្រទេស ដើម្បី​ឲ្យ​បរទេស​ស្គាល់​ពី​ខ្មែរ កាន់តែ​ច្បាស់ និង​ដឹង​ថា​ខ្មែរ​ជា​ប្រទេស​សម្បូរ​បែប​នៃ​សិល្បៈ វប្បធម៌​បុរាណ​ដ៏​ល្អ​ឥត​ខ្ចោះ

IU បង្ហូរទឹកភ្នែកសុំទោស ស្របពេលមានការរិះគន់ខ្លាំងលើរឿង ‘Perfect Crown’ ជុំវិញសមត្ថភាពសម្តែង និងការបំភ្លៃប្រវត្តិសាស្ត្រ

កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩៣ IU បានប្រារព្ធពិធីខួបកំណើតរបស់នាងដោយការម៉ៅរោងភាពយន្តនៅ CGV Yongsan I-Park Mall ក្នុងទីក្រុងសេអ៊ូល ដើម្បីចំណាយពេលជាមួយអ្នកគាំទ្រ បន្ថែមពីលើការបរិច្ចាគ

Jeongyeon សមាជិក TWICE បង្ហើបទាំងទឹកភ្នែកថា បងស្រីជាមនុស្សដំបូងបង្អស់ដែលមើលឃើញពីភាពមិនប្រក្រតីនៃជំងឺខ្លួន

ថ្មីៗនេះកម្មវិធីកម្សាន្ដ "You Quiz on the Block" របស់ទូរទស្សន៍ tvN បានចេញផ្សាយនូវវគ្គ preview មួយដោយបានបន្ថែមសំណេរថា “Gong Seung Yeon

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី