Kim Jong-dae ដែលត្រូវបានគេស្គាល់ថា Chen និងជាសមាជិកក្រុមតារាចម្រៀង K-pop EXO ត្រូវបានគេរាយការណ៍ថានឹងរៀបចំពិធីមង្គលការជាផ្លូវការនៅខែតុលាឆ្នាំ ២០២៣ ក្រោយរួមរស់និងចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយនឹងភរិយាអស់រយៈ ៣ឆ្នាំ។
យោងតាមរបាយការណ៍របស់ SpoTV News នៅថ្ងៃពុធនេះបានឱ្យដឹងថា អ្នកទាំងពីរកំពុងរៀបចំពិធីមង្គលការយ៉ាងស្ងប់ស្ងាត់។ របាយការណ៍ក៏បានបញ្ជាក់ថាមានតែសមាជិក គ្រួសារ និងមិត្តជិតស្និទ្ធបំផុតរបស់ Chen ប៉ុណ្ណោះដែលត្រូវបានអញ្ជើញឱ្យចូលរួមពិធីមង្គលការ។

គួរបញ្ជាក់ថា Chen បានប្រកាសការចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយភរិយារបស់គេតាំងពីខែមករាឆ្នាំ ២០២០ មកម្ល៉េះ គ្រាន់តែមិនទាន់រៀបចំពិធីមង្គលការផ្លូវការ។ ពេលនោះ Chen បានសរសេរសំបុត្រដោយដៃដើម្បីឱ្យអ្នកគាំទ្របានដឹង និងបង្ហាញថាពួកគេទាំងពីរ មានកូនដំបូងជាមួយគ្នាផងដែរ។

ជីវិតអាពាហ៍ពិពាហ៍រយៈពេល ៣ឆ្នាំរបស់ Chen និងភរិយា មកទល់ពេលនេះ មានចំណងដៃកូនស្រី ២នាក់ ហើយពួកគេនឹងរៀបចំពិធីមង្គលការផ្លូវការឆាប់ៗខាងមុខនេះ៕























Account
Security
Favourite Content