សៃហ្វុន ថា Miss Universe 2023 ជាវេទិកាប្រកួតចុងក្រោយរបស់នាង

អតីត Miss Queen Cambodia 2020 ​សៃហ្វុន បានជាប់ឈ្មោះជា បវរកញ្ញាភេទទី៣កម្ពុជាដំបូងគេ ដែលដាក់ពាក្យប្រកួតកម្មវិធី Miss Universe Cambodia ក្នុងឆ្នាំ២០២៣ បន្ទាប់ពីស្ថាប័ន Miss Universe បើកឱកាសឱ្យស្ត្រីកែភេទអាចដាក់ពាក្យប្រកួតបានដូចស្ត្រីទូទៅ ដោយពួកគេត្រូវកាន់អត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនរបស់មនុស្សស្រី។

បន្ទាប់ពីកម្មវិធីបំពាក់ឆៀង​ជូនបេក្ខភាព​ទាំង ៣៥ រូប សៃហ្វុន តំណាងឱ្យរាជធានីភ្នំពេញ ក្នុងការប្រកួត Miss Universe Cambodia 2023 នេះ។ គ្រាន់តែថ្ងៃបើកឆាកប្រកួត បវរកញ្ញាភេទទី៣ កម្ពុជារូបនេះ ទទួលការគាំទ្រភ្លូកទឹកភ្លូកដីពីមហាជន និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជា រួមទាំងហ្វេនផេកល្បីៗ សុទ្ធសឹងតែមើលឃើញសមត្ថភាពដ៏ខ្លាំងក្លារបស់នាង។

បេក្ខភាពតំណាងរាជធានីភ្នំពេញរូបនេះ បោះជំហានដោយភាពជឿជាក់លើវេទិកាប្រកួតបវរកញ្ញាចក្កវាឡកម្ពុជា ធ្វើឱ្យហ្វេនស្រែក WOW គ្រប់ៗគ្នាតែម្តង។ ខណៈហ្វេនៗកំពុងបង្ហាញទំហំចិត្តគាំទ្រនាងពេញទំហឹង ស្រីស្អាតរូបនេះ បែរជាបង្ហោះសារលើទំព័រហ្វេសប៊ុកថា ឆ្នាំនេះជាឆ្នាំចុងក្រោយរបស់នាងក្នុងការចូលប្រកួតក្នុងវិស័យបវកញ្ញា ហើយនាង​ប្តេជ្ញា​ធ្វើឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតដ៏អស្ចារ្យនេះ។

សៃហ្វុន រៀបរាប់ថា «ឆ្នាំនេះជាឆ្នាំចុងក្រោយរបស់ខ្ញុំក្នុងការចូលប្រកួតក្នុងវិស័យបវកញ្ញានៅក្នុងវេទិកាមួយនេះខ្ញុំសន្យាថានឹងធ្វើឲ្យអស់ពីសមត្ថភាពអរគុណសម្រាប់ក្ដីស្រឡាញ់ពីអ្នកទាំងអស់គ្នាមកកាន់ខ្ញុំតាំងពីចាប់ផ្ដើមរហូតមកដល់ពេលនេះ road To Miss universe Cambodia 2023»។

ហ្វេនៗហាក់គ្មានការជំទាស់លើការសម្រេចចិត្តរបស់បេក្ខភាពផ្លូវការរូបនេះឡើយ ផ្ទុយទៅវិញគ្រប់គ្នាគោរពការសម្រេចចិត្តរប់សនាង ថែមទាំងនាំគ្នាជូនពរ សៃហ្វុន ឱ្យធ្វើបានល្អក្នុងការប្រកួតនេះទៀតផង។ ហ្វេនៗអ្នកគាំទ្រ សៃហ្វុន មានជំនឿចិត្តថា បវរកញ្ញាភេទទី៣រូបនេះច្បាស់ជាធ្វើបានល្អ ព្រោះពួកគេជឿជាក់លើការខិតខំប្រឹងប្រែងរបស់ ដែលខំប្រឹងហ្វឹកហាត់ឥតឈប់ឈរ។ មួយវិញទៀត ខ្លួននាងផ្ទាល់ក៏មានទំនុកចិត្តខ្ពស់លើខ្លួន ការត្រៀមខ្លួនល្អ ដូច្នេះនាងពិតជាស័ក្តិសមតំណែង Top ណាមួយមិនខាន។

ក្រោយប្រកាសថា ឆ្នាំនេះជាឆ្នាំចុងក្រោយដែលនាងប្រកួតបវរកញ្ញា សៃហ្វុន ក៏បានបង្ហើបឱ្យហ្វេនទាយលេងៗពីឈុត gown ដែលនាងនឹងពាក់ប្រកួតឆ្នាំនេះ ថាមកពីប្រទេស​ណាខ្លះ ដែលនេះរឹតធ្វើឱ្យហ្វេនជឿជាក់ថា បេក្ខភាពតំណាងរាជធានីភ្នំពេញ ក្នុងការប្រកួត MUC 2023 ច្បាស់ជាមានអ្វីថ្មីប្លែកមកពញ្ញាក់អារម្មណ៍ហ្វេនៗនាពេលឆាប់ៗនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម