សម្រស់ ហ្វីយ៉ាតា លើវេទិកាអន្តរជាតិម្សិលមិញ ស្អាត លេចធ្លោ និងទាក់ភ្នែកខ្លាំង

អ្នក​តាម​ដាន​វិស័យ​បវរ​កញ្ញា​បានឃើញយ៉ាងច្បាស់​ពីការបង្ហាញខ្លួនរបស់ Miss Universe Cambodia 2025 ហ្វីយ៉ាតា កាលពី​ម្សិល​មិញ ពិត​ជា​លេច​ធ្លោ​ខ្លាំងមិន​ថា​ឈុត​តំណាង​ជាតិ, ឈុត​ហែល​ទឹក និង Evening Gown។

គិត​ចាប់​ពី​ពេល​គ្រង​ឈុត​តំណាង​ជាតិ រហូត​ដល់​ឈុត​ហែល​ទឹក និង​ឈុត​រាត្រីសមោសរ ហ្វីយ៉ាតា មិនបាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​បំណង​នោះ​ឡើយ។ ឈុត​តំណាង​ជាតិ National Costume ដែល​មាន​ឈ្មោះ​ថា ចាប៉ី​មាស ជា​ឈុត​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ហូរហែ​ពី​សំណាក់​ហ្វេន​ក្នុង​ និង​ក្រៅ​ស្រុក មិន​តែ​ប៉ុណ្ណោះ​សូម្បី​តែ​លោក Raul CEO Miss Universe ក៏​បាន​យក​ឈុត​តំណាង​ជាតិ ចាប៉ី​មាស របស់កម្ពុជាទៅ​បង្ហោះ​នៅ​លើ​ IG ផ្ទាល់​ខ្លួន​របស់​លោក​ផង​ដែរ។

នៅ​ក្នុង​វគ្គ​ប្រកួត​បឋម​ ហ្វីយ៉ាតា បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ និង​បណ្ដា​អ្នក​ចូលរួម​ស្រែក wow ជាមួយ​រូបរាង​ដ៏​សែន​ស៊ិចស៊ី​ដែល​លេច​ឡើង​លើ​ឈុត​ហែល​ទឹក​ពណ៌​ក្រហម​ឆ្អិនឆ្អៅ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​សំឡេង​គាំទ្រ​បវរ​កញ្ញា​កម្ពុជា​រូប​នេះ​បន្លឺ​ឡើង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​កម្មវិធី​ គឺ​ជា Evening Gown ដែល​មាន​ទម្ងន់​ដល់​ទៅ ១២ គីឡូក្រាម យ៉ាង​ស្រស់​ស្អាត ប្រណីត អម​ដោយ​ត្បូងរាប់​ពាន់​គ្រាប់ ​បញ្ចេញ​ពន្លឺ​ចែងចាំង​លើ​ឆាក​ចក្កវាឡ​នា​រាត្រី​ថ្ងៃ ១៩ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ។

ក្រោយ​ចប់ការ​ប្រកួតវគ្គ Preliminary ហ្វីយ៉ាតា កាន់​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​រហូត​ឈ្មោះ​របស់​បវរ​កញ្ញា​កម្ពុជា​រូប​នេះ​លោត​ឡើង​នៅ​ក្នុង​លំដាប់​តារាង​នៃ​បេក្ខភាព​លេច​ធ្លោ​របស់​កម្មវិធី Miss Universe 2025 ។ យ៉ាង​ណា​មិញ នៅ​សល់​តែ​១​ថ្ងៃ​នេះ​ទៀត​តែ​ប៉ុណ្ណោះ ពោល​គឺ​ថ្ងៃ​ទី ២១ វិច្ឆិកា ២០២៥ គឺ​ជា​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ ក៏​ជា​ថ្ងៃ​រក​ឃើញ​ម្ចាស់​មកុដ Miss Universe 2025 ដែរ៕

រូបភាព ៖កម្មវិធីប្រកួត Miss Universe 2025



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *