សិល្បករគំរូ! Billie Eilish បរិច្ចាគប្រាក់ចំណូល ១១ លានដុល្លារពីការប្រគំតន្ត្រីជូនអង្គការសប្បុរសធម៌

នៅល្ងាចថ្ងៃទី ២៩ ខែតុលា (ម៉ោងនៅសហរដ្ឋអាមេរិក) តារាល្បីៗមកពីឧស្សាហកម្មផ្សេងៗគ្នាជាច្រើនបានចូលរួមកម្មវិធីពានរង្វាន់ WSJ Innovator Awards ឆ្នាំ ២០២៥ ដែលរៀបចំដោយ The Wall Street Journal ដើម្បីផ្ដល់ពានរង្វាន់ដល់បុគ្គលលេចធ្លោនានាដែលបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងនៅក្នុងវិស័យរបស់ខ្លួន។

តារាចម្រៀង Billie Eilish គឺជាម្នាក់ក្នុងចំណោមអ្នកដែលទទួលបានពានរង្វាន់កិត្តិយសនៅឆ្នាំនេះនៅក្នុងប្រភេទពានរង្វាន់ Music Innovator Award។ នាងបានឡើងទទួលពានរង្វាន់ ព្រមទាំងបានបិទបញ្ចប់សុន្ទរកថារបស់ខ្លួនដោយជំរុញឱ្យបុគ្គលមានទ្រព្យសម្បត្តិ និងមហាសេដ្ឋីនានាចូលរួមបរិច្ចាគដល់អង្គការសប្បុរសធម៌។

ក្រោយមក ពិធីករល្បីឈ្មោះ Stephen Colbert បានធ្វើការប្រកាសព័ត៌មានសំខាន់អំពីការបរិច្ចាគរបស់ Billie Eilish នៅលើឆាកថា៖ “Billie Eilish នឹងបរិច្ចាគប្រាក់ចំណូលពីដំណើរប្រគំតន្ត្រីទេសចរណ៍ Hit Me Hard and Soft របស់នាងដើម្បីគាំទ្រដល់អង្គការ គម្រោង និងសំឡេងដែលដោះស្រាយវិបត្តិវិសមភាពអាហារ យុត្តិធម៌ អាកាសធាតុ ការកាត់បន្ថយកាបូន និងអង្គការដែលប្រយុទ្ធប្រឆាំងនឹងវិបត្តិអាកាសធាតុ”។ ការបរិច្ចាគនេះនឹងមានចំនួនសរុប ១១.៥ លានដុល្លារ។ Billie ខ្ញុំសូមអរគុណអ្នកក្នុងនាមមនុស្សជាតិ។”

ក្នុងវិស័យ ២៣ឆ្នាំ Billie Eilish គឺជាសិល្បករឆ្នើមមួយរូបដែលយកចិត្តទុកដាក់ចំពោះបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយបានចាត់វិធានការជាប់លាប់លើគំនិតផ្តួចផ្តើមដើម្បីនិរន្តរភាពមករហូត។ តួយ៉ាងដូចជាការប្រគំតន្ត្រី Hit Me Hard and Soft: The Tour នាងបានសហការជាមួយស្ថាប័ននានារួមមាន REVERB, Support+Feed, Live Nation និង Google Maps ដើម្បីបង្កើតដំណើរទេសចរណ៍ប្រគំតន្ត្រីដែលមិនប៉ះពាល់ដល់បរិស្ថាន និងកាត់បន្ថយការបំភាយឧស្ម័នកាបូនិកឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *