ក្លាយជាម្ចាស់មកុដភ្លាម ឌី បញ្ញាវិមាលា ចេញធ្វើការងារមនុស្សធម៌ភ្លែត!

ដូច​អ្វី​ដែល​បាន​រំពឹង​ទុក បវរកញ្ញា​វ័យ​ក្មេង​ពោរពេញ​ដោយ​ទេពកោសល្យ ឌី បញ្ញាវិមាលា ពិត​ជា​ដណ្ដើម​បាន​មកុដ Miss Grand Siem Reap ប្រាកដ​មែន និង​ត្រៀម​តំណាង​ខេត្ត​សៀមរាប ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។

ជាប់​ជា Miss Grand Siem Reap មាលា មិន​បង្អង់​យូរ​ក្នុង​ការ​បញ្ចេញ​សក្ដានុពល​របស់​ខ្លួនឯង​ឱ្យ​ហ្វេន​ៗ និង​ប្រិយមិត្ត​បាន​ឃើញ។ ជាក់ស្ដែង ម្ចាស់​ជយលាភី​រូប​នេះ បាន​លេច​មុខ​ចូលរួម​កម្មវិធី​ដំណើរ​កម្សាន្ត​ក្នុង​មហានគរ និង​បរិច្ចាគ​ឈាម ក្រោម​ប្រធាន​បទ «ឈាម​ខ្ញុំ​សម្រាប់​អ្នក ឈាម​អ្នក​សម្រាប់​ខ្ញុំ» ដែល​រៀបចំ​ឡើង​ដោយ នី មុនីនាថ កាលពី​ល្ងាច​ថ្ងៃ​ទី ៣ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប។

ឌី បញ្ញាវិមាលា មិន​ត្រឹម​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​ប៉ុណ្ណោះ​ទេ នាង​ថែម​ទាំង​បាន​ចូលរួម​បរិច្ចាគ​ឈាម ថែម​ទាំង​បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ​ជាមួយ​រៀមច្បង​ជាច្រើន​រូប​ទៀត​ផង។ សកម្មភាព​តូច​ៗ​របស់ មាលា ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​មហាជន និង​អ្នក​ស្នេហា​វិស័យ​បវរកញ្ញា​នៅ​កម្ពុជា ដោយ​ពួកគេ​ចាត់​ទុក​ថា បវរកញ្ញា​វ័យ​ក្មេង​នេះ​ពិតជា​មាន​ភាព​ឆ្លាតវៃ និង​ស្គាល់​ពី​ការ​ប្រកួត​មួយ​នេះ​ប្រាកដ​មែន។

ដើម្បី​ឱ្យ​បវរកញ្ញា​របស់​ខ្លួន​កាន់តែ​មាន​សន្ទុះ​គាំទ្រ​ខ្លាំងក្លា អតីត​តារា​ចម្រៀង អែនជី ដែល​ជា Provincial Director (PD) Miss Grand Siem Reap ក៏​បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃទី០៤-០៥ ខែ​កុម្ភៈ ឆ្នាំ ២០២៤ សម្រាប់​ម្ចាស់​មកុដ Miss Grand Siem Reap រួម​ទាំង បវរកញ្ញា Top 4 ផ្សេង​ទៀត​ផង​ដែរ។ ទោះ​មិន​ទាន់​បញ្ជាក់​ពី​គោលដៅ​ធំ​ៗ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ក្នុង​ខេត្ត​សៀមរាប​នេះ តែ​គេ​ជឿជាក់​ថា អែនជី ច្បាស់​ជា​នាំ​អ្វី​ថ្មី​ប្លែក​មក​ចែក​រំលែក​ជូនហ្វេនៗជាក់ជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ