នៅថ្ងៃទី ២៣ ខែកុម្ភៈនេះ សារព័ត៌មានកូរ៉េ Dispatch បានបង្ហាញរូបថតរបស់គូស្នេហ៍តារាសម្តែងកូរ៉េ Lim Ji Yeon និង Lee Do Hyun ខណៈពួកគេកំពុងណាត់គ្នាញ៉ាំអាហារថ្ងៃត្រង់ ដោយរូបថតទាំងនោះត្រូវបានថតនិងផ្ញើដោយអ្នកអានរបស់ Dispatch តែម្ដង។

នៅក្នុងរូបថត គេឃើញគូស្នេហ៍មួយគូនេះ ស្លៀកសម្លៀកបំពាក់ធម្មតា ដោយបិទមុខដោយមួក និងម៉ាស។ បន្ទាប់ពីញ៉ាំអាហាររួចពួកគេក៏ឆ្លៀតពេលដើរមើលទំនិញដែលដាក់លក់ក្នុងភោជនីយដ្ឋានថែមទៀត។




មែនទែនទៅ រូបថតទាំងនោះត្រូវគ្នានឹងការបង្ហោះ Story លើ Instagram របស់ Lim Ji Yeon កាលពីថ្ងៃទី ២២ ខែកុម្ភៈ តែម្ដង ខណៈរូបដែលនាងបង្ហោះនោះគឺរូបសាច់ត្រី salmon និង soba maki ។

ប្រភពព័ត៌មានជឿថា តារាសម្ដែងប្រុស Lee Do Hyun ដែលបានចុះឈ្មោះនៅក្នុងកងទ័ពអាកាសកូរ៉េខាងត្បូងកាលពីខែសីហាឆ្នាំមុនសម្រាប់កាតព្វកិច្ចយោធារបស់ខ្លួន ពេលនេះកំពុងសម្រាកវិស្សមកាល។
សូមរំឭកថា តារាស្រី Lim Ji Yeon ដែលមានវ័យ ៣៣ឆ្នាំ និងមិត្តប្រុស Lee Do Hyun វ័យ ២៨ឆ្នាំបានជួបគ្នានៅពេលសម្ដែងរឿងភាគល្បីរបស់ Netflix គឺរឿង ‘The Glory’ ដែលកាលនោះ Song Hye Kyo គឺជាតួឯកស្រី Lee Do Hyun គឺជាតួឯកប្រុស ចំណែក Lim Ji Yeon គឺជាតួកាច។ បន្ទាប់ពីរឿងនេះចាក់បញ្ចាំងចប់ អ្នកទាំងពីរក៏បានប្រកាសពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈភ្លាមៗ កាលពីខែមេសា ឆ្នាំមុន។
មិនត្រឹមតែអាចរក្សាចំណងស្នេហាយ៉ាងនៅតែរឹងមាំ ប៉ុន្តែប្រជាប្រិយភាពក្នុងវិស័យសិល្បៈរបស់ Lee Do Hyun ក៏ហាក់មិនប៉ះពាល់ដែរក្នុងកំលុងពេលបំពេញកាតព្វកិច្ចយោធានេះដោយនៅតែមានស្នាដៃសម្រាប់ទស្សនិកជនរបស់ខ្លួនតាមដានមិនដាច់។ តួយ៉ាង ខ្សែភាពយន្តខ្នាតធំដំបូងរបស់គេមានចំណងជើងថា ‘Exhuma’ ទើបតែចេញបញ្ចាំងនៅរោងភាពយន្តទូទាំងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃទី ២២ ខែកុម្ភៈនេះឯង ៕























Account
Security
Favourite Content