មកពីមានអត្តចរិតបែបនេះ ទើប Han SoHee ត្រូវអ្នកដឹកនាំរឿងសរសើរខ្លាំងមិនដាច់ពីមាត់

ថ្មីៗនេះតារាសម្ដែងស្រីកូរ៉េល្បី Han SoHee ត្រូវបានអ្នកដឹកនាំរឿងចុចឈ្មោះសរសើរនាងមិនដាច់ពីមាត់ ដោយសារតែអត្ដចរិតរបស់នាងអំឡុងពេលថតរឿង “Gyeongseong Creature”។

លោក Jeong DongYoon ជាអ្នកដឹកនាំរឿង “Gyeongseong Creature” បានលើកឡើងក្នុងបទសម្ភាសន៍ និងរំឮកដល់តារាស្រី Han SoHee អំឡុងពេលដែលនាងថតរឿង​ភាគ​មួយនេះ។ លោកបាននិយាយពីរឿងដែលតារាស្រី Han SoHee បានរងរបួសលើផ្ទៃមុខ​ពេលថតឈុតឆាកមួយក្នុងរឿង។ អ្វីដែលធ្វើឲ្យលោកភ្ញាក់ផ្អើល គឺនាងពិតជាយកចិត្ដទុកដាក់ខ្លាំងចំពោះតួអង្គខ្លួនសម្ដែង។

លោកចាំបានថា កាលនោះនាងបានថតឈុតឆាកមានការដាក់ច្រវាក់ដែកធំ ដើម្បីវាយគ្នាជាមួយបិសាច ប៉ុន្ដែខុសបច្ចេកទេសច្រវាក់ទាំងនោះបានបុកត្រូវមុខរបស់នាង។ បើទោះជាមានរបួសជាប់ខ្លួន តែនាងនៅចង់បន្ដថតឲ្យចប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ក្រុមការងារ។ មែនទែនទៅ ស្ថានភាពរបួសរបស់ Han SoHee គឺមិនអាចបន្ដថតបានទៀត​ឡើយ បើទោះជានាងចង់ ដូច្នេះនាងត្រូវឈប់សម្រាកមួយរយៈ។

Jeong DongYoon បន្ដថា​ Han SoHee បានសុំអភ័យទោសច្រើនដង ព្រោះ​មិនអាចបន្ដការថតរឿងបានដោយសារបញ្ហារបួស។ នៅពេលនាងជាសះស្បើយត្រឡប់មកវិញ រូបនាងខិតខំប្រឹងប្រែងសម្ដែងកាន់តែខ្លាំង មិនឲ្យក្រុមការងារខកបំណង។ វាពិតជាមិនងាយស្រួលទេ ដែលនាងត្រូវប្រឈមមុខនឹងការថតទាំងមានរបួស ប៉ុន្ដែនាងធ្វើបានល្អខ្លាំង។

ទាក់ទិននឹងបញ្ហារបួសនេះ Han SoHee ក៏ធ្លាប់បានលើកឡើងថា​ នៅពេលមានរបួស មិនមែនមានតែនាងទេដែលជួបបញ្ហា គ្រប់គ្នាសុទ្ធតែខិតខំប្រឹងប្រែង មិនអាចព្រោះ​តែ​របួសខ្លះធ្វើឲ្យនាងឈប់ថតដោយងាយស្រួលទេ។ អ្នករាល់គ្នាពិតជាយកចិត្ដទុកដាក់ចំពោះការថតរឿងមួយនេះ។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០២២ តារាសម្ដែងស្រី Han SoHee ជួបឧបទ្ទវហេតុមានរបួស ពេលកំពុងថតរឿង “Gyeongseong Creature”។ នាងត្រូវបានរាយការណ៍ថា មាន​របួស​នៅលើផ្ទៃមុខ របួសរបស់នាងមិនធ្ងន់ធ្ងរខ្លាំងរហូតដល់ត្រូវទទួលការវះកាត់ទេ ប៉ុន្ដែនាងត្រូវតាមដានយ៉ាងយកចិត្ដទុកដាក់ដោយសារវាជារបួសលើផ្ទៃមុខ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ ក្រុមអ្នកគាំទ្ររបស់តារាសម្តែង Kim Soo Hyun ទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក បានរួមគ្នាបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ឬប្រហែល ៧៥ ០០០ ដុល្លារអាមេរិក ទៅកាន់

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ម្ចាស់ពាន RAPPER FIGHTER រដូវកាលទី២ បានទៅលើ GenZy

កម្មវិធី RAPPER FIGHTER រដូវកាលទី២ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃ ១៥ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ក្រោយដំណើររៀបចំកម្មវិធីប្រកួតតាំងពីខែ កក្កដា ឆ្នាំ ២០២៥ មកម្ល៉េះ។ ដោយម្ចាស់ពានបានទៅលើតារាវ័យក្មេង GenZy

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)