ពាក្យចចាមអារ៉ាមដែលតារាស្រីចិន Dilraba មានផ្ទៃពោះ និងសម្ងំថែខ្លួនមិនទទួលការងារផ្សេងៗ នៅតែជាប្រធានបទក្ដៅគគុកក្នុងប្រទេសចិន ខណៈពីមួយថ្ងៃទៅមួយថ្ងៃពាក្យចចាមអារ៉ាមលេចឡើងមកជាបន្ដបន្ទាប់មិនចេះចប់ តាំងពីឳពុករបស់កូនក្នុងផ្ទៃជាកូនរបស់តារាប្រុសរូបនេះ តារាប្រុសរូបនោះជាដើម។ រឿងនេះដែរ បានធ្វើឱ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់តារាស្រីវ័យ ៣០ ឆ្នាំរូបនេះមិនតិចឡើយ ខណៈជនឆ្លៀតឱកាសជាច្រើនក៏បានព្យាយាមបង្ហោះបញ្ចេញមតិអាក្រក់ៗជាច្រើន ដើម្បីធ្វើឱ្យនាងកាន់តែមានឈ្មោះអាក្រក់។
បន្ទាប់ពីនៅស្ងាត់មិនតបតអស់មួយរយៈពេល ឥឡូវតារាស្រី Dilraba ក៏បាននិយាយដល់ពាក្យចចាមអារ៉ាមដែលនាងផ្ទៃពោះ និងសម្ងំថែខ្លួន មិនចេញទៅណា។ ក្នុងបទសម្ភាសន៍ជាមួយខាងទស្សនាវដ្ដី L’Officiel China នាងបានលើកឡើងថា៖ មនុស្សស្រីរៀបការ ឬអត់ បង្កើតកូន ឬអត់ មានគ្រួសារ ឬអត់ វាជាជម្រើសផ្ទាល់ខ្លួន។ តើនៅពេលណាដែលមនុស្សឈប់ខ្វាយខ្វល់ពីរឿង មនុស្សស្រីម្នាក់នេះរៀបការឬនៅ? ម្នាក់នេះធ្លាប់លែងលះគ្នាឬអត់? ម្នាក់នេះមានកូនឬនៅ? អាចទេដែលឈប់និយាយពីរឿងមនុស្សស្រីសូម្បីតែចំណុចតូចមួយ។

នាងបន្ដថា៖ ពេលដែលនាងបានដឹងពីពាក្យចចាមអារ៉ាមនេះដំបូងពិតជាមានអារម្មណ៍ខឹងខ្លាំង តែនៅពេលដែលពាក្យចចាមអារ៉ាមមកជាហូរហែរខ្លាំងពេករហូតទប់លែងជាប់ វាពិតជារឿងគួរឱ្យអស់សំណើចខ្លាំង។ បើទោះជានាងចេញ live បកស្រាយរាល់ថ្ងៃរឿងនាងគ្មានផ្ទៃពោះ មនុស្សដែលមិនជឿនៅតែមិនជឿ និងនៅតែរកលេសមកនិយាយអាក្រក់ពីនាងដដែល។ ហេតុនេះហើយទើបនាងមិនបកស្រាយច្រើន។
គួររំឮកដែរថា នេះមិនមែនជាលើកទី ១ ទេដែលតារាស្រី Dilraba តែងត្រូវជនឆ្លៀតឱកាសផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិតមកចង់បង្ខូចឈ្មោះរបស់នាង ជារឿយៗ នាងតែងតែជាតារាស្រីម្នាក់ដែលត្រូវគេយកមកផ្សព្វពីព័ត៌មានមិនល្អ ខណៈរូបនាងក៏មិនសូវរវល់ច្រើន ពោលគឺគិតតែពីប្រឹងប្រែងបន្ដធ្វើការងារសិល្បៈប៉ុណ្ណោះ៕




















































Account
Security
Favourite Content