បើនិយាយពីរូបសម្រស់ តារាសម្ដែងដែលមានឈ្មោះពិត សុគា គីមលាង ឬអ្នកគាំទ្រស្គាល់ Kon Ant ត្រូវអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ឡើយ ទាំងទម្រង់មុខ និងរូបរាងដងខ្លួនស្អាតរកកន្លែងទាស់។ ដោយសារតែនាង ជានាដការបាំផង Kon Ant នៅតែរក្សារូបរាងស្អាតបានជាប់តាំងពីចូលសិល្បៈដំបូងៗ រហូតមកដល់បច្ចុប្បន្ន។
តួអង្គទេពធីតាសង្ក្រាន្តឆ្នាំ ២០១៨ រូបនេះ បើទោះជាស្លៀកពាក់ឈុតណាឡើយ នៅតែអាចទាក់ទាញក្រសែភ្នែកមហាជនឲ្យចាប់អារម្មណ៍លើនាងគ្រប់កម្មវិធីដែលចូលរួម។ ក្នុងចំណោមឈុតទាំងអស់ បើក្រឡេកទៅមើលឈុតរបាំ ឬឈុតបែបបុរាណ ដែល គីមលាង គ្រង ពិតជាធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោមួយកម្រិតថែមទៀត។
កាលពីយប់មិញទៀតសោត នាដការបាំរូបនោះក៏បានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទ័ពេញបូរណ៌មី» ដែរ តែជាអ្នករបាំក្នុងឈុតតួនាយរោងក្នុងរបាំព្រះរាជទ្រព្យ ពិតជាសមសួន និងពេញអង្គស័ក្ដិសមជាអ្នកសិល្បៈបុរាណតែម្ដង។ ក្រៅពីឈុតរបាំមានដូចជា របាំអប្សរា តួនាយរោងក្នុងរបាំព្រះរាជទ្រព្យតារាស្រីរូបនោះក៏ឧស្សាហ៍ថតក្នុងឈុតបែបបុរាណដទៃទៀតដែរ ឲ្យតែស្របនឹងកម្មវិធីបុណ្យជាតិនានា។
ខាងក្រោមនេះគឺជាឈុតនាដការបាំ សុគា គីមលាង គ្រងកន្លងមក មើលពីជ្រុងណាក៏សមដែរ៖




















































Account
Security
Favourite Content