បវរកញ្ញាប៉ុន្មានរូបនេះចេញមុខទាមទារយុត្តិធម៌ ក្រោយដឹង ហ្វីយ៉ាតា រងការប្រមាថ

ក្រោយ​ទទួល​បាន​ដំណឹង​ថា Miss Universe Cambodia 2025 ហ្វីយ៉ាតា ទទួល​រង​ការ​ប្រមាថ​ពី​សំណាក់​ជនជាតិ​ថៃ ធ្វើ​ឱ្យ​មហាជន​ក្នុង​ស្រុក​កើត​ក្ដី​មិន​សុខ​ចិត្ត​ចេញ​មុខ​​ទាមទារយុត្តិធម៌ឱ្យបវរកញ្ញា​តំណាងកម្ពុជា​រូបនេះ ក្នុង​នោះ​ ក៏បវរ​កញ្ញា​កម្ពុជាច្រើននាក់ផងដែរ។

នៅ​ក្នុង​រាត្រី​ជួបជុំ​កាល​ពី​ម្សិល​មិញ ហ្វីយ៉ាតា បានទទួល​រង​ការ​ប្រមាថ​ពី​សំណាក់​ជនជាតិ​ថៃ ដែល​បុគ្គល​រូប​នោះ​ស្ថិត​ក្នុង​ក្រុម​អ្នក​សារព័ត៌មាន។ សម្ដី​មើលងាយ​មិន​ឱ្យ​តម្លៃ​ពី​សំណាក់​បុគ្គល​រូប​នេះ​បាន​ធ្វើ​ឱ្យ​បវរ​កញ្ញា​តំណាង​កម្ពុជា ថៃ នារីសុជាតា បង្ហាញ​ចេញ​នូវ​អារម្មណ៍​ក្ដុកក្ដួល​រួម​ជាមួយ​ទឹក​ភ្នែក​ដែល​ព្យាយាម​ទប់​មិន​ឱ្យ​ហូរ​ស្រក់​ចុះ​មក។ ចំពោះ​បញ្ហា​នេះ ហ្វីយ៉ាតា ក៏បាន​ចង្អុល​បង្ហាញ​មុខ​មាត់​បុគ្គល​អសីលធម៌​ដែល​ជា​ជន​ជាតិ​ថៃ និង​បាន​រៀប​រាប់​ពី​ទង្វើ​ដែល​បុគ្គល​រូប​នោះ​បាន​ធ្វើ​មក​ដាក់​នាង​ផង​ដែរនៅលើ Story IG ផងដែរ។

ការ​ឈឺ​ចាប់​ និង​ទឹក​ភ្នែក​របស់ ហ្វីយ៉ាតា បាន​ធ្វើ​ឱ្យ​មហាជន​ក្នុង​ស្រុក​ខឹង​សម្បារ​ចំពោះ​ទង្វើ​អសីលធម៌​ដែល​បុគ្គល​រូប​នោះ​ហ៊ាន​មើល​ងាយ​ ប្រមាថ​មក​លើ​បវរ​កញ្ញា​ដែល​តំណាង​កម្ពុជា​នា​ពេល​នេះ។ ជាមួយ​គ្នា​នេះ​ដែរ បវរ​កញ្ញា​កម្ពុជាជាច្រើន​រូប​បាន​ចេញ​មុខ​ទាម​ទារ​យុត្តិធម៌​ក្រោយ​បាន​ដឹង​ថា ហ្វីយ៉ាតា ដែល​កំពុង​មាន​វត្តមាន​ប្រកួត​ក្នុង​ប្រទេស​ថៃ កំពុង​រង​ការ​មើល​ងាយ​ដោយ​ពួក​គេ​បាន​ចេញ​សារ​លើ​បណ្ដាញ​សង្គម​ឱ្យ​បញ្ឈប់​នូវ​រាល់​សកម្មភាព​មិន​ឱ្យ​តម្លៃ​ទៅ​លើ​បវរ​កញ្ញា​តំណាង​ប្រទេស​កម្ពុជា​ដែល​ចូល​រួម​ក្នុង​កម្មវិធី Miss Universeក្នុង​ប្រទេស​ថៃ។

បវរ​កញ្ញា​ទាំង ៣ រូប​នោះ​មាន Miss Cosmo Cambodia 2024 អ៊ិន លក្ខិណា និង Miss Charm Cambodia 2025 ដេត ស្រីនាឌ និង​លំដាប់​រង​ទី​៣ នៃ Miss Universe Cambodia 2025 ពេជ្រ វត្តីសារ៉ាវឌ្ឍី។

តាម​រយៈ​សំណេរ​របស់​បវរ​កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បាន​សរសេរ​រៀប​យ៉ាង​ដូច្នេះថា៖ «ស៊ូស៊ូបងស្រី Fiyata – ហ្វីយ៉ាតា នាងមកទីនេះ គ្រាន់តែចង់តំណាងឲ្យប្រទេសជាតិរបស់នាង ដោយមានមោទនភាព និងភាពអស្ចារ្យ។ គ្មាននរណាម្នាក់គួរត្រូវទទួលរងការប្រមាថ ឬស្អប់ខ្ពើម ដោយសារតែអត្តសញ្ញាណរបស់ខ្លួនឡើយ។ ទោះបីជានាងឈឺចាប់ក៏ដោយ នាងនៅតែឈរមានកម្លាំង ដូចជានិមិត្តរូបនៃភាពរឹងមាំ ភាពស្រស់ស្អាត និងចិត្តខ្មែរដ៏មាំមួន។

រី​ឯ​សំណេរ​របស់ ដេត ស្រីនាឌ Miss Charm Cambodia 2025 ត្រូវ​បាន​រៀប​រាប់​បែប​នេះ​ថា៖ «បវរ​កញ្ញា ហ្វីយ៉ាតា ដែល​តំណាង​ឱ្យ​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី Miss Universe លើក​ទី​៧៤ នៅ​ប្រទេស​ថៃ ​កំពុង​ប្រឈម​និង​ការ​ចំអក​យ៉ាង​អាម៉ាស់​ដោយ​អយុត្តិធម៌​ពី​ប្រជាជន​ថៃ​មួយ​ចំនួន។ សារ១នេះទៅ​កាន់​ពិភពលោក សូម​ចងចាំ​នូវ​ទឹក​ចិត្ត​ដ៏​ល្អ​ប្រពៃ គោរព​ភាព​ស្រស់​ស្អាត​ពី​ខាង​ក្នុង និង​បញ្ឈប់​នូវរាល់​ការ​ស្អប់​ខ្ពើម។ បវរ​កញ្ញា ហ្វីយ៉ាតា នឹង​បន្ត​ឱ្យ​តំណាង​ឱ្យ​ប្រទេស​កម្ពុជា ជាមួយ​ភាព​ខ្លាំង និង​សេចក្ដី​ថ្លៃ​ថ្នូរ។ ចុង​ក្រោយ​សូម​ឱ្យ​បង​បន្ត​ភាព​រឹង​មាំ ពោរពេញ​ដោយ​គុណធម៌ ភាព​ក្លាហាន និង​សេចក្ដី​ថ្លៃ​ថ្នូរ»។

ចំណែក​ឯ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់​រង​ទី​៣ នៃ Miss Universe Cambodia 2025 ក៏​បាន​លើក​ទឹក​ចិត្ត ហ្វីយ៉ាតា ពី​ចម្ងាយ​ជា​សារ​យ៉ាង​ដូច្នេះ​ថា៖ «ស្ថាប័ន Miss Universe គួរ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ថាមពល​នៃ​ស្ត្រី​ពី​ជុំ​វិញ​ពិភពលោក មិន​មែន​ជា​កន្លែង​រើសអើង មើលងាយបែបនេះ​ទេ។ ក្នុង​នាម​ជា​កូន​ខ្មែរ​១​រូប និង​ជា​ប្អូន​ស្រី​ម្នាក់ ខ្ញុំ​នៅ​តែ​បន្ត​ការ​គាំទ្រ​និង​ការពារ​យ៉ាង​ពេញ​ទំហឹង​ដល់​បវរ​កញ្ញា​កម្ពុជា ហ្វីយ៉ាតា ដែល​កំពុង​ប្រកួត​លើ​ឆាក​អន្តជាតិ។ សូម​ផ្ញើ​នូវ​ក្ដី​ស្រលាញ់​ដែល​បង​សក្ដិសម​នឹង​ទទួល យើង​នឹង​នៅ​ជាមួយ​អ្នក ហ្វីយ៉ាតា។

ក្រៅ​អំពី​បវរ​កញ្ញា​ទាំង​៣​រូប ក៏​មាន​ចូលរួម​លើក​ទឹក​ចិត្ត​និង​គាំទ្រ​ពី​សំណាក់​អ្នក​គាំទ្រ​កម្ពុជា តារា​ប្រុស​ស្រី​នៅ​ក្នុង​ស្រុក និង​បេក្ខភាព​បវរ​កញ្ញា​ចក្កវាឡ​ជាច្រើន​រូបដោយពួកគេ​បាន​ផ្ញើ​ជា​សារ​លើក​ទឹក​ចិត្ត​និង​ទាមទារ​ឱ្យ​មាន​ការ​ចាត់​វិធានការ​ចំពោះ​ទង្វើបុគ្គល​អសីលធម៌​រូប​នេះ​ទៀត​ផង៕

រូបភាព ៖ fi.yata,Det Sreyneat ,Leakena In, Pich Votey Saravody



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *