ប្រិយមិត្តភាគច្រើនប្រហែលធ្លាប់បានដឹងពីចំណងស្នេហាផ្អែមល្អែមរបស់ Influencer ឡាយ ប៊ុនឡេង និង Deborah ដែលកន្លងមកអ្នកទាំងពីរតែងបង្ហាញសកម្មភាពផ្អែមល្ហែម តាមរយៈរូបថត និងវីដេអូ vlog ផ្សេងៗ។ គូស្នេហ៍វ័យក្មេងនេះតែងតែនាំនូវ vlog ថ្មីប្លែកមកចែករំលែកជូនហ្វេនៗ ដែលភាគច្រើនតែងបង្កប់ភាពវិជ្ជមានដល់ការរស់នៅប្រចាំថ្ងៃ។


មិនបណ្តោយឱ្យពេលវេលារំកិលទៅមុខយូរទៀតហើយ កំលោះធ្មេញច្រពើស ឡាយ ប៊ុនឡេង បានសម្រេចចិត្តបញ្ចប់ងារជាគូស្នេហ៍ជាមួយ Deborah នៅដើមឆ្នាំ ២០២៤ ដោយបានលុតជង្គង់សុំមិត្តស្រីរៀបការនៅជ្រលងភ្នំយ៉ាងរ៉ូមែនទិចបំផុត។ ពេលវេលាដ៏សែនរំភើបនេះ ធ្វើឱ្យស្រីស្អាត សាន់ ពុធដេបូរ៉ា ឆ្លើយថា «យល់ព្រម» ទៅកាន់គូស្នេហ៍ដោយគ្មានភាពស្ទាក់ស្ទើរនោះឡើយ។



ពុធដេបូរ៉ា រំភើបរកអ្វីថ្លែងពុំបានពេលឃើញគូស្នេហ៍រៀបចំឈុតឆាកលុតជង្គង់សុំនាងរៀបការនៅជ្រលងភ្នំយ៉ាងស្រស់ត្រកាល បង្កើតជា moment ដ៏អស្ចារ្យនៃចំណងស្នេហារបស់អ្នកទាំងពីរ។ រីឯ ប៊ុនឡេង ក៏បាននិយាយអរគុណទៅកាន់គូស្នេហ៍សម្រាប់សព្វគ្រប់បែបយ៉ាងដែលបានឆ្លងកាត់មកជាមួយគ្នារយៈពេលច្រើនមកនេះ ថែមទាំងលើកឡើងថា « Can’t wait to spend the rest of my life with you.» ជាពាក្យដ៏ផ្អែម ហើយមានន័យជ្រាលជ្រៅ ដែលមនុស្សស្រីភាគច្រើនចង់ឮពីមាត់មនុស្សដែលខ្លួនស្រលាញ់។





គ្រាន់តែឃើញការបង្ហោះរបស់ ប៊ុនឡេង ភ្លាម ហ្វេនៗយ៉ាងច្រើនរួមទាំងសិល្បករ-សិល្បការិនី និង influencer ល្បីៗ បានចូលទៅ comment អបអរសាទរដល់អ្នកទាំងពីរ ថែមទាំងលើកឡើងថា ចង់ឃើញពិធីមង្គលឆាប់ៗទៀតផង។ យ៉ាងណាមិញ គេនៅពុំទាន់ដឹងថា គូស្នេហ៍វ័យក្មេងនេះនឹងរៀបចំពិធីមង្គលរបស់ខ្លួនបែបណាឡើយ តែគេជឿជាក់ថា ពិធីនោះពិតជាគួរឱ្យស្រលាញ់មិនខាន ព្រោះ influencer ជាមនុស្សចូលចិត្តសាងភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមក៕























Account
Security
Favourite Content