ថ្មីៗ នេះ ក្នុងបទសម្ភាសន៍ជាមួយខាង Billboard តារាចម្រៀង E’Dawn បានរំឭកដល់អតីតគូស្នេហ៍របស់ខ្លួនគឺ HyunA និងបានលើកឡើងពីចម្រៀងរបស់ខ្លួនមានចំណងជើងថា “Dear My Light”។ បទនេះដែរ ត្រូវបានបញ្ជាក់ថា និយាយរៀបរាប់ពីទំនាក់ទំនងរបស់ E’Dawn និង HyunA តែម្ដងកំឡុងពេលនៅសេពគប់គ្នា។ បទចម្រៀងមួយនេះដែរ អត្ថន័យរៀបរាប់ធ្វើឱ្យអ្នកស្ដាប់រំជួលចិត្តតែម្ដង ព្រោះវាហាក់ជាសារអរគុណដែល E’Dawn ចង់និយាយប្រាប់ទៅ HyunA។


E’Dawn បានលើកឡើងថា៖ បទចម្រៀងមួយបទនេះតែងឡើងដោយរំឭកដល់ពេលដែលលោកមានស្នេហា។ វាក៏រៀបរាប់ពីពេលវេលាដ៏លំបាករបស់ខ្លួនពេលដែលចាកចេញពីផលិតកម្ម និងទទួលបានការរិះគន់ជាបន្ដបន្ទាប់ផងដែរ។
លោកបានបន្ដថា៖ នឹកឃើញដល់រឿងកាលពីមុន វាពិតជាពេលវេលាដ៏ពិបាកមួយ ប៉ុន្ដែអ្នកទាំងពីរក៏អាចឆ្លងកាត់ផុត ក៏ព្រោះតែអ្នកទាំងពីរមានគ្នា និងពឹងពាក់គ្នាទៅវិញទៅមក។ អ្នកទាំងពីរអាចឆ្លងកាត់ឧបសគ្គទាំងអស់ដោយសារតែក្ដីស្រឡាញ់មានចំពោះគ្នា។


បន្ថែមពីនេះ លោកក៏បានអរគុណដល់អ្នកគាំទ្រទាំងឡាយដែលបារម្ភ និងគាំទ្រអ្នកពីរដូចគ្នា។
គួរបញ្ជាក់ថា E’Dawn និង HyunA ចាប់ផ្ដើមមានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ប៉ុន្ដែអ្នកទាំងពីរទើបប្រកាសទំនាក់ទំនងជាសាធារណៈកាលពីឆ្នាំ ២០១៨។ អ្វីដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រសោកស្ដាយនោះអ្នកទាំងពីរក៏បានប្រកាសចែកផ្លូវគ្នាក្នុងឆ្នាំ ២០២២ ស្របពេលដែលមនុស្សជាច្រើនជឿថាអ្នកទាំងពីរមានគម្រោងរៀបការសាងអនាគតរួមគ្នាទៅហើយ៕

























Account
Security
Favourite Content