តារាបង្ហាញម៉ូដ និងសម្ដែង ដេវីត អ៊ឹងហាវ បានបន្តការងារទៅចូលរួមកម្មវិធីលក្ខណៈអន្តជាតិឥតឈប់ឈរថែមទៀតហើយ។ ថ្មីៗនេះតារាកូនកាត់ខ្មែរសិង្ហបុរីរូបនេះ ទើបបង្ហាញវត្តមាននៅម៉ាឡេស៊ីមួយទៀត ដែល Armaniម៉ាកយីហោដ៏ល្បីរបស់ប្រទេសអ៊ីតាលី មករៀបចំនៅទីនោះ។


មិនចម្លែកឡើយ ដោយតារាប្រុសវ័យ ២៣ ឆ្នាំរូបនេះមានសកម្មភាពការងារជាមួយប្រេនល្បីៗរបស់ប៉ែកអឺរ៉ុប ព្រោះថា អ៊ឹងហាវ ជាតារាដែលចេញប្រឡូកការងារនៅស្រុកក្រៅមុន មកធ្វើការនៅកម្ពុជា។ រដូវកាល Fashion Week នេះ តួឯកប្រុសរឿង «កំហឹងធ្មប់» បានឡើងចុះបរទេសជាញឹកញាប់ មិនថានៅអាស៊ី និងអឺរ៉ុបឡើយ។
ព្រឹត្តិការណ៍ Armani ln The Spot light ដេវីត អ៊ឹងហាវ ក៏បានក្លាយជាតារាម៉ូដែលថតវីដេអូប្រម៉ូតមុន ឡើងកម្មវិធីផងដែរ។ Armani ln The Spot light ដេវីត អ៊ឹងហាវ ក៏បានជួបជាមួយមិត្តភ័ក្ដិដែលជាតារាដូចគ្នាគឺ chxnyixin និងបានថតវីដេអូជាមួយគ្នាទាំងការងារ និងលេងកម្សាន្ត។
មួយរយៈចុងក្រោយ ដេវីត បានធ្វើដំណើរទៅបរទេសជាញឹកញាប់ មានសុទ្ធតែការងារជាមួយប្រេនបរទេសទាំងអស់ ក្នុងនោះមានដូចជា Polo Ralph Lauren Fragrnces និង Armani Beauty ជាដើម៕





រូបភាព៖ David Eung Hao























Account
Security
Favourite Content