តារាសម្ដែងកម្ពុជាដែលកំពុងមានសក្ដានុពល ដេវីត អ៊ឹងហាវ ទើបតែបានទៅចូលរួមទស្សនាការបង្ហាញម៉ូដរបស់ប្រេនដ៏ ល្បី Dolce & Gabbana នៅប្រទេសអ៊ីតាលី។ តួឯកប្រុស «កំហឹងធ្មប់» បានទៅដល់ទីក្រុង Milan កាលពីថ្ងៃ ២១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ។


អ៊ឹងហាវ បានទៅមើលការបង្ហាញម៉ូដ Men’s Spring/Summer 2026 Fashion Show របស់ Dolce & Gabbana ហើយបានជួបជាមួយតារាប្រុសស្រីល្បីៗជាច្រើន ហើយក្នុងតារាប្រុសរូបសង្ហារបស់កម្ពុជាក៏បានជួបគ្នា និងថតរូបជាមួយតារាប្រុសកូរ៉េដ៏ល្បី Jung Hae In និងតារាបង្ហាញម៉ូដ Jacob Rott។
រូបភាពដែលកំលោះសង្ហា ដេវីត អ៊ឹងហាវ បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា តារាម៉ូដែលខ្មែររូបនេះ ពិតជាមានសមត្ថភាពមិនធម្មតាឡើយ មិនថារូបរាង និងការតុបតែងខ្លួន មើលទៅពិតជាអស្ចារ្យ មិនចាញ់នរណាឡើយ។ ក្រោយបានចែករំលែករូបភាពមួយចំនួនលើបណ្ដាញសង្គម អ៊ឹងហាវ ទទួលបានការសរសើរជាច្រើនពីសំណាក់មិត្តរួមអាជីព មិនថាក្នុងស្រុក និងក្រៅស្រុក សុទ្ធតែស្ញប់ស្ញែងលោក។
ចប់ភារកិច្ចជាភ្ញៀវចូលរួមទស្សនា បង្ហាញម៉ូដ Dolce & Gabbana Spring Summer collection 2026 ដេវីត អ៊ឹងហាវ ក៏បានដើរកម្សាន្តនៅក្នុងទីក្រុង Milan ជាច្រើនកន្លែងផងដែរ៕




រូបភាព៖ David Eung Hao























Account
Security
Favourite Content