អ្នកនាងគង់ សុជាតិ ដឹកដៃស្វាមី និងកូនស្រីច្បង នីម៉ូ ធ្វើពិធីកររួមគ្នាទាំងគ្រួសារ

ពាក្យ​ខ្មែរ​បុរាណ​តែងពោល​ថា «ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់» ពិតជា​មិន​ខុស​មែន ដូចពិធីការិនី​ល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បាន​នាំ​កូន​ស្រី​ច្បងទៅបង្ហាញ​ថ្វី​មាត់ ​ធ្វើ​ជា​ពិធី​ការិនី​រួម​គ្នា​លើ​ឆាក​តែ​មួយ។ ​កញ្ញា សាល ភាពពិនាលី ហៅ នីម៉ូ ពិតជា​មិន​ធ្វើ​ឲ្យ​ម្ដាយ​ខក​បំណង​ឡើយ អាច​បញ្ចេញសូរសព្ទសូរសៀងយ៉ាង​ចំណាប់ ស័ក្តិសម​​ជា​កូន​ស្រី​ពិធី​ការិនី​​​ឈរ​ជើង​លើ​វិថី​សិល្បៈ ២០ ឆ្នាំ។ ​

កាល​ពី​ថ្ងៃ​ ៧ ខែ​ធ្នូ ឆ្នាំ ២០២៤ កន្លង​ទៅ នីម៉ូ គឺជា​ពិធី​ការិនី​ផ្នែក​ភាសា​អង់គ្លេស​ក្នុង​កម្មវិធី​មង្គលការ​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។ ត្បិត​ជា​លើក​ដំបូង​របស់ នីម៉ូ តែ​កូន​ស្រី​តារា​ជើង​ចាស់​អ្នក​នាង គង់ សុជាតិ ពិតជា​មិន​ធ្វើឲ្យ​អ្នក​មាន​គុណ​បាក់​មុខ​ឡើយ នារី​​វ័យ ២០ ឆ្នាំ​រូប​នេះ មាន​ទេពកោសល្យ បូក​រួម​ការ​ខិតខំ​ប្រឹងប្រែង ពាក្យ​សម្ដី​មួយ​ឃ្លា​ៗ​​​និយាយ​ចេញ​មក​​បាន​យ៉ាង​ល្អ ប្រកប​ដោយ​ទឹកដម​សំឡេង​ទន់ភ្លន់។

សាល ភាពពិនាលី ហៅ នីម៉ូ បាន​រៀបចំ​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ស៊ី​គ្នា​​ជាមួយ concert នៃ​កម្មវិធី​មង្គល​ជ័យ ដោយ​ជ្រើស​រ៉ូប​ពណ៌​ផ្កា​ឈូក​ស្រទន់ និង​ការ make-up ស្រាល​ៗ មើល​ទៅ​ស្អាត ថ្លៃថ្នូរ។ អ្នក​គាំទ្រ គ្រាន់តែ​ឃើញ​ពិធី​ការិនី​កាន់​ឆ្នាំ គង់ សុជាតិ នាំ​កូន​ស្រី​ទៅ​ធ្វើ​ជា​ដៃ​គូ​រួម​គ្នា ម្នាក់​ៗ​សាទរ និង​សរសើរ​ពី​ការ​បណ្ដុះបណ្ដាល​របស់ម្ដាយរូប​នេះ នាំ​ឲ្យ​កូន​ដើរ​តាម​គន្លង​ធម៌ ហើយ​ក៏​ជា​អ្នក​ស្នង​មុខ​របរ​​បន្ត​។

អ្នកនាង គង់ សុជាតិ បាន​បង្ហាញ​អារម្មណ៍​សប្បាយ ​ជាមួយ​សមិទ្ធផល​របស់​កូន​ស្រី ដែល​ទើប​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រឡង​បាក់ឌុប​ថ្មី​ៗ​នេះ​ថា “មោទនភាព និង​រំភើប​ចំពោះកូនស្រី ដែល​អាច​បញ្ចេញ​នូវ​ស្នាដៃ និង​សមត្ថភាព​ដ៏​ប៉ិនប្រសព្វ ក្នុង​ការងារ​ជា​ពិធី​ការិនី​ជា​ភាសា​បរទេស​ក្នុង​កម្មវិធី​មង្គល​ដ៏​ធំ ជាមួយ​នាង​ខ្ញុំ​ជា​ម្ដាយ​លើក​ដំបូង ដោយ​រលូន និង​ជោគជ័យ”។ ក្រឡេក​ទៅ​ពិធី​ករ​ប្រុស ​ ជា វិបុល ក៏​ញញឹម​មិន​ឈប់ ពេល​ឃើញ​កូន​ស្រី​ចាប់​យក​អាជីព​នេះ​បន្ត​ពី​ឪពុក​ម្ដាយ ហើយ​គ្រាន់តែ​ជំហាន​ដំបូង នីម៉ូ អាច​បញ្ចប់​ភារកិច្ច​បាន​យ៉ាង​ល្អ។

សាល ភាពពិនាលី បើ​ទោះ​ជា​ទើប​ឡើង​ឆាក​ជា​ពិធី​ករ​ក៏​ពិត​មែន តែ​កញ្ញា​គឺជា​ពិធី​ករ​ក្នុង​កម្មវិធី «ផ្ទះ​បាយ Neolact» យូរ​មក​ហើយ។ នីម៉ូ ក៏ជា​សិស្ស​ពូកែ​ម្នាក់​ផង​ដែរ​ក្នុង​សាលា​រៀន ធ្លាប់​ចេញ​ប្រកួត​នៅ​កូរ៉េ​កម្មវិធី WSC Seoul Global Round ២០២៣ ឈ្នះ​មេដាយ ៩ នាំ​យក​មក​ស្រុក​វិញ​ឯណោះ ហើយ​កាលពី​ឆ្នាំ ២០១៩ នីម៉ូ បាន​ចេញ​​ទៅ​ប្រកួត «World’s Scholar’s Cup» នៅ​ប្រទេស​អូស្ត្រាលី បាន​ឈ្នះ​មេដាយ​មាស-ប្រាក់ ៤ ព្រម​ទាំង​ធ្លាប់​បាន​ឈ្នះ​ការ​ប្រកួតផ្សេងៗជាច្រើនទៀតផង​ដែរ ធ្វើ​ឲ្យ​គ្រួសារ​មាន​មោទនភាព​ខ្លាំង​ចំពោះ​រូប​នាង។ គួរ​បញ្ជាក់​ថា សាល ភាពពិនាលី គឺជា​កូនស្រី​តារា​សាច់​ចាំ​មិន​ព្រម​ចាស់ គង់ សុជាតិ និង​ស្វាមី​មុន​គឺ​លោក ម៉ៅ សាលភាព៕

រូបភាព៖ Kong Socheat



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *