មុននេះបន្តិច អ្នកនាង ញឹម ច័ន្ទថន បានបង្ហោះលើផេកផ្លូវការចូលរួមរំលែកទុក្ខតារាចម្រៀង កែវ សុបញ្ញា ខណៈកូនស្រីបណ្ដូលចិត្តដែលទើបតែកើតបាន ៥ ខែ បានទទួលមរណភាពដោយរោគាពាធ។

មហាជនជាច្រើនបានបង្ហាញការតក់ស្លុត និងបានចូលរួមរំលែកទុក្ខដល់តារាចម្រៀង កែវ សុបញ្ញា និងក្រុមគ្រួសារ ចំពោះដំណឹងមរណភាពកូនស្រីរបស់អ្នកនាង។ តាមរយៈការបង្ហោះចូលរួមរំលែកទុក្ខដោយអ្នកនាង ញឹម ច័ន្ទថន បានឱ្យដឹងថាកូនស្រីរបស់តារាចម្រៀងប្រចាំផលិតកម្ម We Production កែវ សុបញ្ញា បានទទួលមរណភាពដោយរោគាពាធ (តាមការបញ្ជាក់គឺមានជំងឺច្រើនមុខ)។
កូនស្រី កែវ សុបញ្ញា មានឈ្មោះ ពេជ្រ មេរ៉ា ហើយទើបកើតបាន ៥ ខែតែប៉ុណ្ណោះ បើគិតពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ ដែលជាថ្ងៃសម្រាល។ ពេជ្រ មេរ៉ា ជាកូនទី២ ខណៈដែលកូនដំបូងរបស់តារាចម្រៀងស្រីរូបនេះបានចាកចេញតាំងពីនៅក្នុងផ្ទៃមកម្ល៉េះ។
ជាមួយគ្នានេះ អ្នកនាង កែវ សុបញ្ញា បានផ្លាស់ប្ដូរប្រូហ្វាល់កាន់ទុក្ខនៅក្នុងអាខោនរបស់អ្នកនាង ហើយបណ្ដាមិត្តភក្តិនិងអ្នករួមអាជីពនៅក្នុងវិស័យសិល្បៈជាច្រើនបានបង្ហាញការសោកស្ដាយ និងចូលរួមរំលែកទុក្ខតារាស្រីរូបនេះចំពោះការបាត់បង់កូនស្រីជាទីស្រលាញ់គ្មានថ្ងៃវិលវិញ៕



រូបភាព ៖ Keo Sopanha & ញឹម ច័ន្ទថន























Account
Security
Favourite Content