Danielle សមាជិកនៃក្រុមចម្រៀងខេប៉ុប NJZ (NewJeans) ចែករំលែកពីច្បាប់ដ៏តឹងរ៉ឹង និងប្លែកៗដែលក្រុមហ៊ុនបានកំណត់ទៅកាន់តារាហ្វឹកហាត់ ដោយនិយាយទៀតថា ខ្លួនមានសំណាងបាន Min Hee Jin ជួយសម្រាលសម្ពាធទាំងនេះ។

នៅថ្ងៃទី១៨ ខែមីនាកន្លងទៅ Danielle បានចេញមក Live វីដេអូនិយាយលេងជាមួយនឹងក្រុមអ្នកគាំទ្រដែលមានឈ្មោះថា Bunnies តាមរយៈគណនីផ្លូវការរបស់ NJZ។ ក្នុងពេលតែមួយ តារាស្រីវ័យ ១៩ឆ្នាំរូបនេះ ក៏បានរំឭកពីអតីតកាលរបស់ខ្លួន ក្នុងគ្រាដែលនៅជាតារាហ្វឹកហាត់នៅឡើយ។
ជាក់ស្ដែង Danielle បាននិយាយថា៖ “វាមានច្បាប់ច្រើនមែនទេ តែក្រោយមកខ្ញុំយល់ឃើញថា ភាគច្រើននៃច្បាប់ទាំងនោះដូចមិនប្រយោជន៍អ្វីដល់ថ្នាក់នេះទេ”។
តារាស្រីបន្តទៀតថា៖ “តួយ៉ាង ទោះបីនៅពេលទំនេរក៏ដោយ ក៏យើងត្រូវតែផ្ញើសារប្រាប់គេ មុនពេលដែលយើងទៅបន្ទប់ទឹកដែរ។ ពួកគេយើងតែងតែត្រូវបានគេឃ្លាំមើលជានិច្ច សូម្បីតែពេលដែលកំពុងតែនៅក្នុងបន្ទប់ហ្វឹកហាត់ក៏ដោយ។ អ៊ីចឹងហើយ យើងមិនសូវមានសេរីភាពនោះទេ។ ខ្ញុំដឹងថា វាចម្លែកបន្តិច តែខ្ញុំចាំបានថា សូម្បីតែមុនពេលញ៉ាំអី ខ្ញុំក៏ត្រូវតែថតរូបហើយផ្ញើទៅឱ្យអ្នកគ្រប់គ្រង ដើម្បីឱ្យគាត់ពិនិត្យមើលដែរ”។

ដ្បិតច្បាប់ខ្លះមិនសមហេតុផលក៏ពិតមែន តែនាងបានរៀបរាប់ពីមូលហេតុដែលខ្លួនសុខចិត្តគោរពតាមថា៖ “ខ្ញុំគិតថា មូលហេតុដែលយើងធ្វើតាមច្បាប់ទាំងអស់នៅពេលនោះ ព្រោះតែយើងជឿថា បើយើងមិនធ្វើតាម យើងនឹងមិនអាច Debut ធ្វើជាតារាបាននោះទេ។ ពួកគេនឹងកាត់ឈ្មោះយើងចេញ”។
Danielle បាននិយាយទៀតថា នៅពេលដែលអតីតនាយកប្រតិបត្តិរបស់ ADOR គឺ Min Hee Jin ដឹងពីរឿងនេះ គាត់មានការភ្ញាក់ផ្អើលជាខ្លាំង។ ម្ចាស់បទ Supernatural បានរៀបរាប់ថា៖ “នៅពេលដែលបានជួបនឹង Min Hee Jin មានអ្វីច្រើនមែនទែនបានផ្លាស់ប្ដូរនៅពេលនោះ។ ខ្ញុំចាំបានធ្វើ គាត់ក៏ភ្ញាក់ផ្អើលខ្លាំងណាស់ដែរ នៅពេលដែលគាត់ដឹងរឿងទាំងនេះ”។

“យើងពិតសំណាងមែនទែន នៅពេលដែលជួប Min Hee Jin ព្រោះគាត់ចាំជួយយើងពេញទី និងបំបែករនាំងទាំងអស់នោះ យើងហោចណាស់ក៏គាត់បាននាំយកគំនិតច្នៃប្រតិដ្ឋដែលយើងធ្លាប់មានមកឱ្យយើងវិញ ដែលវាជាផ្នែកមួយ ធ្វើឱ្យយើងចង់ធ្វើចម្រៀងបន្តទៀត” Danielle រៀបរាប់ពីបុគ្គលដែលបានជួយខ្លួនដូច្នេះ។
យ៉ាងណាមិញ Danielle បាននិយាយថា ខ្លួនក៏មិនដឹងដែលថា នៅពេលនោះអាចស្ថិតនៅក្រោមសម្ពោធនៃការគ្រប់គ្រងនោះបានដោយរបៀបណា តែវាក៏បានធ្វើឱ្យខ្លួនមានការប្រែប្រួលច្រើនជាងមុនណាស់ដែរ។ ក៏ប៉ុន្តែ តារាស្រីរូបនេះយល់ឃើញថា បើសិនជាឱ្យត្រឡប់ទៅធ្វើរឿងនេះម្ដងទៀត នាងប្រាកដជាមិនអាចធ្វើបាននោះទេ៕























Account
Security
Favourite Content