ដា វីកា ជាអ្នកគ្រងតំណែង Miss Fabulous Cambodia 2023 ថ្មី

ស្ថាប័នគ្រប់គ្រងកម្មវិធី Miss Fabulous Cambodia 2023 បានប្រកាសអ្នកគ្រងតំណែង Miss Fabulous Cambodia 2023 ជំនួសឱ្យបវរកញ្ញាចាស់ដែលត្រូវប្រកាសដកតំណែង​កាលពីពេលថ្មីៗ នោះគឺ ដា វីកា ដែលនាងត្រូវគេដឹងថាជាបេក្ខនារីជាប់តាមរយៈរូបថតលើកដំបូង ក្នុងការប្រកួត Miss Universe Cambodia 2023 ប៉ុន្តែគួរឱ្យសោកស្តាយមុនពេលប្រកាស Title ថ្មីជា Miss Fabulous Cambodia 2023 ដា វីកា បានបង្ហោះសារជូនដំណឹងថា នាងបានធ្វើការដកពាក្យចេញពីការប្រកួត MUC 2023 ហើយ។

មូលហេតុ គឺដោយសារនាងពុំទាន់ទទួលយកបាននូវមតិមហាជនកន្លងមក ដែលរិះគន់ទៅកាន់នាង មួយវិញទៀត នាងចង់ហ្វឹតហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត និងវិលមកវិញនូវឆ្នាំណាមួយវិញក្នុងពេលឆាប់ៗនេះ។

មិនបានប៉ុន្មានផង អតីត Miss Queen Cambodia ស្រាប់តែត្រូវប្រកាសជា Miss Fabulous Cambodia 2023 ធ្វើឱ្យហ្វេនៗអ្នកស្នេហាវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះដំណឹងនេះ។ តាមដែលដឹង ដា វីកា នឹងតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវីធីអន្តរជាតិនៅប្រទេសថៃ នៅអំឡុងចុងខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានសិល្បៈនៅព្រឹកមិញនេះ ដា វីកា ដែលទើបទទួលតំណែងជា Miss Fabulous Cambodia 2023 ថា នាងរំភើប និងសប្បាយចិត្តខ្លាំងមែនទែន ព្រោះមិននឹកស្មានថាខ្លួនឯងអាចឈានមកដល់ថ្ងៃនេះទេ គ្រប់យ៉ាងប្រហែលមកពីស្ថាប័នមើលឃើញ background និងការតស៊ូប្រកួតជាច្រើនកម្មវិធីរបស់នាង។ តួយ៉ាង កន្លងមកនាងធ្លាប់ចូលរួមប្រកួត MQC 2020 ម្តងហើយ (Top10) លុះឆ្នាំ ២០២៣ ក៏សម្រេចចិត្តចូលប្រឡង MQC 2023 ម្តងទៀតដោយទទួលបានជយលាភី 2nd Runner up MQC 2023។

ដោយចិត្តស្រលាញ់ការប្រកួតខ្លាំង ដា វីកា បានដាក់ពាក្យប្រកួត MUC 2023 ក្នុងនាមជាបេក្ខភាព Trangender តែនាងសម្រេចចិត្តបោះការប្រកួតនេះទៅ តែដោយភាពចៃដន្យនាងក៏ត្រូវស្ថាប័ន Miss Fabulous Cambodia សម្លឹងឃើញសមត្ថភាពហើយជ្រើសជា Miss Fabulous Cambodia 2023 តែម្តងទៅ។

បវរកញ្ញាភេទទី ៣ រូប នេះបន្តថា នាងនឹងខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងជាងមុន ពិសេសគឺហ្វឹកហាត់លើ Q&A ការដើរ Catwalk និងរៀនរៀបចំអាកប្បកិរិយាជាបវរកញ្ញាឱ្យបានស័ក្តិសម ព្រោះនាងយល់ថា ក្នុងនាមជាបវរកញ្ញាយើងមិនអាចមានតែភាពស្រស់ស្អាតម៉្យាងទេ យើងត្រូវតែមានសម្រស់ ចំណេះដឹង សមត្ថភាព ដើម្បីតំណាងឱ្យប្រទេសយើង ប្រសិនបើយើងគ្មានចំណុចទាំងនេះទេ យើងមិនអាចធ្វើឱ្យ​កម្ពុជាយើងរីកចម្រើនបានទេ។ តាមការបញ្ជាក់ពី ដា វីកា នាងអាចប្រើប្រាស់ភាសាខ្មែរ ថៃ បារាំង និងអង់គ្លេស បានខ្លះៗដែរ។

ឆ្លៀតឱកាសនេះបវរកញ្ញាភេទទី៣ ដា វីកា ក៏សូមថ្លែងអំណរគុណដល់ពុកម៉ែបងប្អូន និងបណ្តាហ្វេនៗទាំងអស់ដែលតែងតែគាំទ្រតាំងពីដើមរហូតមកដល់ពេលនេះ។ កុំភ្លេចតាមដានដំណើររបស់នាងនៅឆាកអន្តរជាតិនាពេលឆាប់ៗនេះ និងចូលរួមលើកទឹកចិត្តបវរកញ្ញាភេទទី ៣ កម្ពុជារូបនេះឆ្ពោះទៅការដណ្តើមមកុដនៅអន្តរជាតិនាពេលខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen