តុលាការ សម្រេចឱ្យ Cardi B រួចខ្លួន ក្នុងបណ្ដឹងទាមទារសំណង ២៤លានដុល្លារ

នៅថ្ងៃទី ២ ខែកញ្ញា នេះ តុលាការបានកាត់ក្ដីមិនឱ្យ Cardi B ជាប់ទោសអ្វីទាំងអស់ ក្រោយពីអតីតសន្តិសុខ Emani Ellis បានប្ដឹងតារារ៉េបអាមេរិកាំងថា បានគំរាមកំហែង និងធ្វើបាបរាងកាយខ្លួន ដោយទាមទារសំណងលើការខូចខាតចំនួន ២៤​ លានដុល្លារអាមេរិក។

ត្រលប់ទៅកាលពីឆ្នាំ ២០២០ វិញ អតីតសន្តិសុខ Emani Ellis បានប្ដឹង Cardi B ពីបទគំរាមកំហែង និងរំលោភបំពានធ្វើបាបលើរាងកាយ ដោយដើមបណ្តឹងបានចោទប្រកាន់ថា រឿងហេតុនេះបានកើតឡើងនៅក្នុងឆ្នាំ ២០១៨ នៅខាងក្រៅការិយាល័យវេជ្ជសាស្ត្រ Beverly Hills។

សាវនាការរវាង Cardi B និង Emani Ellis បានចាប់ផ្តើមនៅថ្ងៃទី ២៥ ខែសីហា ដោយដើមបណ្តឹងចោទប្រកាន់ថា Cardi B បានទះកំផ្លៀង ប្រើក្រចកខ្វាច ស្ដោះទឹកមាត់ដាក់មុខ រួមទាំងប្រើពាក្យជេរប្រមាថជាតិសាសន៍ ក្នុងចេតនាបង្កបញ្ហាផ្លូវចិត្ត និងទុក្ខព្រួយមកលើខ្លួន។

ពីខាង Cardi B វិញ នាងបានបដិសេធការចោទប្រកាន់ទាំងនេះ ដោយគ្រាន់តែសារភាពថា ខ្លួនពិតជាបានប្រកែកគ្នាជាមួយនឹង Emani Ellis ពិតមែន ព្រោះអតីតសន្តិសុខរូបនះបានលួចថតវីដេអូពេលនាងទៅជួបនឹងគ្រូពេទ្យសម្ភព ទាំងដែលនេះ គឺជាពេលវេលាផ្ទាល់ខ្លួន។ តារារ៉េបវ័យ ៣២ឆ្នាំ បានប្រកែកដាច់ខាត ថាមិនបានប៉ះពាល់រាងកាយទេ ព្រោះនៅគ្រានេះ នាងមានផ្ទៃពោះ ៤ខែ។

នៅថ្ងៃទី ២ ខែកញ្ញា គណៈវិនិច្ឆ័យនៅទីក្រុង Los Angeles បានរកឃើញថា Cardi B មិនមានកំហុស និងមិនចាំបាច់បង់ថ្លៃខូចខាតណាមួយដល់ភាគីម្ខាងទៀតទេ ដោយប្រាប់ថា តុលាការមិនអាចរកអ្វីមកពិសោធន៍ថា ការដែលដើមបណ្ដឹងចោទនោះ គឺជាការពិតសូម្បីតែមួយករណី។

ក្រោយ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ អ្នកម្ដាយកូន ៣រូបនេះ បាន​ប្រាប់​ទៅ​កាន់​អ្នកកាសែត ដោយ​សង្កត់​ធ្ងន់​ថា៖ “លើក​នេះ​ខ្ញុំ​មាន​ចិត្ត​ល្អ ប៉ុន្តែ​លើក​ក្រោយ​បើ​អ្នក​ណា​ប្តឹង​ដោយ​មិនមែន​ការពិត ​ខ្ញុំ​នឹង​ប្តឹង​ត្រឡប់វិញ ហើយ​ខ្ញុំនឹង​ទាមទារយកសំណង ព្រោះរឿងនេះខ្ញុំទទួលយកមិនបានទេ”។

Cardi B បានបញ្ជាក់បន្ថែមទៀតថា នាងគិតថាមនុស្សមួយចំនួនមានបំណងចង់ប្តឹងតារាល្បីៗ ហើយសង្ឃឹមថាពួកគេនឹងដោះស្រាយ ដោយព្រមចាយប្រាក់សំណង ដើម្បីបញ្ចប់រឿងក្ដី។ ជនខិលខូចធ្វើបែបនេះដើម្បីបានលុយងាយៗ ដោយមិនខំប្រឹងធ្វើការរកលុយដោយខ្លួនឯង។

“ដូច្នេះហើយ កុំគិតឱ្យសោះថា ខ្ញុំនឹងឱ្យលុយដែលខ្ញុំខំរកមកយ៉ាងលំបាកទៅឱ្យអ្នកឱ្យសោះ។ ខ្ញុំមិនបានដេកស្រួលលើគ្រែពេញមួយថ្ងៃទេ តែខ្ញុំត្រូវធ្វើការពេញមួយថ្ងៃ។ ខ្ញុំធ្វើការច្រើនណាស់ ដើម្បីរកលុយមកចញ្ចឹមកូន និងអ្នកដែលស្ថិតក្រោមទំនួលខុសត្រូវរបស់ខ្ញុំ” តារាស្រីបន្តដូច្នេះ។

យ៉ាងណាមិញ Cardi B បានអំពាវនាវឱ្យសាធារណជន កុំទៅតាមស្វែងរកគណនីបណ្ដាញសង្គម ឬធ្វើសកម្មភាពអវិជ្ជមានណាមួយចំពោះគូជម្លោះ ដោយនាងចង់បញ្ចប់រឿងនេះ ទុកវាត្រឹមរឿងអតីត និងបន្តរស់នៅរៀងៗខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

Leave a Reply

Your email address will not be published. Required fields are marked *