ស្លុតចិត្ត! Coco Lee តារាចម្រៀងល្បីហុងកុងម្ចាស់បទ “Before I Fall In Love” ទទួលមរណភាព ដោយការធ្វើអត្តឃាត

តារាចម្រៀង និងជាអ្នកនិពន្ធចម្រៀងសញ្ជាតិចិនអាមេរិកដ៏ល្បីល្បាញ Coco Lee បានទទួលមរណភាព នៅអាយុ ៤៨ ឆ្នាំ នៅថ្ងៃទី៥ ខែកក្កដានេះ ដោយសារការធ្វើអត្តឃាត។

បងប្អូនស្រីរបស់តារារូបនេះបានប្រកាសព័ត៌មាននេះនៅលើបណ្ដាញសង្គមចិន Weibo ដោយសរសេរថា៖ ” Lee បានទទួលរងពីជំងឺធ្លាក់ទឹកចិត្តកាលពីប៉ុន្មានឆ្នាំមុន ហើយបានប៉ុនប៉ងធ្វើអត្តឃាតនៅថ្ងៃទី ២ ខែកក្កដា។ នាងបានសន្លប់លែងដឹងខ្លួននៅឯមន្ទីរពេទ្យហើយបានស្លាប់នៅថ្ងៃពុធនេះ។

ឆ្នាំ ២០២៣ គួរតែជាខួបលើកទី ៣០ នៃការបង្ហាញខ្លួនដំបូងរបស់ CoCo ។ ក្នុងរយៈពេល ២៩ ឆ្នាំកន្លងមកនេះ លើសពីការនាំភាពរីករាយមកឱ្យពួកយើង និងការភ្ញាក់ផ្អើលមិនចេះចប់ជាមួយនឹងការច្រៀង និងរាំដ៏ខ្លាំងពូកែរបស់នាង Coco Lee ក៏បានខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីបើកទ្វារពិភពលោកសម្រាប់តារាចម្រៀងចិននៅក្នុងឆាកអន្តរជាតិ និងបានបញ្ចេញភាពអស្ចារ្យជាច្រើនសម្រាប់ជនជាតិចិន។ ពួកយើងពិតជាមានមោទនភាពចំពោះនាង។

ក្នុងនាមគ្រួសាររបស់ CoCo ពួកយើងពិតជាដឹងគុណ និងមានកិត្តិយសណាស់ដែលមានប្អូនស្រីដ៏ឆ្នើម និងពូកែម្នាក់នេះ។ យើងសង្ឃឹមថាឥឡូវនេះនាងបានទៅកាន់កន្លែងដ៏រីករាយជាង ហើយ​លែង​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ទៀត​ហើយ”។

ពួកគេបានបញ្ចប់ដោយការថ្លែងអំណរគុណដល់បុគ្គលិកពេទ្យសម្រាប់ការព្យាយាមជួយសង្គ្រោះ Coco រហូតដល់ដង្ហើមចុងក្រោយរបស់នាង។

មរណភាពរបស់តារាចម្រៀងស្រីរូបនេះបានបង្កភាពភ្ញាក់ផ្អើល និងសោកសៅយ៉ាងខ្លាំង និងមានការបង្ហោះសាររំលែកទុក្ខពាសពេញបណ្ដាញសង្គម។

មានដើមកំណើតនៅហុងកុង Coco Lee កើតនៅថ្ងៃទី ១៧ខែមករា ឆ្នាំ ១៩៧៥ ហើយបានក្លាយជាតារាចម្រៀង-អ្នកនិពន្ធបទចម្រៀងអន្តរជាតិ ផលិតករ តារាសម្តែង និងជាអ្នករាំម្នាក់។

នាងបានចេញអាល់ប៊ុមភាសាអង់គ្លេសពេញដំបូងមានចំណងជើង “Just No Other Way” ក្នុងខែវិច្ឆិកា ឆ្នាំ ១៩៩៩ ដោយមានបទល្បីៗដូចជា “Do you want my love?” និង “Before I fall in love” ហើយបានសម្តែងបទ “A Love Before Time” នៅឯពានរង្វាន់អូស្កា Academy Awards ក្នុងឆ្នាំ ២០០១ ដោយបទនេះជាបទដែលនាងច្រៀងសម្រាប់ខ្សែភាពយន្ត “Crouching Tiger, Hidden Dragon” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ