ឈប់ពីសិល្បៈ Chow Yun Fat ចាយជីវិតចូលនិវត្តន៍​យ៉ាងសាមញ្ញ​ និង​ព្រម​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ទាំង​អស់

កំពូល​តារា​ហុងកុងជើងចាស់ Chow Yun Fat កំពុង​ប្រើ​ជីវិតយ៉ាង​សាមញ្ញ​ប៉ុន្តែ​ពោរពេញ​ដោយ រីករាយ​បន្ទាប់​ពី​ចាក​ចេញ​ពី​វិស័យ​សិល្បៈ ដោយ​បច្ចុប្បន្ន​លោក​មមាញឹក​តែជាមួយ​នឹង​ការកម្សាន្តផ្ទាល់ខ្លួន ដូចជាការឡើងភ្នំ រត់ ឬថតរូបជាដើម។

នៅថ្ងៃទី ០៦ ខែធ្នូនេះ សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា លោក Chow Yun Fat បានចូលរួមក្នុងការរត់ប្រណាំងឆ្លងប្រទេសដែលធ្វើឡើងនៅហុងកុង។ តារា​សម្ដែង​រូប​នេះ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣៧​ក្នុង​ចំណោម​អត្តពលិក​៤១​នាក់​ក្នុង​ការ​ប្រណាំង​ចម្ងាយ​១០​គីឡូម៉ែត្រ។ ក្នុង​ពេលប្រកួត តួស្ដេចល្បែង​រូប​នេះបានទទួលការគាំទ្រពីបេក្ខជន និងអ្នកគាំទ្រជាច្រើន។

បន្ទាប់​ពី​ឈប់​សម្ដែង និងឈប់​ចូល​រួម​សកម្មភាព​ក្នុង​វិស័យ​សិល្បៈ​ Chow Yun Fat បានចំណាយ​ពេល​វេលាភាគ​ច្រើន​សម្រាប់ចំណង់​ចំណូល​ចិត្ត​ផ្ទាល់ខ្លួន។ យោងតាម ​​HK01 ជីវិតចូលនិវត្តន៍របស់ Chow Yun Fat គឺមានភាពសកម្មខ្លាំង​មិនខុស​ពីពេល​នៅ​ក្មេង​ឡើយ។

លោកបានសិក្សាការជ្រមុជទឹក (Scuba diving) សិក្សាការម៉ាស្សាបាតជើង និងព្យាបាលដោយការម៉ាស្សា។ តារាវ័យ ៦៧ឆ្នាំ​រូប​នេះ​ក៏​ហាត់​ប្រាណ​ជា​រៀង​រាល់​ថ្ងៃដែរ​តាម​រយៈ​ការ​ឡើង​ភ្នំ និង​រត់​ប្រណាំង។ លោកផ្តោតលើអាហាររូបត្ថម្ភ លំហាត់ប្រាណ និងរបៀបរស់នៅដែលមានសុខភាពល្អសម្រាប់មនុស្សចាស់។

លោកហូបបាយតិចៗ ឆាប់ចូលគេង ក្រោកពីព្រលឹម និងរត់ ឬដើរឡើងភ្នំជាប្រចាំ មិនថាថ្ងៃបើក​ថ្ងៃ​ធម្មតា ឬមានភ្លៀងនោះទេ។ ការ​ហ្វឹក​ហាត់​យ៉ាង​ខ្លាំង​បាន​ធ្វើ​ឱ្យ Chow Yun Fat រក្សារាងរៅបាន​យ៉ាងល្អ។ សារព័ត៌មាន On លោក​បាន​បញ្ជាក់​ថា មាន​សុខភាព​ល្អ រាងកាយ​មាំមួន បើទោះបី​មាន​អាយុ​ជិត ៧០​ឆ្នាំហើយ​ក្ដី។

បន្ថែមពីនេះ លោក Chow Yun Fat ក៏​ចូល​ចិត្ត​ការ​ថត​រូប​ដែរ។ លោក​មានស្ទូឌីយោ​ផ្ទាល់ខ្លួន​មួយសម្រាប់​ថត​ខ្លួនឯង។ កាល​ពី​ខែ​សីហា​កន្លង​ទៅ លោកបាន​ធ្វើ​ការ​តាំង​ពិព័រណ៍​រូបថត​ស​ខ្មៅ​នៅ​ទីក្រុង​ហុងកុង។

លោក Chow Yun Fat មានទ្រព្យសម្បត្តិរហូតដល់ ២០០លានដុល្លារ ប៉ុន្តែលោក និងភរិយា នៅតែចាយវាយដោយសន្សំសំចៃ និងយល់ព្រមបរិច្ចាគទ្រព្យសម្បត្តិទាំងអស់របស់ពួកគេសម្រាប់សប្បុរសធម៌នៅពេល​ពួក​គេ​អស់ជីវិត។

លោក Chow Yun Fat កើតនៅឆ្នាំ ១៩៥៥ បានធ្វើឱ្យទស្សនិកជនទូទាំងអាស៊ីចាប់អារម្មណ៍តាមរយៈខ្សែភាពយន្តជាច្រើនដូចជា A Better Tomorrow, The Killer, Once a Thief and Hard Boiled, Crouching Tiger & Hidden Dragon, Heroic Identity,… ហើយស្នាដៃចុងក្រោយរបស់គាត់គឺ Project Gutenberg (2018) ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច