ជាតារាចំណូលថ្មីតែ Choo Young Woo វ៉ាដាច់រៀមច្បងជាតារាជួរមុខក្នុងបញ្ជីតារាសម្ដែងល្បីប្រចាំខែ

ទោះបីជាទើបមានឈ្មោះល្បីក្នុងវិស័យសិល្បៈក៏ដោយ ក៏ប៉ុន្តែតារាសម្ដែង Choo Young Woo បានឡើងដល់ចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីចំណាត់ថ្នាក់កេរ្តិ៍ឈ្មោះតារាសម្ដែងប្រចាំខែ ដែលវ៉ាដាច់តារាល្បីរៀមច្បងដូចជា Lee Byung Hun និង Lee Jung Jae ។

តាមរយៈការលេចមុខជាបន្តបន្ទាប់ក្នុងគម្រោងភាពយន្តផ្សេងៗ ធ្វើឲ្យតារាវ័យ ២៦ឆ្នាំមានកេរ្តិ៍ឈ្មោះរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយជាតារាជំនាន់ក្រោយ ដែលមានទាំងភាពទាក់ទាញ និងស្នាដៃដែលល្បី។

កាលពីថ្ងៃទី ២២ ខែកក្កដា វិទ្យាស្ថានស្រាវជ្រាវអាជីវកម្មកូរ៉េបានចេញផ្សាយលទ្ធផលនៃការវិភាគកេរ្តិ៍ឈ្មោះរបស់តារាសម្តែងប្រចាំខែកក្កដា ឆ្នាំ ២០២៥ ។ វិទ្យាស្ថានបានវិភាគទិន្នន័យដែលបង្ហាញពីប្រជាប្រិយភាពសម្រាប់តារាសម្តែងប្រុស ១០០ នាក់ដែលលេចមុខក្នុងរឿងភាគ ភាពយន្ត និងមាតិកាអនឡាញនានាចាប់ពីថ្ងៃទី ២២ ខែមិថុនាដល់ថ្ងៃទី ២២ ខែកក្កដា។ ទិន្នន័យនេះត្រូវបានវាស់វែងដោយផ្អែកលើ engagement ពីអ្នកលេងអ៊ិនធឺណិត ការផ្សាយព័ត៌មាន ទំនាក់ទំនង និងចំណាប់អារម្មណ៍ក្នុងសហគមន៍។

យោងតាមលទ្ធផលខែកក្កដា ឆ្នាំ ២០២៥ Choo Young Woo បានជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយសន្ទស្សន៍ប្រជាប្រិយភាព ៧,៦៩ លានពិន្ទុ តាមពីក្រោយដោយតួ “Squid Game” Lee Jung Jae ស្ថិតនៅលេខ ២ ដោយទទួលបាន ៧ លានពិន្ទុ និង Lee Byung Hun ជាប់លេខ ៣ ដោយទទួលបាន ៦,៥ លានពិន្ទុ ។ តារាដែលបានជាប់ចំណាត់ថ្នាក់កំពូលបន្តបន្ទាប់ទៀតរួមមាន Park Bo Gum, Jo Yu Ri, Park Bo Young, Jo Yi Hyun, Lee Jong Suk, Im Si Wan និង Park Gyu Young។

កើតក្នុងឆ្នាំ ១៩៩៩ Choo Young Woo បានបង្ហាញមុខផ្លូវការជាលើកដំបូងនៅឆ្នាំ ២០២១ ក្នុងនាមជាតួឯកក្នុងរឿងភាគ web drama ‘You Make Me Dance’។ ចាប់តាំងពីពេលនោះមក លោកបានបង្ហាញខ្លួននៅក្នុងស្នាដៃជាច្រើនដូចជា ‘ The Tale of Lady Ok’ និង ‘The Trauma Code: Heroes on Call’ ហើយក៏មានការទទួលស្គាល់ជាបណ្តើរៗក្នុងចំណោមទស្សនិកជន។

ថ្មីៗនេះ លោកបានបង្ហាញខ្លួននៅលើភាពយន្តភាគរបស់ Netflix ‘Mercy for None’ និង ‘Head Over Heels’ ហើយបានទាក់ទាញចំណាប់អារម្មណ៍ជាពិសេសតាមរយៈការតួជាតួអង្គពីរនាក់ដែលមានអត្តចរិតផ្ទុយគ្នាស្រឡះ ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ពីទេពកោសល្យលេចធ្លោរបស់ខ្លួនក្នុងអាជីពសម្ដែង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *