ជយលាភី Face of Cambodia 2023 ២ រូប ចេញទៅដណ្ដើមពានរង្វាន់នៅអន្តរជាតិទៀតហើយ!

ខណៈពេលនេះម្ចាស់ជយលាភីទាំង ២ រូប នៃកម្មវិធី Face of Cambodia 2023 គឺតារាម៉ូដែល ឆោម ស៊ីម និងម៉ូដែលកូនកាត់ខ្មែរ-អង់គ្លេស​ រ៉ូសស្សែល ហ្សូលីយ៉ា អេលីហ្សាប៊ែត កានីកា កំពុងមានវត្តមានប្រកួតក្នុងកម្មវិធី Asia Model Festival នៅឯប្រទេសកូរ៉េខាងត្បូង ជាមួយបេក្ខភាពមកពីជាង ២០ ប្រទេសផ្សេងទៀតជុំវិញពិភពលោក។

ឆោម ស៊ីម និង កានីកា បានបង្ហាញអារម្មណ៍រំភើបរីករាយចំពោះឱកាសតំណាងជាតិកម្ពុជាលើឆាកអន្តរជាតិដ៏ធំនេះ។ ថ្វីបើ កានីកា ធ្វើដំណើរទៅដល់ទឹកដីកូរ៉េមុនកំលោះសង្ហា ឆោម ស៊ីម បន្តិចក៏ពិតមែន តែអ្នកទាំងពីរពិតជារីករាយក្នុងការចាប់ដៃសហការគ្នាប្រកួតប្រជែងយកពានរង្វាន់មកជូនប្រទេសជាតិវិញ។

មុនចេញដំណើរទៅប្រកួតនៅវេទិកាអន្តរជាតិនេះ ជយលាភី Face of Cambodia 2023 ២ រូបនេះ ធ្លាប់ផ្តល់កិច្ចសម្ភាសឱ្យដឹងថា អ្នកទាំង ២ នឹងព្យាយាមប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តក្នុងការប្រកួត ដើម្បីបង្ហាញឱ្យពិភពលោកឃើញពីសមត្ថភាពរបស់តារាម៉ូដែលខ្មែរយើង និង​នាំសិល្បៈ វប្បធម៌ និងភាពស្រស់ស្អាតរបស់ខ្មែរយើងទៅបង្ហាញ​ឱ្យ​ពិភពលោកកាន់តែស្គាល់ច្បាស់។ ពេលនេះ ស៊ីម និង កានីកា កំពុងហ្វឹកហាត់ និងធ្វើការហាត់សមបណ្តើរៗត្រៀមសម្រាប់ការប្រកួតនៅដើមខែវិច្ឆិកានេះ។

ទោះលទ្ធផលចេញមកបែបណាក៏ដោយ ក៏បេក្ខភាពតំណាងជាតិកម្ពុជាទាំង២រូបនេះ មិនសោកស្តាយឡើយ ព្រោះពួកគេបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការប្រកួតមួយនេះ ប៉ុន្តែយ៉ាងណាក៏សូមឱ្យទស្សនិកជនជួយគាំទ្រ និងលើកទឹកចិត្តដល់អ្នកទាំងពីរ។ ពិសេស ចូលរួមបោះឆ្នោតដល់តារាម៉ូដែលកម្ពុជាយើងទាំងពីររូបឱ្យបានច្រើនកុះករ។

ក្រៅពីលោក ឆោម ស៊ីម និងតារាម៉ូដែល កានីកា ដែលចូលរួមប្រកួតប្រជែងកម្មវិធីនេះ ក៏នឹងមានតារាម៉ូដែលរាងខ្ពស់ស្រឡះ ​ ទ្រី តារាវុធ ដែលលោកនឹងតំណាងកម្ពុជា ដើម្បីឡើងទទួលពានរង្វាន់ Model Star Award ពីកម្មវិធី 2023 Asia Model Festival នៅប្រទេសកូរ៉េ នៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម