អ្នកគាំទ្រក្ដុកក្ដួលក្រោយ Jihyo សមាជិក TWICE ទម្លាយបែបនេះ ក្នុងកម្មវិធីជួបជុំអ្នកគាំទ្រ

សម្រាប់តារាខេប៉ុបពិតជាត្រូវការពេលវេលា មហិច្ឆតា ភាពឆ្លាតវៃ និងការលះបង់ជាច្រើនដើម្បីអាចឈានជើងទៅឈរលើកំពូលនៃភាពជោគជ័យដែលនេះបានធ្វើឱ្យពួកគេមិនអាចរស់នៅក្នុងជីវិតធម្មតាមួយដូចមនុស្សទូទៅនោះទេ។ ដូច្នេះវាមិនមែនជារឿងចម្លែកនោះទេដែលតារាខេប៉ុបម្នាក់ៗមានកាលវិភាគមមាញឹកខ្លាំងបំផុត។

ថ្មីៗនេះអ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណេតជាច្រើនបានខូចចិត្តជាខ្លាំង បន្ទាប់ឮ Jihyo សមាជិកក្រុមតារាចម្រៀងនារី TWICE បានចំហនិយាយពីតស៊ូជម្នះភាពលំបាកក្នុងរយៈពេល ៨ ឆ្នាំក្នុងជីវិតជាតារាខេប៉ុបរហូតមានជោគជ័យដូចសព្វថ្ងៃនៅកម្មវិធីជួបជុំអ្នកគាំទ្រ។

អ្នកគាំទ្រម្នាក់បានចែករំលែកនៅលើបណ្ដាញសង្គមថា Jihyo បាននិយាយថាពួកនាងពិតជារវល់ខ្លាំងពេកហើយ រហូតមិនអាចរស់នៅបានក្នុងជីវិតដូចមនុស្សធម្មតានោះទេ។ នាងបានបន្តថាពេលស្ដាប់ទៅ វាអាចនឹងធ្ងន់ធ្ងរបន្តិចហើយ ប៉ុន្តែនាងមិនដែលស្ដាយក្រោយជាមួយជម្រើសមួយនេះឡើយ។

អ្នកគាំទ្ររូបនោះក៏បានបន្តនៅលើសំណេររបស់គេថាពាក្យរបស់ Jihyo ពេលនោះពិតជាបានធ្វើឱ្យគេឈឺចាប់មែនទែន។ ពេលខ្លះ TWICE ត្រូវចេញចេញផ្សាយអាល់ប៊ុម ៨ ដងក្នុងមួយឆ្នាំទាំងជាភាសាកូរ៉េ និងជាភាសាជប៉ុនរួមជាមួយការថតវីដេអូបទចម្រៀងដល់ទៅ ១០ ឯណោះ។

មិនត្រឹមប៉ុណ្ណេះ ពួកគេក៏ត្រូវធ្វើការប្រគំតន្រ្តីទេសចរណ៍នៅអាស៊ី ការប្រគំតន្រ្តីតាមពហុកីឡាដ្ឋាន ថែមទាំងត្រូវចេញបទចម្រៀងពេញមួយឆ្នាំទៀតផងរហូតដល់មានពេលមួយ Jihyo ធ្លាប់បាននិយាយទាំងមានស្នាមញញឹមលើផ្ទៃមុខថាពេលខ្លះនាងពិតជាចង់បោះបង់ចោលខ្លាំងណាស់។

បន្ទាប់ពីបានឮពាក្យសម្ដីបង្កប់ភាពឈឺចាប់ និងឃើញស្នាមញញឹមបង្កប់ភាពជូរចត់ជាច្រើនបែបនេះបានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍រំជួលចិត្ត និងគិតដល់បទចម្រៀងល្បីៗរបស់ TWICE ទើបដឹងថាពួកនាងខំប្រឹងខ្លាំងប៉ុណ្ណា លះបង់ប៉ុណ្ណា និងឆ្លងកាត់ឧបសគ្គច្រើនប៉ុណ្ណាដើម្បីសម្រិតសម្រាំងបទចម្រៀងមួយបទៗជូនអ្នកគាំទ្រ។

ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រផ្សេងៗជាច្រើនបានបញ្ចេញមតិអរគុណដល់ការលើកទឹកចិត្តពីក្រុម TWICE អ្នកខ្លះបញ្ចេញអារម្មណ៍ខូចចិត្តអាណិតដល់អាយដលរបស់ខ្លួន អ្នកខ្លះកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ TWICE ហើយក៏មានអ្នកខ្លះៗវិញបានបញ្ចេញមតិលើកទឹកចិត្តដល់ TWICE វិញផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ