អតីតមិត្តប្រុស Hara ត្រូវបង់ប្រាក់ជំងឺចិត្តខ្ទង់ម៉ឺនដុល្លារ ព្រោះលោកក៏ជាមូលហេតុមួយឱ្យនាងធ្វើអត្ដឃាត

ការចាកចេញរបស់ Hara ដែលជាសមាជិកក្រុមចម្រៀងនារីល្បី KARA ពិតជាធ្វើឱ្យមហាជន និងក្រុមអ្នកគាំទ្រ​សោកស្ដាយខ្លាំង ហើយសឹងតែមិនជឿថាមានរឿងអកុសលបែបនេះកើតមានឡើង។ ថ្មីៗ នេះដែរ អតីតមិត្តប្រុស Hara គឺលោក Choi JongBum ក៏ត្រូវបានតុលាការតម្រូវឱ្យបង់ប្រាក់មួយចំនួនដល់គ្រួសារ Hara ដែរ ដោយសារលោកក៏ជាមូលហេតុមួយក្នុងចំណោមផ្សេងៗទៀត​ធ្វើឱ្យនាងសម្រេចចិត្តធ្វើអត្តឃាត។

យោងតាមប្រភពព័ត៌មានកូរ៉េ Seoul.co.kr កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ បានឱ្យដឹងថា លោក Choi JongBum ដែលត្រូវជាអតីតមិត្តប្រុសរបស់ Hara ត្រូវបានតុលាការទីក្រុងសេអ៊ូលតម្រូវឱ្យបង់ទឹកប្រា​ក់ ៧៨ លានវ៉ុន ឬប្រហាក់ប្រហែល ៥៤ ៦៨៥ ដុល្លារអាមេរិកជូនទៅ​គ្រួសាររបស់ Hara។

តុលាការក្រុងសេអ៊ូលបានលើកឡើងថា សកម្មភាពរបស់លោក Choi JongBum​ ដូចជាប្រើអំពើហិង្សា គម្រាមកំហែងចំពោះ Hara គឺបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់នាងយ៉ាងខ្លាំង និងជាហេតុផលមួយក្នុងចំណោមផ្សេងទៀតដែលធ្វើឱ្យនាងគិតខ្លីសម្រេចចិត្តធ្វើអត្ដឃាត។ ដូច្នេះលោកត្រូវតែសងនូវជំងឺចិត្តដល់ក្រុមគ្រួសាររបស់ជនរងគ្រោះ។

បកត្រលប់ទៅឆ្នាំ ២០២០ លោក Choi JongBum ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទ ប្រើអំពើហិង្សា និងគម្រាមកំហែងលើ Hara។​ ខណៈការថតរូបភាព វីដេអូអាសអាភាស មិនត្រូវបានតុលាការដាក់ទោសឡើយដោយសាររូបលោកបដិសេធ និងមិនមានភស្ដុតាងគ្រប់គ្រាន់ ជាហេតុធ្វើឱ្យមហាជនជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង។

តែយ៉ាងណាមិញ ក្រោយតុលាការសម្រេចឱ្យរូបលោកបង់ប្រាក់ជូនគ្រួសារជនរងគ្រោះ ក៏បានធ្វើឱ្យមហាជនហាក់មានការស្ងប់ចិត្តបន្ដិច ថ្វីបើមិនអាចធ្វើឱ្យជនរងគ្រោះរស់រានមានជីវិតឡើងវិញប៉ុន្ដែគ្រាន់ជាងមិនបានធ្វើអ្វីទាល់តែសោះ។

គួរបញ្ជាក់ កាលពីថ្ងៃទី ២៤ ខែ វិចិ្ឆកា ឆ្នាំ ២០១៩ ជាពេលវេលាដ៏រន្ធត់មួយសម្រាប់ក្រុមអ្នកគាំទ្រខេប៉ុបដោយសារតែ Hara បានសម្រេចបញ្ចប់ជីវិតខ្លួនក្នុងវ័យ ២៨ ឆ្នាំដោយសារជួបវិបត្ដិស្មុគស្មាញក្នុងចិត្តច្រើនពេក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង