ពីតួកុមារីក្លាយជាតួឯកស្រីលំដាប់ប្រទេស! បង្ហាញតារាស្រីកូរ៉េ ៧ រូបដែលតស៊ូប្រឡូកសិល្បៈតាំងពីក្មេង

ទោះបីជាមានវ័យក្មេង តែការពិតតារាប្រុសស្រីល្បីៗជាច្រើនដួងបានប្រឡូកក្នុងវិស័យនេះអស់រាប់ទសវត្សរ៍មកហើយ ដោយសារតែពួកគេបានចាប់ផ្តើមការងារសិល្បៈតាំងពីនៅវ័យកុមារ។ ដូច្នេះថ្ងៃនេះ AMS នឹងនាំប្រិយមិត្ត​មក​មើល​តារា​ស្រី​ ៧ ​ដួង​ដែល​ចាប់​ផ្ដើមអាជីព​តាំងពីក្មេង និងបានវិវត្តខ្លួនរហូតមានឋានៈ​ជា​តារា​ស្រីលំដាប់​កំពូល។

១. Kim Yoo Jung

ចាប់ផ្ដើមដំបូងគេគឺតារាស្រី Kim Yoo Jung ដែលបច្ចុប្បន្នមានអាយុត្រឹមតែ ២៤ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែនាងបានប្រឡូកក្នុងវិស័យនេះអស់រយៈពេល ២១ ឆ្នាំមកហើយ។ តារាសម្តែងទេពកោសល្យខ្ពស់រូបនេះបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៣ នៅពេលនាងមានអាយុ ៤ ឆ្នាំដោយចាប់ផ្តើមអាជីពជាតារាសម្តែងកុមារ។ ជាមួយនឹងរូបរាងដ៏គួរឱ្យស្រលាញ់ និងសមត្ថភាពសម្ដែងមិនគួរឱ្យជឿ Kim Yoo Jung ចំណាយពេលមិនយូរនោះឡើយដើម្បីក្លាយជាតារាស្រីកំពូលម្នាក់របស់កូរ៉េខាងត្បូង។ នៅទីបំផុតនាងត្រូវបានគេដាក់រហ័សនាមថា “ប្អូនស្រីតូចរបស់ជាតិ” សម្រាប់សមត្ថភាព និងប្រជាប្រិយភាពលំដាប់កំពូលរបស់នាង។

២. Lee Se Young

តារាសម្ដែង Lee Se Young បានបង្ហាញខ្លួនជាលើកដំបូងនៅពេលដែលនាងមានអាយុ ៥ ឆ្នាំ ក្នុងឆ្នាំ ១៩៩៧ និងទទួលបានភាពល្បីល្បាញបន្ទាប់ពីការបង្ហាញខ្លួននៅក្នុងរឿង The Red Sleeve និងThe Story of Park’s Marriage Contract ដែលធ្វើឱ្យនាងក្លាយជាតារាជើងចាស់នៅក្នុងវិស័យសិល្បៈជាមួយនឹងបទពិសោធន៍ជិត ៣០ ឆ្នាំ។ ហើយខណៈពេលដែល Lee Se Young មានជំនាញពិតប្រាកដក្នុងការសម្ដែងនោះ ក៏មានសេចក្ដីរាយការណ៍ថាម្តាយរបស់នាងគឺជាអ្នកចុះហត្ថលេខាឱ្យនាងក្លាយជាតារាសម្តែង។ ម្តាយរបស់នាងមានការភ័យខ្លាចថាកូនស្រីដ៏ស្រស់ស្អាតរបស់ខ្លួនអាចត្រូវបានគេចាប់ជំរិត ដូច្នេះគាត់ចង់ឱ្យមុខរបស់ Lee Se Young លេចលើកញ្ចក់ទូរទស្សន៍ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយទីបំផុតនាងក៏បានក្លាយជាតារាសម្ដែងដ៏ល្បីល្បាញ។

៣. Kim So Hyun

មក​ដល់​លេខ​៣ គឺ​ជា​តារា​ស្រី​ដ៏​ល្បី​លំដាប់ប្រទេសមួយ​រូប​ទៀត​គឺ Kim So Hyun។ នាងបានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ២០០៦ នៅពេលមានអាយុ ៧ ឆ្នាំ។ Kim So Hyun ទទួលបានភាពល្បីល្បាញខ្លាំងនៅពេលដែលនាងមានអាយុ ១៣ ឆ្នាំសម្រាប់ការសម្ដែងនៅក្នុងរឿង Moon Embracing the Sun ។ ចាប់តាំងពីពេលនោះមក តារាស្រីរូបនេះ បានក្លាយជាតារាស្រីមួយដួង ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតក្នុងប្រទេស ដោយនាងបានចូលប្រឡូកការសម្ដែងរឿងធំៗជាបន្តបន្ទាប់។ ស្នាដៃដែលគួរអោយចាប់អារម្មណ៍បំផុតក្នុងអាជីពរបស់នាងមានដូចជា Rooftop Prince, I Miss You, IRIS 2, Love Alarm, River Where The Moon Rise និង My Lovely Liar ។

៤. Park Eun Bin

តារាសម្ដែង Park Eun Bin គឺជាតារាស្រីជួរមុខម្នាក់ទៀត ដែលបានចាប់អាជីពសម្ដែងតាំងពីកុមារ។ បង្ហាញខ្លួនជាលើកដំបូងកាលពីអាយុ ៦ ឆ្នាំ Park Eun Bin បានសម្តែងនៅក្នុងរឿងភាគជាច្រើនកាលពីកុមារភាព។ ខណៈបន្តរីកចម្រើនក្នុងនាមជាតារាសម្ដែងកុមារ Park Eun Bin ត្រូវចំណាយពេលយូរបន្តិច ដើម្បីទទួលបានតំណែងតួឯកដំបូង។ ត្រលប់ទៅឆ្នាំ ២០១២ នៅពេលដែលនាងត្រូវបានជ្រើសរើសជាតួឯកស្រីនៅក្នុង Operation Proposal នៅពេលនោះនាងមានអាយុ ២០ ឆ្នាំ ហើយជាច្រើនឆ្នាំបន្តមកទៀត Park Eun Bin បានបង្កើនភាពល្បីល្បាញរបស់ខ្លួនបន្តិចម្តងៗរហូតក្លាយជាតារាស្រីសំណព្វបេះដូងជួរមុខរបស់កូរ៉េ ជាមួយការសម្ដែងក្នុងរឿងល្បីៗដូចជា The King’s Affection, Extraordinary Attorney Woo និង Castaway Diva ។

៥. Kim Hyun Soo

Kim Hyun Soo ចាប់ផ្តើមសម្តែងនៅពេលនាងមានអាយុ ១១ ឆ្នាំតាមរយៈខ្សែភាពយន្ត Silenced ដែលតាមរយៈរឿងនេះនាងបានជាប់ឈ្មោះប្រកួតប្រជែងពានរង្វាន់តួរងស្រីឆ្នើមនៅកម្មវិធី Grand Bell Awards លើកទី ៤៩ ។ ចាប់តាំងពីពេលនោះមក នាងក៏បានតំណែងជាតួឯកស្រីក្នុងរឿងភាគជាច្រើន រួមទាំង My Love from the Star ផងដែរ។ នាងក៏បានសម្តែងក្នុងវីដេអូចម្រៀងរួមគ្នារបស់ IU និង Seo Taiji ដែលមានចំណងជើងថា “Sogyeokdong” ផងដែរ។

នៅពេលចម្រើនវ័យកាន់តែច្រើន នាងក៏ចាប់ផ្តើមទទួលបានតំណែងតួឯកកាន់តែច្រើន ជាពិសេសគឺតួអង្គ Bae Rona នៅក្នុងរឿងភាគ Penthouse ។

៦. Moon Geun Young

Moon Geun Young បានបង្ហាញខ្លួនដំបូងនៅអាយុ ១២ ឆ្នាំក្នុងរឿងភាគ Burnt Rice Teacher and Seven Potatoes។ ​បន្ត​បន្ទាប់​មកនាងបាន​សម្តែង​ជា​តួ​ Song Hye Kyo កាលនៅក្មេងក្នុង​រឿង Autumn in My Heart ដែលធ្វើឱ្យនាងចាប់ផ្ដើមមានឈ្មោះបោះសំឡេង។ ចាប់តាំងពីពេលនោះមក នាងបានសម្តែងក្នុងរឿងភាគ និងភាពយន្តល្បីៗជាច្រើន រួមមាន A Tale of Two Sisters, Cheongdam-dong Alice, Catch the Ghost និង The Throne ។

៧. Kim Hyang Gi

Kim Hyang Gi បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​អាយុ​ ៦ ​ឆ្នាំ​ក្នុង​រឿង Heart Is…។ បន្ទាប់​មក​នាងក៏ត្រូវបានគេ​ស្គាល់កាន់តែច្រើន​តាម​រយៈ ភាពយន្តភាគ The Queen’s Classroom ខណៈរឿង​ដែល​ធ្វើ​ឱ្យ​នាង​ទទួល​បាន​ភាព​ល្បី​ល្បាញដល់កំពូល​គឺ​ការ​សម្ដែង​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​ Along With the Gods។ នាងក៏បានដើរតួជាតួឯកក្នុងរឿងភាគPoong, the Joseon Psychiatrist ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *