មិនធម្មតាមែន! តារាចម្រៀងថ្មី កៅ សុជាតា កូនក្រុម ឈីន រតនៈ មានហ្វេនច្រើននៅតាមខេត្ត

នេះជាលើកដំបូងហើយដែលតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស កញ្ញា ឈីន រតនៈ ដឹកដៃកូនក្រុមរបស់នាង គឺ កៅ សុជាតា ឡើងអង្រួនឆាកខនសឺតលើកដំបូង បន្ទាប់ពី​ចប់កម្មវិធីប្រឡងចម្រៀងច្រៀងជាគូ Duet Song Festival Cambodia រដូវកាលទី១ កាលពីពេលថ្មីៗកន្លងទៅនេះ។ 

ថ្វីដ្បិតតែ ​កៅ សុជាតា របូតពាន Duet Song Festival Cambodia រដូវកាលទី១ ប៉ុន្តែតារាស្រីវ័យក្មេងរូបនេះ ជាបេក្ខភាពជើងខ្លាំងម្នាក់អាចឈានដល់វគ្គផ្ដាច់ព្រ័ត្រដោយទឹកដមសំនៀងដ៏ពីរោះរណ្តំរបស់នាងបានដក់ជាប់ក្នុងចិត្តអ្នកគាំទ្ររួចទៅហើយ សូម្បីតែតាមបណ្តាខេត្តក៏មានអ្នកគាំទ្រនាងច្រើនសន្ធឹកដែរ។ ជាក់ស្តែង កាលពីចុងសប្តាហ៍​កន្លង ម្ចាស់បទ «មិនហ៊ានឆាតទៅគេ» បាននាំពន្លកតារាចម្រៀងថ្មី កៅ សុជាតា ទៅអង្រួនឆាក Cambodia Mini Concert នៅផ្សារអង់តាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើឱ្យផ្អើលអស់អ្នកស្រុកភូមិឱ្យមករាំលេងកម្សាន្តជាមួយអ្នកទាំងពីរ។

តារាចម្រៀងថ្មីថ្មោង សុជាតា រំភើបខ្លាំងណាស់ដែលមានឱកាសបានឡើងជាមួយមេក្រុមនាងម្តងទៀត ហើយ​អ្វី​ដែល​រឹតតែរំភើបគឺនេះជាឆាកខនសឺតលើកដំបូង ដែលនាងបានឡើងច្រៀងជាមួយមេក្រុមរបស់ខ្លួន។ រតនៈ និង ជាតា បានបកស្រាយចម្រៀងរួមគ្នា ២ បទ យ៉ាងពីរោះរណ្តំចិត្តអ្នកគាំទ្រ រហូតពួកគេស្រែកច្រៀងតាមអ្នកទាំងពីរគ្រប់គ្នា។ ក្រៅពីនោះតារាចម្រៀងទាំងពីររូប បានបកស្រាយចម្រៀងទោល និងបទញាក់កន្ត្រាក់អារម្មណ៍ជាមួយក្បាច់រាំដ៏រស់រវើក ញ៉ាំងឱ្យបរិយាសកាសរឹតសប្បាយរីករាយខ្លាំងឡើង។

មិនគួរឱ្យជឿ ឡើងអង្រួនឆាកតន្រ្តីជាមួយគ្នាលើកដំបូង គ្រូសិស្សទាំងពីររូប ទទួលបានកាដូប្លែកៗជាច្រើនពីអ្នកគាំទ្រនៅខេត្តតាកែវ។ សន្ទុះគាំទ្រខ្លាំងរបស់អ្នកគាំទ្រ ជាសញ្ញាល្អសម្រាប់តារាស្រី កៅ សុជាតា ដែលនាងទើបបោះជំហានចូលវិស័យចម្រៀងនៅពេលនេះ។ ទន្ទឹមគ្នានឹងការប្រគំតន្ត្រីនៅតាកែវ​ ​នៅទឹកដីខេត្តបន្ទាយមានជ័យ​ក៏​នឹង​មាន​វត្តមាន​អ្នក​ទាំង ២ តទៅទៀតដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen