រឿងដែលបេក្ខភាព The Voice Cambodia រដូវកាលទី៣ សុខុម រចនា មិនឱ្យតម្លៃ ជី ដេវីត ដែលជាម្ចាស់ដើមបទ «How about now» នៅតែជាប្រធានបទក្តៅគគុកដែលអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងបណ្តាអ្នកលេង Tik Tok នាំគ្នាជជែកវែកញែករកហេតុផល។


មិនបង្អង់យូរក្រោយផ្ទុះរឿងនេះភ្លាម Alex Conan Real ហៅ ចែតា បានចេញមុខមកពន្លះបេក្ខភាព The Voice Cambodia រដូវកាលទី៣ សុខុម រចនា ដែលគ្រប់គ្នាស្គាល់ថា អ្នកច្រៀងបទ «How about now» version អកកេះ មិនសំចៃមាត់ ថែមទាំងវែកញែកបញ្ជាក់ហេតុផលច្បាស់ៗចំពោះរឿងនេះថែមទៀតផង។

មិនត្រឹមតែ ចែតា ម្នាក់ប៉ុណ្ណោះទេដែលបញ្ចេញយោបល់លើរឿងកំពុងក្តៅគគុកនេះ សូម្បីតារាចម្រៀងឯករាជ្យ កញ្ញា ចិត្ត កញ្ចនា ក៏មិនឱបដៃមើលដែល ដោយមុននេះបន្តិចនាងបានរៀបរាប់លើទំព័រហ្វេសប៊ុកផ្លូវការថា «Cover ពិរោះយ៉ាងណា ល្អយ៉ាងណាក៏នៅតែត្រូវឲ្យតម្លៃស្នាដៃ ទៅម្ចាស់ដើមដែលផលិត។ បើអញ្ចឹងដដែល និពន្ធបទខ្លួនឯង ផលិតខ្លួនឯងច្រៀងហ្មងហូវ! យកបទគេ ធ្វើដូចបទខ្លួនឯងចឹង, ម៉ាក់ថា No ហើយ !»។ ការលើកខាងឡើងរបស់ម្ចាស់បទ «ភ្លេចខ្លួន» ត្រូវចិត្តអ្នកគាំទ្រស្តូកតែម្តង ដោយគេឃើញអ្នកគាំទ្រចូលទៅ Comment យល់ស្របសំណេររបស់នាងគ្រប់គ្នា។


ក្រឡេកទៅមើលតារាចម្រៀងរ៉េបល្បីឈ្មោះជាម្ចាស់បទ «How about now» ជី ដេវីត វិញនោះ មិនមានប្រតិកម្មក្តៅៗអ្វីលើរឿងនេះឡើយ តែមើលទៅលោកបានបង្ហាញហួសចិត្ត និងអស់សំណើចជាខ្លាំង តែលោកមិនបានសរសេរអ្វីលើបណ្តាញសង្គមហ្វេសប៊ុកនោះទេ គ្រាន់តែបង្ហោះរូប emogi សើចបែបអស់សំណើច តែគេបានឃើញអ្នកម៉ាក់សម័យថ្មី ទេព បូព្រឹក្ស បានចូលទៅ Comment ថា «ការលើកលែងឲ្យអ្នកដទៃ ដូចជាការលើកលែងឲ្យខ្លួនឯង»។

ពេលនេះគេមិនទាន់អាចសន្មត់ថា រឿងនេះនឹងបញ្ចប់ទៅរបៀបណាឡើយ ខណៈទំព័រហ្វេសប៊ុក Khom Rachana / ខុម រចនា ក៏បានបង្ហោះសារឆ្លងតបរឿងរ៉ាវនេះដែល តែអ្នកគាំទ្រតារារ៉េប ជី ដេវីត ហាក់នៅមិនទាន់ស្ងប់ចិត្តចំពោះរឿងនេះឡើយ៕
























Account
Security
Favourite Content