កាលពីឆ្នាំ ២០១៤ រឿងភាគល្បី The Romance Of The Condor Heroes បានធ្វើឲ្យតារាសម្ដែងប្រុសចិន Chen Xiao និងតារាស្រី Michelle Chen ដែលជាតួឯក បានលង់ស្រឡាញ់គ្នា និងចាប់ដៃគ្នាចូលរោងមង្គលសាងគ្រួសារយ៉ាងមានសុភមង្គល។ អ្នកទាំងពីរបានប្រកាសរៀបមង្គលការនៅក្នុងឆ្នាំ ២០១៦ និងទទួលបានចំណងដៃកូនប្រុសម្នាក់។ តារាប្រុសស្រីមួយគូនេះ ត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងប្រទេសចិនផងដែរ។


រហូតនៅថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤ ក៏មានលេចពាក្យចចាមអារ៉ាមថា ចំណងអាពាហ៍ពិពាហ៍របស់តារាប្រុសចិន Chen Xiao និងតារាស្រី Michelle Chen ដើរដល់ផ្លូវបំបែក និងបានលែងលះគ្នារួចទៅហើយគ្រាន់តែមិនទាន់ប្រកាសជាសាធារណៈ។ ដំណឹងនេះ បានក្លាយជាព័ត៌មានលេខ ១ ក្ដៅគគុកក្នុងប្រទេស ចិន។
អ្នកកាសែតល្បីឈ្មោះម្នាក់ក្នុងប្រទេសចិន Jiang XiaoYan បានទម្លាយថា តារាប្រុស ChenXiao មានបំណងចង់លែងលះជាមួយភរិយា និងសុខចិត្ដចុះចេញពីផ្ទះមិនយកអ្វីទាំងអស់។ លោកថែមទាំងកាត់ផ្ដាច់ទំនាក់ទំនង និងផ្លាស់ប្ដូរលេខទូរសព្ទ លែងទាក់ទងជាមួយភរិយា តារាស្រី Michelle Chen។ អ្នកកាសែតរូបនោះ មិនបានទម្លាយពីមូលហេតុលែងលះឡើយ តែបានបញ្ជាក់ថា តារាប្រុស ChenXiao មិនបានចូលផ្ទះអស់មួយរយៈមកហើយ។ ភរិយារបស់លោក តារាស្រី Michelle Chen អាចទាក់ទងលោកបានតាមរយៈ ក្រុមការងាររបស់លោកប៉ុណ្ណោះ។



អ្នកកាសែត Jiang XiaoYan បានបន្ថែមថា៖ នៅខែ មេសា ឆ្នាំ ២០២៤ តារាស្រី Michelle Chen បានជូនកូនទៅសាលារៀនតែម្នាក់ឯង ជាមួយទឹកមុខសោកសៅ។ ដំណឹងនេះធ្វើឲ្យមហាជន ហាក់មានការភ្ញាក់ផ្អើលខ្លាំង។ បកត្រឡប់ទៅឆ្នាំ ២០២២ អ្នកទាំងពីរក៏ធ្លាប់ត្រូវបានគេសង្ស័យថា លែងលះគ្នាផងដែរ តែទាំងសងខាង បានចេញមុខបដិសេធ។
សម្រាប់បច្ចុប្បន្ន ទាំងតារាប្រុស Chen Xiao និងតារាស្រី Michelle Chen មិនទាន់ចេញមុខបញ្ជាក់ពីរឿងលែងលះនេះនៅឡើយនោះទេ៕



























Account
Security
Favourite Content