ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ នេះ ជាថ្ងៃខួបគម្រប់ ១ ឆ្នាំនៃអាពាហ៍ពិពាហ៍របស់តារាចម្រៀងឯករាជ្យ ចេន និងភរិយា។ ក្នុងថ្ងៃពិសេសនេះ ម្ចាស់បទ «ពងទា» មិនភ្លេចពាក្យពេចន៍ផ្អែមល្ហែមជូនចំពោះភរិយានោះឡើយ ដោយលោកបានបង្ហោះរូបថតរៀបការមួយសន្លឹកភ្ជាប់ជាមួយ Caption ដ៏មានអត្ថន័យ និងពាក្យមួយឃ្លារបស់ភរិយា ដែលធ្វើឱ្យលោកចង់ចាំរហូតដល់ថ្ងៃសូន្យ។

តារាចម្រៀង ចេន បង្ហោះសារលើទំព័ររហ្វេសប៊ុកលោកថា “22/05/2023.នៅថ្ងៃដែលខ្ញុំដួលមនុស្សស្រីម្នាក់នេះនៅក្បែរខ្ញុំលើកទឹកចិត្តខ្ញុំគ្រប់វិនាទី នាងចាត់ទុកខ្ញុំជាមេទ័ពគ្រប់ពេលវេលា នាងធ្លាប់និយាយពាក្យមួយម៉ាត់ដែលខ្ញុំនឹងចាំដល់ថ្ងៃសូន្យ «បងត្រូវចាំទុកថ្ងៃដែលបងឈឺគ្មានអ្នកណាមើលបងឡើយក្រៅពីខ្ញុំ”។
ហ្វេនៗនាំគ្នាអបអរថ្ងៃខួបគម្រប់១ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍របស់ ចេន ព្រោងព្រាត ខណៈភរិយារបស់លោកក៏បានចែករំលែករូបថតនោះ ហើយភ្ជាប់ជាមួយ Caption ថា «Happy wedding anniversary hubby សល់បានអាល្អិតមួយ»៕



























Account
Security
Favourite Content