សិស្សច្បង ជា ស្រីនា ចែករំលែកគន្លឹះដើម្បីប្រឡងបាននិទ្ទេស A

ក្នុង​នាម​ជា​អតីត​សិស្ស​និទ្ទេស A មួយ​រូប​អ្នក​ផលិត​មាតិកា​រូប​ស្រស់ នា ស្រីនា ចែក​រំលែក​គន្លឹះ​យក​និទ្ទេស A ដល់​សិស្ស​ប្អូន​ថ្នាក់​ទី ១២ ដែល​ត្រៀម​ប្រឡង​នា​ថ្ងៃ​ទី ២៨ ខែ សីហា ឆ្នាំ ២០២៥ ខាង​មុខនេះ។

កាល​សម័យ​ប្រឡង​ឆ្នាំ ២០១៨ ជា ស្រីនា ជា​សិស្ស​ទទួល​បាន​បាន​និទ្ទេស A ក្នុង​លំដាប់​ពិន្ទុ ៩៩.៩៦៥ ជា​សិស្ស​ពូកែ​មួយ​រូប​ថែម​ទាំង​ជា​មនុស្ស​ដែល​មាន​វិន័យ​តឹង​រឹង​ក្នុង​ការ​សិក្សា ​សិស្ស​និទ្ទេស A រូប​នេះ​បាន​ចេញ​វីដេអូ​ចែក​រំលែក​គន្លឹះ​សម្រាប់​សិស្ស​ប្អូន​ដែល​ត្រៀម​ប្រឡង​ថ្នាក់​ទី១២ នា​ពេល​ខាង​មុខ​ដើម្បី​ទទួល​បាន​និទ្ទេស​ល្អ​។

ខាង​ក្រោម​នេះ​ជា​គន្លឹះ​ទាំង ៥ សម្រាប់​ប្អូន​ទី​១២​ប្រឡង​យក​និទ្ទេស A៖

ទី១៖ ស្វែង​រក​ចំណុច​ខ្វះ​ខាត​លើ​មុខ​វិជ្ជា​ដែល​ខ្លួន​កំពុង​សិក្សា ត្រូវ​ដឹង​ពី​មុខ​វិជ្ជា​ដែល​ខ្លួន​ឯង​ពូកែ​និង​មុខ​វិជ្ជា​ដែល​ខ្លួន​មិន​សូវ​ពូកែ​ ដែល​អាច​ឱ្យ​យើង​ភ្លាត់​ក្នុង​ការ​ទាញ​យក​ពិន្ទុ​ខ្ពស់។

ទី២៖ ធ្វើ​តេស្ត​សមត្ថភាព ក្នុង​ន័យ​នេះ​ប្អូនៗអាច​ធ្វើ​ជា​លំហាត់​ឬ​ទន្ទេញ​មេរៀន អាច​ធ្វើ​ជា​ក្រុមឬ​ស្វ័យ​សិក្សា ឬ​ធ្វើ​តេស្ត​សមត្ថភាព​របស់​ខ្លួន​នៅ​លើ App MoEYS E-Learning ។

ទី៣៖ ធ្វើ​តេស្ត​គ្រប់​មុខ​វិជ្ជា ជាមួយ​ការ​ធ្វើ​តេស្ត​នេះ​ដែរ​ប្អូនៗ​ត្រូវ​កំណត់​រយៈពេល​ហើយ​ឆែក​ជាមួយ​កំណែ​ថា​ត្រូវ​បាន​ប៉ុន្មាន​ភាគរយ។ មួយ​ទៀត​ត្រូវអានឯកសារ មើល​សៀវភៅ​កំណែ​និង​វិញ្ញាសា​ចាស់ៗឱ្យបានច្រើន។

ទី៤៖ ថែ​រក្សា​សុខភាព​ឱ្យ​បាន​ល្អ ពោល​គឺ​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ បរិភោគ​អាហារ​មាន​ជីជាតិ ព្យាយាម​ថែ​រក្សា​ខួរ​ក្បាល​កុំ​ឱ្យ​ស្ត្រេស​ចៀសវាង​ដល់​ថ្ងៃ​ប្រឡង​មាន​បញ្ហា​សុខភាព​។

ទី៥៖ កុំ​ដាក់​សម្ពាធ​ខ្លាំង​ហួស​ហេតុ​ពេក​តែ​ក៏​កុំ​ធូរ​រលុង​ពេក​ដែរ ត្រង់​ចំណុច​នេះ​ប្អូន​ៗ​ត្រូវ​ចេះ​បែងចែក​និង​កំណត់​ការ​ខំ​ប្រឹងប្រែង​របស់​ខ្លួន ព្យាយាម​ឱ្យ​អស់​លទ្ធផល​ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​ចង់​បាន​ ហើយ​ត្រូវ​ព្រម​ទទួល​យក​សមត្ថភាព​ខ្លួន​ឯង​ទោះ​លទ្ធផល​បែប​ណា​ក៏​ដោយ។

គន្លឹះ​ទាំង ៥ ខាង​លើ​នេះ​សុទ្ធ​តែ​មាន​ប្រយោជន៍​សម្រាប់​សិស្ស​ថ្នាក់​ទី ១២ ដែល​កំពុង​ត្រៀម​ខ្លួន​ប្រយុទ្ធ​ក្នុង​ការប្រឡងមុន​ឈាន​ជើង​ចូល​សកលវិទ្យាល័យ។ យ៉ាងណា​មិញ​ជា​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ចូរ​ប្អូន​ៗ​គ្រប់គ្រង​ពេល​វេលា​នៃ​ការ​សិក្សា​ឱ្យ​បាន​ល្អ​និង​មាន​វិន័យ​ខ្ជាប់ខ្ជួន​ដើម្បី​ចៀសវាង​ការ​ទទួល​បាន​លទ្ធផល​ណា​មួយ​មិន​គាប់​ចិត្ត​នៅពេល​ក្រោយ៕

ចុចទីនេះ​ដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/Sreynea0906/videos/827201626395837



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស



Leave a Reply

Your email address will not be published.Required fields are marked *