ក្នុងនាមជាអតីតសិស្សនិទ្ទេស A មួយរូបអ្នកផលិតមាតិការូបស្រស់ នា ស្រីនា ចែករំលែកគន្លឹះយកនិទ្ទេស A ដល់សិស្សប្អូនថ្នាក់ទី ១២ ដែលត្រៀមប្រឡងនាថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៥ ខាងមុខនេះ។


កាលសម័យប្រឡងឆ្នាំ ២០១៨ ជា ស្រីនា ជាសិស្សទទួលបានបាននិទ្ទេស A ក្នុងលំដាប់ពិន្ទុ ៩៩.៩៦៥ ជាសិស្សពូកែមួយរូបថែមទាំងជាមនុស្សដែលមានវិន័យតឹងរឹងក្នុងការសិក្សា សិស្សនិទ្ទេស A រូបនេះបានចេញវីដេអូចែករំលែកគន្លឹះសម្រាប់សិស្សប្អូនដែលត្រៀមប្រឡងថ្នាក់ទី១២ នាពេលខាងមុខដើម្បីទទួលបាននិទ្ទេសល្អ។
ខាងក្រោមនេះជាគន្លឹះទាំង ៥ សម្រាប់ប្អូនទី១២ប្រឡងយកនិទ្ទេស A៖
ទី១៖ ស្វែងរកចំណុចខ្វះខាតលើមុខវិជ្ជាដែលខ្លួនកំពុងសិក្សា ត្រូវដឹងពីមុខវិជ្ជាដែលខ្លួនឯងពូកែនិងមុខវិជ្ជាដែលខ្លួនមិនសូវពូកែ ដែលអាចឱ្យយើងភ្លាត់ក្នុងការទាញយកពិន្ទុខ្ពស់។
ទី២៖ ធ្វើតេស្តសមត្ថភាព ក្នុងន័យនេះប្អូនៗអាចធ្វើជាលំហាត់ឬទន្ទេញមេរៀន អាចធ្វើជាក្រុមឬស្វ័យសិក្សា ឬធ្វើតេស្តសមត្ថភាពរបស់ខ្លួននៅលើ App MoEYS E-Learning ។
ទី៣៖ ធ្វើតេស្តគ្រប់មុខវិជ្ជា ជាមួយការធ្វើតេស្តនេះដែរប្អូនៗត្រូវកំណត់រយៈពេលហើយឆែកជាមួយកំណែថាត្រូវបានប៉ុន្មានភាគរយ។ មួយទៀតត្រូវអានឯកសារ មើលសៀវភៅកំណែនិងវិញ្ញាសាចាស់ៗឱ្យបានច្រើន។
ទី៤៖ ថែរក្សាសុខភាពឱ្យបានល្អ ពោលគឺសម្រាកឱ្យបានគ្រប់គ្រាន់ បរិភោគអាហារមានជីជាតិ ព្យាយាមថែរក្សាខួរក្បាលកុំឱ្យស្ត្រេសចៀសវាងដល់ថ្ងៃប្រឡងមានបញ្ហាសុខភាព។
ទី៥៖ កុំដាក់សម្ពាធខ្លាំងហួសហេតុពេកតែក៏កុំធូររលុងពេកដែរ ត្រង់ចំណុចនេះប្អូនៗត្រូវចេះបែងចែកនិងកំណត់ការខំប្រឹងប្រែងរបស់ខ្លួន ព្យាយាមឱ្យអស់លទ្ធផលដើម្បីទទួលបានលទ្ធផលដែលខ្លួនចង់បាន ហើយត្រូវព្រមទទួលយកសមត្ថភាពខ្លួនឯងទោះលទ្ធផលបែបណាក៏ដោយ។
គន្លឹះទាំង ៥ ខាងលើនេះសុទ្ធតែមានប្រយោជន៍សម្រាប់សិស្សថ្នាក់ទី ១២ ដែលកំពុងត្រៀមខ្លួនប្រយុទ្ធក្នុងការប្រឡងមុនឈានជើងចូលសកលវិទ្យាល័យ។ យ៉ាងណាមិញជាការលើកទឹកចិត្តបន្ថែមចូរប្អូនៗគ្រប់គ្រងពេលវេលានៃការសិក្សាឱ្យបានល្អនិងមានវិន័យខ្ជាប់ខ្ជួនដើម្បីចៀសវាងការទទួលបានលទ្ធផលណាមួយមិនគាប់ចិត្តនៅពេលក្រោយ៕
ចុចទីនេះដើម្បីទស្សនា វីដេអូ ៖ https://www.facebook.com/Sreynea0906/videos/827201626395837























Account
Security
Favourite Content