ជា សុជាតិ បណ្ដើរភរិយា និងកូនប្រុសបណ្ដូលចិត្តចូលរួមកម្មវិធីសិល្បៈ

ថ្មីៗនេះ​សមាជិក​ក្រុម​ក្មេង​ខ្មែរ ជា សុជាតិ បណ្ដើរ​ភរិយា​ជា​ទី​ស្រលាញ់​ និង​កូន​ប្រុស​បណ្ដូល​ចិត្ត​ចូលរួម​កម្មវិធី​ធំ​មួយ​ក្នុង​សង្គម​សិល្បៈ​ជាមួយ​ស្នាម​ញញឹម​ ទោះ​ជា​ទើប​មាន​បញ្ហា​ផ្ទុះ​កក្រើក​បណ្ដាញ​សង្គម​ហើយ​ក៏​ដោយ។

ដូច​ដែល​មហាជន​បាន​ដឹង​ហើយ​ថា​លោក ជា សុជាតិ និង​អ្នក​គ្រប់គ្រង​របស់​លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ​មុន ហើយក៏​​ទទួល​បាន​កូន​ប្រុស​ដ៏​គួរ​ឱ្យ​ស្រលាញ់​ម្នាក់​ជា​ចំណង​ដៃ។ ជីវិត​គូ​របស់​អ្នក​ទាំង​ពីរ​តែង​ត្រូវ​បាន​មហាជន​ពោល​សរសើរ​ជា​រឿយៗ​ខណៈ​លោក ជា សុជាតិ តែង​មាន​ភរិយា​ជា​ទី​ស្រលាញ់​នៅ​ក្បែរ​ចាំមើលការខុសត្រូវគ្រប់​ពេល​មិន​ថា​ជាពេល​ការងារ​ឬ​ការ​កម្សាន្ត​នោះ​ទេ។ ដោយ​ឡែក ថ្មីៗនេះ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន ក្នុង​កម្មវិធី RAPPER FIGHTER រដូវ​កាល​ទី២ ម្ចាស់​បទ «បុណ្យ​ភូមិ» រូប​នេះ​បាន​បណ្ដើរ​ភរិយា​ និង​កូន​ប្រុស​យ៉ាង​ត្រសង​ចូល​រួម​ក្នុង​កម្មវិធី។

សម្រាប់​ការ​បង្ហាញ​វត្តមាន​ភរិយា​និង​កូន​ប្រុស​នា​លើក​នេះ​ធ្វើ​ឱ្យ​បុរស​សង្ហា ជា សុជាតិ លេច​ចេញ​សម្ដី​មួយ​ឃ្លា​បែប​នេះ​ថា ៖ «កាល​រដូវ​កាល​ទី​១​ កូន​រាជ​មក​គាំទ្រ​ប៉ា​ៗ​តាំង​ពី​នៅ​ក្នុង​ពោះ ​ដល់​រដូវ​កាល​ទី​២​នេះ​គេ​បាន​មក​ដោយ​ផ្ទាល់​ហើយ»។

ការ​លើក​ឡើង​យ៉ាង​ត្រជាក់​ពី​សមាជិក​ក្រុម​ក្មេង​ខ្មែរ​រូប​នេះ​បង្ហាញ​បាន​យ៉ាង​ច្បាស់​ថា ​មិន​ថា​នៅ​ទី​ណា ​កន្លែង​ណា ឬ ពេល​ណា ភរិយា​ និង​កូន​ប្រុស​គឺ​សំខាន់​សម្រាប់​លោក​ជា​និច្ច។ ដោយ​ឡែក សម្រាប់ភរិយា​សំណព្វ​របស់តារា​ចម្រៀង​រូប​នេះតែងតែ​នៅ​ក្បែរ​ចាំជួយ​លើក​ទឹក​ចិត្ត​ស្វាមី​គ្រប់​ពេល​ព្រម​ទាំង​ជួយ​មើល​ការ​ខុស​ត្រូវ​ការងារ​របស់​លោក​ទៀត​ផង៕

រូបភាព ៖ Socheat Chea



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស



Leave a Reply

Your email address will not be published.Required fields are marked *